BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើបទចម្រៀងចូលឆ្នាំថ្មីៗឆ្នាំនេះមានអ្វីខ្លះ?

ថ្ងៃអង្គារ, 09 ខែមេសា 2024 09:54  BeeTube News

Untitled design - 2024-04-09T095143.111 (1)

តើឆ្នាំនេះបទចម្រៀងចូលឆ្នាំពិរោះៗមានអ្វីខ្លះ? តោះ! មកស្វែងរកមើលទាំងអស់គ្នា។ គួរកត់សម្គាល់បានថាកាលពីសប្តាហ៍មុននេះ ឃើញមានសិល្បកររបស់យើងជាច្រើនបាននាំគ្នាបញ្ចេញបទចម្រៀងចូលឆ្នាំរបស់ពួកគេ ដោយមានដូចជាលោកជីដេវីត លោកវណ្ណដា លោកនរិទ្ធ លោកGmengz លោកYCN Rakhie និងលោកមុតភារិនជាដើម។ 

2024-04-09 09.47.54
ខណៈលោកជីដេវីតបានទើបតែបញ្ចេញបទចម្រៀងចូលឆ្នាំរបស់លោកមួយបទទៀតតាមពីក្រោយបទ«អាម៉ាកកុំអន់ចិត្ត» ដែលមានចំណងជើងថា«អប្សរ» រឺហៅថា«Angel»។ ចំណែកឯលោកវណ្ណដាវិញក៏ទើបតែបានបញ្ចេញបទចូលឆ្នាំ High Quality មួយបទផងដែរកាលពីថ្ងៃសុក្រមុននេះ ដែលមានចំណងជើងថា«សង្ក្រាន្តស្គាល់ស្នេហ»។ 

2024-04-09 09.48.00
ខណៈលោកនរិទ្ធវិញក៏ទើបតែបានបញ្ចេញបទចម្រៀងចូលឆ្នាំមួយបទរួមគ្នាជាមួយលោកវណ្ណដាថ្មីៗនេះដែលមានចំណងជើងថា«ក្រមុំស្រុកណា»។ រីឯលោក Gmengz សមាជិកប្រកួត The Rapper រដូវកាលទី១ក៏បានធ្វើអោយផ្ទុះបទសម្រាប់រដូវកាលចូលឆ្នាំមួយបទ ដែលមានចំណងជើងថា«កុំច្រឡំបងទើបតែពេញកំលោះ» បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ។ 

2024-04-09 09.47.45
ខណៈលោកវណ្ណថានទើបតែបានបញ្ចេញបទចម្រៀងចូលឆ្នាំក្តៅៗហុយៗកាលពីយប់មិញនេះ រួមគ្នាជាមួយនឹងលោក Yuuhai ដែលមានចំណងជើងថា«ស្នេហ៍ផ្គរលាន់» រឺហៅថា «Thunder Lover»។ ចំណែកឯលោកមុតភារិន និងលោក YCN Rakhie ក៏ទើបតែបានទម្លាក់បទថ្មីកាលពីថ្ងៃពុធសប្តាហ៍មុន មានចំណងជើងថា«អួយនាង» រឺហៅថា«My Angry Bird»។ តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរសម្រាប់បទចម្រៀងចូូលឆ្នាំទាំងនេះ?

2024-04-09 09.50.28
 


ថ្ងៃអង្គារ, 09 ខែមេសា 2024 09:54  BeeTube News