សូមក្រឡេកមកមើលការវាយប្រហាររថក្រោះរុស្ស៊ីមួយនេះ។ ការវាយប្រហាររថក្រោះទីមួយត្រូវបានបំផ្លាញដោយមីស៊ីល javelin បណ្តាលអោយវាផ្ទុះនិងបាត់បង់ប៉មរបស់វា។ រថក្រោះនេះនៅតែបន្តដំណើរទៅមុខ ពីព្រោះតែគ្រឿងម៉ាស៊ីនរបស់វានៅតែដំណើរការ និងគ្មាននរណាម្នាក់អាចបញ្ឈប់វាបាននោះទេ។ បន្ទាប់មករថក្រោះពីរគ្រឿងទៀតត្រូវបានបញ្ឈប់ដោយដ្រូន fpv ហើយនាវិកនៃរថក្រោះរុស្ស៊ីក៏បានធ្លាក់ចូលទៅក្នុងអន្ទាក់នេះ។ ពួកគេត្រូវបានបង្ខំចិត្តអោយបោះបង់ចោលរថក្រោះនិងព្យាយាមគេចខ្លួនពីដ្រូនអ៊ុយក្រែន។ ប៉ុន្តែខណៈនោះដែរអ៊ុយក្រែនបានផ្លោងទៅលើពួកគេជាមួយនឹងកាំភ្លើងធំរបស់ពួកគេ។ លើកនេះរុស្ស៊ីមានសំណាងហើយដែលអាចរត់គេចបានមុននឹងរថក្រោះរបស់ពួកគេត្រូវបានផ្ទុះ។ ប៉ុន្តែការវាយប្រហាររបស់ពួកគេគឺបរាជ័យ។ នៅក្នុងវគ្គថ្ងៃនេះ អ្នកនឹងឃើញការវាយប្រហាររុស្ស៊ីជាច្រើនដែលមិនទទួលបានជោគជ័យ និងការខាតបង់ជាច្រើនរបស់ពួកគេនូវរថពាសដែកដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។
នោះសូមមើលទាំងអស់គ្នា! រថក្រោះរុស្ស៊ីទាំងពីរគ្រឿងនេះគឺហៀបនឹងវាយប្រហារបន្ទាយលេណដ្ឋានរបស់អ៊ុយក្រែនមួយហើយ។ ប៉ុន្តែរថក្រោះអ៊ុយក្រែនបានស្ទាក់ចាប់ពួកវានិងធ្វើអោយខូចរថក្រោះរុស្សីមួយគ្រឿង។ បន្ទាប់ពីការផ្ទុះឡើងចំហេះមួយខណៈ រថក្រោះរុស្ស៊ីក៏បានផ្ទុះឡើង។ វាច្បាស់ណាស់ថារថក្រោះនេះគឺបានផ្ទុកពេញដោយគ្រាប់រំសេវ ប៉ុន្តែនេះគឺត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។ នៅសប្តាហ៍នេះ រុស្ស៊ីបានខាតបង់រថក្រោះជាច្រើន។ សូមក្រឡេកមើលហេតុការណ៍នេះ មានរថក្រោះរុស្ស៊ីពីរគ្រឿងទៀតត្រូវបានបញ្ឈប់នៅខណៈពេលប៉ន់ប៉ងបំបែកចូលទៅក្នុងភូមិដែលគ្រប់គ្រងដោយអ៊ុយក្រែន។ ប្រតិបត្តិករ Drone ប្រុងប្រយ័ត្នជ្រើសរើសចំណុចវាយប្រហារនៅលើរថក្រោះរុស្សី និងធ្វើអោយការវាយប្រហារសម្រេចបាននូវលទ្ធផលដ៏ល្អ។ រថក្រោះរុស្ស៊ីបានក្លាយខ្លួនទៅជាបំណែកតូចៗ ហើយប៉មរបស់វាក៏បានហោះខ្ទាតចេញដូចជាគំរបស្រាបៀយ៉ាងដូចនោះឯង។
សូមក្រលេកមើលករណីនេះវិញ រថក្រោះ t80 ថ្មីពីរគ្រឿងត្រូវបានបោះបង់ចោលដោយរុស្សីដោយគ្មានមូលហេតុច្បាស់លាស់។ ដ្រូនអ៊ុយក្រែនប្រើប្រាស់តែគ្រាប់បែកដៃមួយរឺពីរប៉ុណ្ណោះដើម្បីបញ្ឆេះ និងបំផ្លាញរថក្រោះទាំងនេះ និងវាប្រែមកថារថក្រោះថ្មីទាំងនេះក៏ឆេះដូចជារថក្រោះចាស់ដែរ។ រថក្រោះ t80 ថ្មីមួយទៀតក៏ត្រូវបានបំផ្លាញនៅក្នុងរបៀបដូចគ្នានេះដែរ។ សូមកត់សម្គាល់មើលលើថាតើរថក្រោះនេះត្រូវបានការពារបានល្អកម្រិតណា ដោយទីតាំងដែលងាយរងគ្រោះទាំងអស់នៅលើរថក្រោះគឺត្រូវបានការពារយ៉ាងល្អ។ ប៉ុន្តែអ៊ុយក្រែនបានបំផ្លាញរថក្រោះនេះដោយទម្លាក់គ្រាប់បែកដៃចូលទៅក្នុងប្រហោងទ្វាររបស់វាដែលក្រុមនាវិករថក្រោះរុស្ស៊ីតែងតែបើកចំហចោលនៅពេលបោះបង់ចោលរថក្រោះរបស់ខ្លួន។ ដូច្នេះមិនថាអ្នកខំប្រឹងការពាររថក្រោះដោយរបៀបណានោះទេ ប្រសិនបើអ្នកមាននាវិកដែលឆាប់ភ័យស្លន់ស្លោ នោះរថក្រោះរបស់អ្នកគង់តែត្រូវបំផ្លាញនោះទេ។
សូមមើលមកករណីដ៏គួរឱ្យចាប់អារម្មណ៍នេះ។ ករណីគ្រាប់បែកដៃបានបំផ្លាញខ្សែប្រេងនៅក្នុងរថក្រោះធ្វើឱ្យប្រេងឥន្ធនៈហៀរនៅខាងក្នុងរថក្រោះនោះយ៉ាងខ្លាំង សូម្បីតែដ្រូនអ៊ុយក្រែនក៏អាចផ្លាតឃើញវិញដែរ។ គួរឱ្យចាប់អារម្មណ៍គ្រាប់បែកទីពីរមិនបានធ្វើអោយបញ្ឆេះប្រេងឥន្ធនៈនោះទេ ប៉ុន្តែបានធ្វើអោយទម្លុះរន្ធមួយ។ នៅក្នុងបាតរថក្រោះដែលបណ្តាលឱ្យមានឥន្ធនៈចាប់ផ្តើមលេចធ្លាយទៅលើដី។ មានតែគ្រាប់បែកទី៣ប៉ុណ្ណោះដែលអាចបញ្ឆេះឥន្ធនៈនេះ និងបានបណ្តាលអោយវាឆេះរួមគ្នាជាមួយរថក្រោះនោះ។ ករណីបែបនេះតែងតែកើតឡើងជាមួយនឹងរថក្រោះរុស្ស៊ីជារៀងរាល់ថ្ងៃ។ រថក្រោះរុស្ស៊ីមិនអាចរស់រានបានសូម្បីតែកន្លះម៉ោងនៅលើសមរភូមិខណៈដែលពួកវាត្រូវការចំណាយពេលរាប់ខែ និងរាប់ពាន់ម៉ោងធ្វើការដើម្បីផលិតចេញរថក្រោះបែបនេះ។