សូមក្រឡេកមើលទិដ្ឋភាពនេះឲ្យបានដិតដល់៖ បន្ទាប់ពីការវាយប្រហារមិនបានសម្រេច ទាហានរុស្ស៊ីបានលាក់ខ្លួននៅក្រោមរថក្រោះ ដើម្បីគេចពីដ្រូន kamakazi របស់អ៊ុយក្រែន។ ដ្រូនរបស់អ៊ុយក្រែនបានកត់សម្គាល់ឃើញពួកគេ ប៉ុន្តែជំនួសឱ្យការតម្រង់គោលដៅលើទាហាន វាបានកំណត់គោលដៅលើកន្លែងងាយរងគ្រោះរបស់រថក្រោះទៅវិញ ដើម្បីសម្រេចបានលទ្ធផលប្រសើរជាងមុន។ ទាហានរុស្ស៊ីប្រហែលជាមិនបាននឹកស្មានដល់នោះទេ! រថក្រោះ T-90 ដែលបានបោះបង់ចោលមួយគ្រឿងទៀតបានទទួលបានការវាយប្រហារដោយដ្រូនពីរគ្រឿង និងបន្ទាប់មកក៏បានឆាបឆេះ។ ហើយរថក្រោះរុស្ស៊ីបានព្យាយាមរត់គេច បន្ទាប់ពីការវាយប្រហារមិនបានជោគជ័យ។ ដ្រូនរបស់អ៊ុយក្រែនបានតាមប្រមាញ់វា និងវាយប្រហារគោលដៅ។ លទ្ធផលគឺជាទីគួរអោយពេញចិត្ត!។ នេះជាឧទាហរណ៍មួយទៀត។
នៅក្នុងវីដេអូនេះ អ្នកអាចមើលឃើញពីរបៀបដែលការវាយប្រហាររបស់ទាហានឆ័ត្រយោងរុស្ស៊ីបានបរាជ័យក្រោមការវាយប្រហាររបស់កាំភ្លើងធំអ៊ុយក្រែន។ រថក្រោះ APC មួយគ្រឿងទៀតដែលដឹកទាហានបានប្រញាប់ប្រញាល់ទៅជួយពួកគេ ប៉ុន្តែដ្រូនរបស់អ៊ុយក្រែនបានស្ទាក់ចាប់បានពួកគេ។ លទ្ធផលលើសពីការរំពឹងទុក!។ សូមក្រឡេកមើលរថក្រោះរុស្ស៊ីថ្មីនេះ។ វាកំពុងស្ថិតនៅក្នុងបេសកកម្ម ប៉ុន្តែដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារវាទៅលើម៉ាស៊ីន។ ជាលទ្ធផលនៃការវាយប្រហារ រថក្រោះត្រូវបានបង្ខំឱ្យឈប់ហើយក្រុមរបស់ពួកគេបានរត់គេចខ្លួនដោយភ័យខ្លាច។ ពួកគេដឹងថាដ្រូនមួយទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ សូមកត់សម្គាល់ថា រថក្រោះរុស្ស៊ីនេះត្រូវបានបំពាក់ដោយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចថ្មី ប៉ុន្តែវាមិនបានជួយដល់រុស្ស៊ីនោះទេ។ ប៉ុន្មាននាទីក្រោយមក ដ្រូនអ៊ុយក្រែនមួយទៀតបានមកដល់ពិតមែន ហើយបានទម្លាក់គ្រាប់បែកដៃយ៉ាងប៉ិនប្រសប់ចូលទៅក្នុងប្រហោងនៃរថក្រោះដែលបោះបង់ចោលនោះ។ លទ្ធផលគឺជាទីពេញចិត្តរបស់អ៊ុយក្រែនម្តងទៀត! ឥឡូវនេះ សូមក្រឡេកមើលពីរបៀបដែលការវាយប្រហារបានធ្វើឡើង និងរបៀបដែលអ៊ុយក្រែនបានទប់ទល់វិញ។ រុស្ស៊ីបានកំពុងធ្វើកំហុសដដែលម្តងទៀត-ពួកគេបានធ្វើការវាយប្រហារដោយជាជួររថពាសដែក។
លើកនេះពួកគេមានបំណងចង់ដណ្តើមយកភូមិតូចមួយដែលមានឈ្មោះថា Berdychi នៅភាគខាងកើតអ៊ុយក្រែន។ រថក្រោះជាច្រើនជួរកំពុងធ្វើដំណើរឆ្ពោះទៅភូមិពីទិសដៅផ្សេងៗគ្នា។ អ៊ុយក្រែនបានកំពុងប្រើប្រាស់កាំភ្លើងធំយ៉ាងជោគជ័យ ដោយរារាំុងរុស្ស៊ីមិនអោយចូលទៅជិតឡើយ។ ប៉ុន្តែដោយសារកង្វះគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ពួកគេបានប្រើប្រាស់ដ្រូន FPV និងមីស៊ីលប្រឆាំងរថក្រោះវិញ។ លទ្ធផលនៃការរួមបញ្ចូលទាំងអស់នេះ នាំមកនូវលទ្ធផលយ៉ាងល្អ! រុស្សីបន្តវាយលុកភូមិ Berdychi និងបណ្តាលអោយមានការបាត់បង់យ៉ាងធ្ងន់ធ្ងរ។ រថក្រោះក្រុមនេះបានស្ថិតនៅក្រោមការបាញ់ប្រហារដោយកាំភ្លើងធំរបស់អ៊ុយក្រែន ប៉ុន្តែមីស៊ីល Javelins ក៏ត្រូវបានប្រើប្រាស់នៅទីនេះផងដែរ។ ទោះបីជារថក្រោះរុស្ស៊ីភាគច្រើនកំពុងត្រូវបានបំផ្លាញដោយដ្រូន kamakazi ក៏ដោយ ប៉ុន្តែមីស៊ីល Javelins នៅតែជាអាវុធសំណព្វចិត្តរបស់ទាហានថ្មើរជើងអ៊ុយក្រែន។ ដើម្បីការពារខ្លួនពីដ្រូនរបស់អ៊ុយក្រែន ជួនកាលរុស្ស៊ីបានដំឡើងលក្ខណៈពិសេសនៃការសាងសង់នៅលើរថពាសដែករបស់ពួកគេ។ សូមក្រឡេកមើលរថពាសដែកនេះ ដែលវាត្រូវបានការពារដោយបន្ទះឈើនិងសំណ។ គេមិនដឹងថាទាហានរុស្ស៊ីកំពុងពឹងពាក់លើអ្វីនោះទេ ព្រោះប្រសិនបើដ្រូនមានសមត្ថភាពជ្រាបចូលពាសដែកក្រាស់ហើយ រឿងអីដែលវាមិនអាចចូលបន្ទះឈើបាននោះ!