ក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់ វាមិនមែនជារឿងភ្ញាក់ផ្អើលដែលរុស្ស៊ីបានងាកទៅរកបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហាមីនដ៏គ្រោះថ្នាក់។ ក្នុងចំណោមក្រុមឃ្លាំងអាវុធរបស់ពួកគេ គឺរួមមានដូចជាប្រព័ន្ធកំចាត់មីន prokhod-1 ដែលជារថក្រោះយន្ត sapper ធុនធ្ងន់មួយ, ក៏ដូចជាប្រព័ន្ធមនុស្សយន្ត SFERA និង Scarabey និងរថក្រោះយន្ត Marker ផងដែរ ដែលមនុស្សយន្តនីមួយៗបានផ្តល់ជូននូវជំនាញពិសេសនៅក្នុងកិច្ចការបោសសំអាតមីនរបស់ខ្លួន។ នៅក្នុងវគ្គនេះ យើងនឹងស្វែងយល់អំពីយុទ្ធសាស្ត្រដែលប្រើដោយមនុស្សយន្តបោសសំអាតមីនរុស្ស៊ីទាំងនេះក្នុងការកំចាត់គ្រាប់មីនអ៊ុយក្រែនរាប់រយដែលបង្ហាញពីប្រសិទ្ធភាពនិងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅក្នុងដំណើរការបន្តនៃជម្លោះនេះ។ ទី១ គឺរថក្រោះយន្ត prokhod-1 zapperដែលមានភាពលេចធ្លោជាប្រព័ន្ធដោះមីនដ៏ខ្លាំងក្លាត្រូវបានដំឡើងឡើងនៅលើរថក្រោះ T90 ដ៏រឹងមាំ។ នេះគឺជាមនុស្សយន្តដែលមានមុខងារចំបងដើម្បីជម្រះវាលមីនប្រកបដោយប្រសិទ្ធភាពនិងភាពជាក់លាក់។ ដោយបំពាក់ដោយ tmts troll វាអាចពុះជ្រែកកាត់មីនបានដូចជាផ្លែកាំបិតក្តៅកាត់តាមប៊ឺអ។ តិចនិចសំខាន់មួយដែលត្រូវបានប្រើប្រាស់ដោយប្រព័ន្ធ prokhod-1 គឺពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធ troll ដ៏មានឥទ្ធិពលរបស់វា។ ឧបករណ៍ឯកទេសនេះត្រូវបានរចនាឡើងសម្រាប់ដោះ និងបំផ្ទុះមីន ខណៈដែលយាននេះធ្វើដំណើរទៅមុខដើម្បីបង្កើតផ្លូវដែលមានសុវត្ថិភាពសំរាប់តំឡើងសមត្ថភាពប្រតិបត្តិការពីចម្ងាយរបស់វា។ ទីពីរគឺមនុស្សយន្ត SFERA និង Scarabey។
មនុស្សយន្ត SFERA និង Scarabey តំណាងអោយដំណោះស្រាយមនុស្សយន្តប្រកបដោយភាពច្នៃប្រឌិតដែលត្រូវបានប្រើប្រាស់ដោយយោធារុស្ស៊ីជាពិសេសសំរាប់រៀបចំប្រតិបត្តិការដោះមីននៅក្នុងលេណដ្ឋានក្រោមដី និងតាមទីបរិក្ខារផ្សេងៗ។ ដោយបំពាក់ជាមួយនឹងវិដេអូកាំមេរ៉ា ម៉ៃក្រូហ្វូន និងប្រព័ន្ធស៊េនស័រមួយចំនួន ប្រព័ន្ធមនុស្សយន្តនេះអាចជួយដល់ការឈ្លបយកការណ៍ពីចំងាត និងអាចដោះមីនបានជាមួយនឹងភាពជាក់លាក់។ ជារួមវាត្រឹមបានរចនាឡើងដើម្បីចូលទៅកាន់ទីតាំងដែលពិបាកទៅដល់។ ហើយសមត្ថភាពនេះបានជួយបំពេញបន្ថែមនូវមុខងាររបស់រថក្រោះយន្ត Prokhod-1 ដែលអាចបោសសំអាតមីនបានក្នុងលក្ខណៈទ្រង់ទ្រាយធំ។ ទីបីគឺមនុស្សយន្ត Marker។ Marker គឺរថក្រោះយន្តទំនើប ត្រូវបានបង្កើតឡើងដោយរុស្ស៊ី រចនាឡើងសម្រាប់តួនាទីជាច្រើននៃផ្នែកគាំទ្រការប្រយុទ្ធហើយក្នុងនោះក៏រួមមានប្រតិបត្តិការបោសសម្អាតមីនផងដែរ។ លក្ខណៈពិសេសរបស់រថក្រោះយន្តស្វ័យប្រវត្តិនេះគឺមានប្រព័ន្ធតាមដានផ្លូវជាមួយនឹងកង់ចំនួនប្រាំ។ វាមានមុខងារកម្រិតខ្ពស់ដូចជាចំងាយគ្រូសអតិបរមា 1,000 គីឡូម៉ែត្រ និងស្វ័យភាពរយៈពេល 60 ម៉ោងដោយបំពាក់ជាមួយនឹងការរចនាម៉ូឌុលនិង Open Information Architecture។ វាអាចត្រូវគ្នានឹងប្រព័ន្ធបេសកកម្មផ្សេងៗ ដូចជាអាចមើលឃើញបាន Spectrum ជាច្រើន និងប្រព័ន្ធដំណើរការទិន្នន័យជាមួយនឹងបណ្តាញ Algorithm សំរាប់ប្រតិបត្តិការស្វ័យប្រវត្តិ។