BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] គ្មានផ្លូវត្រឡប់សម្រាប់រថក្រោះរុស្ស៊ីនេះទេ ហើយអន្ទាក់គឺនៅខាងមុខ!

ថ្ងៃសុក្រ, 31 ខែឧសភា 2024 14:55  BeeTube News

photo_3_2024-05-31_14-49-53

រថក្រោះរុស្ស៊ីបានចូលលុកលុយទីក្រុងតូចមួយរបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានរងការបាញ់ប្រហារពីកាំភ្លើងធំអ៊ុយក្រែន។ រថក្រោះនាំមុខត្រូវបានបញ្ឈប់ដោយដ្រូន FPV។ រថក្រោះទីពីរត្រូវបានជាប់គាំងនៅក្នុងប្រឡាយ។ កាំភ្លើងធំនៅតែបន្តបាញ់ប្រហារ។ 5 នាទីក្រោយមក។ ដ្រូន FPV វាយប្រហាររថក្រោះដែលជាប់គាំងក្នុងប្រឡាយនោះ ហើយវាក៏បានឆាបឆេះឡើង។ មិនយូរប៉ុន្មានរថក្រោះដែលនៅសេសសល់ក៏ត្រូវបានបំផ្លាញ។ សូមមើលចុះ! រថក្រោះ នេះត្រូវបានបំផ្លាញដោយត្រឹមតែដ្រូន FPV តែមួយប៉ុណ្ណោះ។ លើក​នេះ​​រុស្ស៊ី​សំណាង​អាក្រក់​មិន​អាច​ចូល​ក្រុង​បាន ប៉ុន្តែ​ពួកគេ​បាន​ចាប់ផ្តើមបិទក្រុងដោយប្រើរថក្រោះចាស់។  រថក្រោះនេះត្រូវបានបំផ្លាញដោយត្រឹមតែដ្រូនមួយប៉ុណ្ណោះ។ ហើយឥឡូវនេះមើលទៅ រថក្រោះរុស្ស៊ីនេះត្រូវបានវាយប្រហារ ហើយនាវិកក៏បានបោះបង់វាចោល។ មួយ​នាទី​ក្រោយ​មក រថក្រោះ​ក៏​ផ្ទុះឡើង​! រថក្រោះ​រុស្ស៊ី​ភាគច្រើន​មាន​គុណភាព​ទាប​ដែល​គ្រាន់តែ​ដ្រូន​មួយ​គ្រឿង​ប៉ុណ្ណោះ ក៏អាចធ្វើអោយវាផ្ទុះដូចកាំជ្រួច។ នេះគឺជាឧទាហរណ៍មួយទៀត៖ នេះប្រហែលជាមុខជាការផ្ទុះរថក្រោះដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រទាំងមូលនៃសង្គ្រាម។

photo_1_2024-05-31_14-49-53

តោះមើលរឿងដែលគួរអោយហួសចិត្តនេះ។ រុស្សីបានប្រទះឃើញរថក្រោះ Abrams របស់អ៊ុយក្រែន ហើយបានវាយប្រហារយ៉ាងចំៗ ប៉ុន្តែបន្ទាប់​ពី​ការវាយប្រហារ ​គឺឃើញមានតែផ្សែង​តិចៗប៉ុណ្ណោះហុយចេញមក យើង​មិន​ឃើញ​អ្វីផ្សេង​ទេ។ រថក្រោះ Abrams ប្រហែល​ជា​ទទួល​បាន​ការ​ខូច​ខាត​តិច​តួច​ណាស់ ហើយ​អាច​ត្រូវ​បាន​ស្ដារជុសជុល​ឡើង​វិញ។ រុស្ស៊ីបានប្រើកាំភ្លើងធំដ៏មានឥទ្ធិពលបំផុតរបស់ពួកគេបាញ់ផ្លោងដែលមានឈ្មោះថា Krasnopol ។ គ្រាប់នេះត្រូវបានបាញ់ចេញពីអាវុធ Howitzer រយៈចម្ងាយឆ្ងាយ2S5 ។ វា​ជា​កាំជ្រួច​ដែល​ដឹកនាំ​ដោយ​ខ្លួនឯង​ជាមួយនឹង​ក្បាល​គ្រាប់​បន្ទុក​។ ប៉ុន្តែមើលចុះ! វាមិនអាចសូម្បីតែបំផ្លាញរថក្រោះ Abrams បាន។ រថក្រោះនេះពិតជាអាចជួសជុល និងបម្រើឡើងវិញនៅក្នុងកងទ័ពអ៊ុយក្រែន។ ក្រោយមករុស្សីក៏បានវាយប្រហាររថក្រោះដោយដ្រូន fpv ប៉ុន្តែម្តងទៀតវាមិនបានជោគជ័យនោះទេ។ ហើយឥឡូវនេះសម្រាប់ការប្រៀបធៀប សូមក្រឡេកមើលរថក្រោះរុស្ស៊ីថ្មី T-90 ។ អ៊ុយក្រែនបានប្រើដ្រូនតំលៃថោកដែលមានក្បាលគ្រាប់ធម្មតាៗប្រឆាំងនឹងវា ហើយដូចដែលអ្នកបានឃើញ រថក្រោះរុស្ស៊ីបានប្រែក្លាយទៅជាដែកអេតចាយក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រឿង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​គុណភាព​របស់​រថក្រោះ​លោក​ខាង​លិចបើ​ធៀប​នឹង​រថក្រោះ​រុស្ស៊ី។ យ៉ាង​ណា​មិញ ទោះ​បី​ជា​មាន​ការ​ខាត​បង់​យ៉ាង​ច្រើន​ក៏​ដោយ ក៏​​រុស្ស៊ី​នៅ​តែ​បន្ត​បង្កើនកំណើនរថពាសដែករបស់ខ្លូនផងដែរ។ 

photo_2_2024-05-31_14-49-53

ខណៈអ៊ុយក្រែនគឺមិនអាចបំផ្លាញនូវរថពាសដែករុស្ស៊ីបានទាំងអស់នោះទេ។ ប៉ុន្តែអ៊ុយក្រែនបាន​បន្ត​វាយប្រហារ​ដោយ​ជោគជ័យ​លើ​គោលដៅ​យោធា​នៅទឹកដី​រុស្ស៊ី។ ថ្មីៗនេះ ដ្រូនរបស់អ៊ុយក្រែនបានធ្វើដំណើរជាង1200គីឡូម៉ែត្រ និងវាយប្រហាររោងចក្រផលិតដ្រូនអ៊ីរ៉ង់Shahed។ នៅពេលដែលរុស្ស៊ីកំពុងដោះស្រាយជាមួយនឹងផលវិបាកនៃការបំផ្លិចបំផ្លាញនៅរោងចក្ររបស់ពួកគេ ពួកគេបានរកឃើញសំណល់នៃដ្រូនអ៊ុយក្រែន។ វាធំខ្លាំងណាស់ អ្នក​ខ្លះ​គិត​ថា​វា​ជា​យន្តហោះ​ដែល​មាន​ទំហំ​ពេញផង។ ក្រឡេកមើល ដ្រូនអ៊ុយក្រែននេះចុះ វាមានស្លាបដល់ទៅ៥ម៉ែត្រ និងក្បាលគ្រាប់ទម្ងន់ដល់ទៅ ៣០០ គីឡូក្រាម។ រុស្សីមិននឹកស្មានថាអ៊ុយក្រែននឹងធ្វើការវាយប្រហារដ៏សាហាវបែបនេះសោះ។ ដោយដ្រូនរុស្ស៊ី-អ៊ីរ៉ង់កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងអ៊ុយក្រែន ដូច្នេះហើយទើបអ៊ុយក្រែនសំរេចវាយប្រហាររោងចក្ររុស្ស៊ីជាការឆ្លើយតប។ រដ្ឋាភិបាល​អាមេរិក​បាន​អំពាវនាវ​ឲ្យ​អ៊ុយក្រែន​បញ្ឈប់​ការ​ទម្លាក់​គ្រាប់​បែក​លើ​ទឹកដី​រុស្ស៊ី ប៉ុន្តែ​អ៊ុយក្រែន​នៅ​តែ​បន្ត​វាយ​ប្រហារ​រោងចក្រចម្រាញ់ប្រេងនិងសម្ភារៈយោធារុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនជឿជាក់ថាវិធីសាស្រ្តនេះគឺមានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្មលោកខាងលិច។ ដូច្នេះហើយអ៊ុយក្រែនកំពុងបង្កើនការវាយប្រហាររបស់ពួកគេលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី។  

photo_4_2024-05-31_14-49-53


 


ថ្ងៃសុក្រ, 31 ខែឧសភា 2024 14:55  BeeTube News