BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អ៊ុយក្រែនបំផ្លាញក្បួនរថយន្តយោធាដ៏ធំនៅរុស្ស៊ី!

ថ្ងៃអង្គារ, 11 ខែមិថុនា 2024 09:05  BeeTube News

3-10

តំបន់ Kursk ប្រទេសរុស្ស៊ី។ យោធាកំពុងបង្កើត​ក្បួន​រថយន្ត​យ៉ាងតិច ១៥ គ្រឿង។ ពួកគេកំពុងមានអារម្មណ៍ថាមានសុវត្ថិភាពនៅលើទឹកដីរបស់ពួកគេព្រោះ​ព្រំដែនរបស់​អ៊ុយក្រែន​គឺនៅ​ឆ្ងាយជាងនេះទៀត។ ដោយមិននឹកស្មានដល់ ហ្វូងដ្រូនបានចាប់ផ្តើមវាយប្រហារមកលើក្បាលនិងកន្ទុយនៃប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ។ នៅទីនេះអ្នកអាចមើលឃើញប្រព័ន្ធមីស៊ីល SA-8 gecko ដែលរុស្ស៊ីបានព្យាយាមលាក់បាំងនៅក្នុងដើមឈើជាច្រើន។ ទោះយ៉ាងណាក៏ដោយ ពួកគេបានបរាជ័យក្នុងការលាក់បាំង និងមានកាំភ្លើងធំបានវាយប្រហារមកលើឧបករណ៍របស់ពួកគេយ៉ាងជាក់ច្បាស់។ 

មានយានការពារ​អាកាស​ផ្សេង​ទៀត​ឈ្មោះថា SA-13 Gopher បានរកឃើញដ្រូនឈ្លបយកការណ៍ និងបានបាញ់មីស៊ីលទៅលើវា ប៉ុន្តែត្រូវខកខានអាកាស។ នៅពេលនោះដ្រូន kamakazi បំពាក់ដោយក្បាលគ្រាប់ក៏បានធ្វើដំណើរតាមផ្លូវរួចទៅហើយដើម្បីទៅបំផ្លាញវា។ ដ្រូននេះ​​​បានបុកចំគោលដៅយ៉ាងជាក់លាក់ បណ្តាលឱ្យមានបន្ទុះ ហើយរថយន្តក៏បានចាប់ផ្តើមឆាបឆេះ។ រូបភាពទាំងនេះបានមកពីតំបន់ belgorod ប្រទេសរុស្ស៊ី នៅជិតព្រំដែនដែលជាកន្លែងដែលគ្រាប់រ៉ុក្កែត Himars បានវាយប្រហារ ជាលទ្ធផលបានបង្កអោយប្រព័ន្ធមីស៊ីល SA-10 ត្រូវបានបំផ្លាញ។ ដូចដែលអ្នកអាចមើលឃើញនៅក្នុងរូបថតទាំងនេះឧបករណ៍ទាំងនេះគឺត្រូវបានបំផ្លាញទាំងស្រុង។

photo_3_2024-06-11_08-52-22

ប្រតិបត្តិករនៃកងកម្លាំងប្រតិបត្តិការពិសេស នៅខណៈពេលកំពុងបំពេញការងារនៅ Sumi Direction បានរកឃើញនូវប្រព័ន្ធមីស៊ីល SA-7 Grizzly។ ទាហានបានដាក់ពង្រាយ Drone វាយប្រហារ ដែលនៅក្នុងពេលភ្លាមៗបានធ្វើអោយឧបករណ៍មួយនេះបានប្រែក្លាយជាបន្ទុះមួយដ៏ធំអស្ចារ្យ។ ឥន្ធនៈ និងកាំជ្រួចដែលផ្ទុកនៅក្នុងប្រព័ន្ធនោះក៏បានចាប់ផ្តើមឆេះហើយផ្សែងក្រាស់ក៏បានហោះហើរទៅក្នុងខ្យល់។ រុស្ស៊ីបានព្យាយាមពន្លត់ភ្លើង តែមិនបានសម្រេច និងដឹង​ខ្លួនថា​ពួក​គេ​ត្រូវ​តែរត់​គេច​ខ្លួន។ បន្ទាប់ពីខណៈនោះមក គ្រាប់រំសេវដែលនៅសល់ក៏ត្រូវបានបំផ្ទុះ។ សូមមើលតែកាំជ្រួចនេះទៅចុះ។ ម្ល៉ោះហើយជាលទ្ធផល ប្រព័ន្ធបាញ់បង្ហោះជាមួយនឹងមីស៊ីលទាំង៦ ក៏ត្រូវបានបំផ្លាញទាំងស្រុង និងយានប្រព័ន្ធ SA-7 grizzly ក៏ត្រូវបានខូចខាត។ គួរអោយអស់សំណើចដែរ ដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបែរជាមិនអាចការពារខ្លួនឯងបានពីកាំជ្រួច និងដ្រូនរបស់អ៊ុយក្រែន។ 

photo_2_2024-06-11_08-52-22

លើសពីនេះទៀតមានជាញឹកញាប់ណាស់ដែលករណីប្រព័ន្ធការពារដែនអាកាសរុស្ស៊ីចុងបញ្ចប់ក៏ត្រូវបានកំទេចខ្លួនឯងវិញ។ សូមមើលតែវីដេអូនេះចុះ។ មិនចាំបាច់ន​​​ិយាយច្រើននោះទេ។នេះគឺជាឧទាហរណ៍ដ៏ថ្មីមួយពីតំបន់ donetsk ។ អ៊ុយក្រែនបានបាញ់កាំជ្រួច MGM 140 atacs ទៅកាន់ប្រព័ន្ធមីស៊ីល SA-21 Growler ។ វាត្រូវបានអះអាងថាជាប្រព័ន្ធដែលអាចកំណត់រកឃើញ និងបំផ្លាញកាំជ្រួចឆ្លងទ្វីបនៅក្នុងចន្លោះកាំរហូតទៅដល់ ៦០ គីឡូម៉ែត្រ។ប្រព័ន្ធ SA-21 Growler បានបាញ់​​​បង្ហោះមីស៊ីលដល់ទៅ 6 ដើម្បីសំដៅបំផ្លាញដល់គោលដៅនេះ។ ប៉ុន្តែនៅរយៈកំពស់ប្រហែល 1 គីឡូម៉ែត្រ កាំជ្រួច MGM 140ក៏បានបញ្ចេញគ្រាប់បែកចង្កោមដែលបំពាក់ជាមួយគ្រាប់រំសេវ។ ថ្វីបើប្រព័ន្ធមួយទៀតបានបាញ់បង្ហោះក៏ដោយ ប៉ុន្តែស្ទើរតែភ្លាមនោះៗវាក៏ត្រូវបានវាយប្រហារ និងផ្ទុះឡើង។ សូមមើលបន្ទុះក៏ខ្លាំងក្លានេះចុះ។

photo_4_2024-06-11_08-52-22


 


ថ្ងៃអង្គារ, 11 ខែមិថុនា 2024 09:05  BeeTube News