នៅថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ជាម ប៉េអា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តរតនពោធិហៅវត្តព្រែកចង្ក្រានក្រោម ស្ថិតនៅភូមិព្រែកចង្ក្រានក្រោម ឃីព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានតំលៃសរុប៦៥០០០ដុល្លាអាមេរិក។ សមាសភាពចូលរួមរួមមាន៖
- រដ្ឋបាលស្រុក
- មេបញ្ជាការ កងកម្លាំងទាំង ៣
- នាយករដ្ឋបាលស្រុក និងមន្ត្រី
- មេឃុំ ស្មៀនឃុំ
- តាជី យាយជី
- ប្រជាពលរដ្ឋ ឃុំព្រែកចង្ក្រាន ឃុំល្វេ និងឃុំរំលេច ។
- លោកគ្រូ អ្នកគ្រូ
- យុវជន កាយរិទ្ធ
- យុវជន កាកបាទក្រហម
សរុបចំនួនអ្នកចូលរួម ៨៩១ នាក់ ដោយស្រីមាន ៤៦៥ នាក់ ។ គណអធិបតីបានចូលបច្ច័យសម្រាប់កសាងវត្ត និងជូនដល់តាជី យាយជី យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សរុបទាំងថវិកាសប្បុរសជនទាំងអស់ចំនួន ៣៥ ៣៧០ ០០០ រៀល ។ គួររំលឹកថា កន្លងមកឯកឧត្តម ជាម ប៉េអា បានដឹកនាំរៀបចំកម្មវិធីឆ្លងសមិទ្ធផលនានាក្នុងវត្តមួយចំនួនរួចមកហើយនៃខេត្តព្រៃវែង ទន្ទឹមនឹងនេះឯកឧត្តមក៏កំពុងបន្តរៀបចំកម្មវិធីមួយចំនួនទៀតត្រៀមសំរាប់សហភាពសហព័ន្ធយុវជនកម្ពុជា។