BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] អ៊ុយក្រែនលួចរថក្រោះទំនើបថ្មីពីរុស្ស៊ីនេះជាអ្វីដែលពួកគេរកឃើញលើវា!

ថ្ងៃអង្គារ, 23 ខែមេសា 2024 13:22  BeeTube News

photo_2_2024-04-23_13-17-28

រុស្ស៊ីកំពុងសាងកំហុសដដែលទៀតហើយ៖ពួកគេបានវាយលុកដោយរថពាសដែកជាជួរតែម្តង។ លើក​នេះ​ពួក​គេ​មាន​បំណង​ដណ្តើមយក​ភូមិ​តូច​មួយ​ដែលមានឈ្មោះថា Berdychi នៅឯ​ភាគ​ខាង​កើតអ៊ុយក្រែន។ សង្កេតឃើញថាមានរថក្រោះជាច្រើនជួរបានធ្វើដំណើរសំដៅទៅកាន់ភូមិពីទិសដៅផ្សេងៗគ្នា។ ខណៈដែលអ៊ុយក្រែន​បានជោគជ័យក្នុងការប្រើ​កាំភ្លើងធំ​របស់ពួកគេ ដោយ​មិន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​បន្តដំណើរទៅមុខបាន។ ប៉ុន្តែដោយសារកង្វះគ្រាប់កាំភ្លើងធំ អ៊ុយក្រែនបានងាកទៅប្រើប្រាស់ដ្រូន FPV និងមីស៊ីលប្រឆាំងរថក្រោះវិញ។ លទ្ធផល​នៃ​ការ​រួម​បញ្ចូល​ទាំង​អស់​នេះ ធ្វើអោយអ៊ុយក្រែនទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត​។ ជួរនៃរថពាសរបស់រុស្ស៊ីទាំងអស់​ត្រូវ​បាន​បំផ្លាញ ហើយ​ក្រុម​នាវិក​បានរត់​គេច​ខ្លួនពីសមរភូមិដោយភាពភ័យខ្លាច។ 

ប៉ុន្តែក្រលេកមកមើលទីនេះវិញ រថក្រោះមួយគ្រឿងប៉ុណ្ណោះនៅតែអាចបន្តដំណើរទៅមុខបាន ចាកចោលរថក្រោះជាច្រើនដែលត្រូវបានបំផ្លាញ។ រថក្រោះមួយនេះបានបុកទៅជាមួយនឹងរថក្រោះ APC មួយគ្រឿងដែលខូចពីមុន បន្ទាប់មកវាក៏ឈប់។ ក្រោយមករថក្រោះ​នេះក៏ត្រូវ​បានរងការវាយប្រហារដោយដ្រូន​អ៊ុយក្រែន​ដែល​ជំរុញ​ឱ្យ​ក្រុម​នាវិក​បោះ​បង់វា​ចោល​យ៉ាង​ឆាប់​រហ័ស។ នៅពេលដែលរុស្ស៊ីរត់គេចខ្លួនបាត់ ចារកម្មស៊ើបការណ៍សំងាត់របស់អ៊ុយក្រែនបានងាកមកចាប់អារម្មណ៍លើរថក្រោះមួយនេះ។ មូលហេតុគឺដោយសារតែរថក្រោះនេះត្រូវបានបំពាក់ដោយប្រព័ន្ធប្រឆាំងដ្រូនចុងក្រោយបង្អស់របស់រុស្ស៊ី។ នៅក្នុងពេលយប់ ទាហានអ៊ុយក្រែនក្លាហានពីររូបបាន​ជ្រៀត​ចូលមកក្នុង​តំបន់​ប្រផេះនេះ ដើម្បី​ព្យាយាមធ្វើការ​ជម្លៀស​រថក្រោះ​មួយនេះដើម្បីធ្វើការវិភាគព័ត៌មាន​​លម្អិតរបស់វា។ 

photo_3_2024-04-23_13-17-28

ពួកគេ​បាន​ចាប់ផ្តើមដំណើរការ​ម៉ាស៊ីន​រថក្រោះ និងបើកវា​យ៉ាង​ងាយស្រួលមកក្រោយខ្សែបន្ទាត់​ការពារ​របស់​ពួកគេ។ នេះគឺជាពួកគេ! ទាហានរថក្រោះអ៊ុយក្រែនដ៏ក្លាហានទាំងពីររូប! សូមអរគុណទៅដល់ពួកគេ ទើបវិស្វករអ៊ុយក្រែនឥឡូវនេះអាចយល់ពីរបៀបដែលប្រព័ន្ធប្រឆាំងដ្រូនរបស់រុស្ស៊ីដំណើរការបាន ដែលអាចអោយពួកគេរៀនពីរបៀបទម្លាយប្រព័ន្ធការពាររបស់វា។ ជាធម្មតារុស្ស៊ីបានដំ​​​ឡើងប្រព័ន្ធប្រឆាំងដ្រូននៅលើរថក្រោះនាំមុខនៅក្នុងជួររបស់ពួកគេ ហើយវាពិតជាបានជួយការពាររថក្រោះទាំងជួរពីដ្រូនរបស់អ៊ុយក្រែន។ ប៉ុន្តែ​ទាហាន​អ៊ុយក្រែន​តែងតែ​នៅតែអាចស្វែងរកមធ្យោបាយដើម្បីយកឈ្នះលើភាពស្មុគស្មាញរបស់ប្រព័ន្ធប្រឆាំងដ្រូនរបស់រុស្ស៊ី។ ដូច្នេះរាល់ការវាយប្រហាររបស់រុស្ស៊ីត្រូវតែចាញ់នៅទីបំផុត។ 

សូមក្រលេកមើលកន្លែងដែលដ្រូនអ៊ុយក្រែននេះសំដៅរក។ ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងចន្លោះ​រវាង​ប៉មនិង​តួរថក្រោះ។ វិធីនេះគឺគ្រប់គ្រាន់ហើយដើម្បីឱ្យរថក្រោះរុស្ស៊ីឆាបឆេះផ្ទុះបាន។ នៅពេលដែលអ៊ុយក្រែនអាចគ្រប់គ្រងបិទប្រព័ន្ធប្រឆាំងដ្រូនរបស់រុស្ស៊ីបាន ពួកគេពិតជាអាចបំផ្លាញរថក្រោះរុស្ស៊ី រឺរថក្រោះ APCs មួយណាក៏បាន! ជាធម្មតា អ៊ុយក្រែនបាញ់បង្ហោះដ្រូន FPV ជាច្រើន និងបំផ្លាញគ្រឿងសឹកសត្រូវយ៉ាងឆាប់រហ័ស ពីមួយគ្រឿងទៅមួយគ្រឿងទៀត។ អ្នក​នឹង​មិន​ជឿ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ប្រតិបត្តិករដ្រូន​អ៊ុយក្រែនពិតជា​ប្រកួត​ប្រជែង​គ្នា​ថាតើ​នរណា​អាច​បំផ្លាញរថក្រោះបានច្រើនជាង។ សូមក្រឡេកមើល ខណៈពេលដែលដ្រូនមួយព្យាយាមទម្លុះទ្វាររថក្រោះ ដ្រូនអ៊ុយក្រែនមួយទៀតបានព្យាយាមវាយប្រហាររថក្រោះ​! ដ្រូន FPV របស់អ៊ុយក្រែនគឺប្រៀបបានទៅនឹងត្រីឆ្លាមមួយក្រុម ដែលចាំតែហែកហួរចំនីរបស់ពួកគេយ៉ាងដូច្នោះឯង។

photo_1_2024-04-23_13-17-28


 


ថ្ងៃអង្គារ, 23 ខែមេសា 2024 13:22  BeeTube News