គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនសង្កេតឃើញថា យោធាអ៊ុយក្រែនគឺពឹងផ្អែកភាគច្រើនលើឧបករណ៍យោធារុស្ស៊ីដែលហួសសម័យ។ បច្ចុប្បន្ននេះ អ៊ុយក្រែនក៏បានដាក់ពង្រាយប្រព័ន្ធអាវុធលោកខាងលិចទំនើបៗដូចជាប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ និងមីស៊ីលប្រឆាំងរ៉ាដាផងដែរ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អ៊ុយក្រែនក៏មានការវិវត្តទៅជាការសម្របបច្ចេកវិទ្យាផងដែរ ដោយមានការរួមបញ្ចូលនៃបច្ចេកវិទ្យាសមត្ថភាពប្រយុទ្ធនៅក្នុងកម្រិតផ្សេងៗគ្នា។ ផ្ទុយទៅវិញ ជម្លោះនេះបានបង្ហាញថា រុស្ស៊ីថ្វីបើមានបច្ចេកវិទ្យា និងសព្វាវុធទំនើប ប៉ុន្តែពួកគេហាក់ដូចជាមិនបានដំឡើងកម្រិតបច្ចេកវិទ្យារបស់ពួកគេនោះទេ។
ដូច្នេះហើយក៏មានសំណួរមួយសួរឡើងថា តើហេតុអ្វីបានជារុស្ស៊ីមិនប្រើប្រាស់អាវុធកម្រិតកំពូលរបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែន? ដូចដែលយើងបានដឹងហើយថា បច្ចេកវិទ្យាដែលផ្តល់ដោយលោកខាងលិចផ្តោតសំខាន់លើដូចជា៖ ប្រព័ន្ធមីស៊ីល Patriot Battery, ប្រព័ន្ធ Himars ល្បឿនលឿន, មីស៊ីលប្រឆាំងវិទ្យុសកម្ម និងមីស៊ីលប្រឆាំងរថក្រោះចល័ត រួមជាមួយអាវុធប្រឆាំងរថក្រោះជាក់លាក់ផ្សេងៗទៀត។ ដូចជាកាលពីខែកុម្ភៈ ឆ្នាំ2022 ប្រទេសរុស្ស៊ីហាក់ដូចជាមានបច្ចេកវិទ្យានាំមុខអ៊ុយក្រែននៅលើសមរភូមិ។ ស្រដៀងនឹងអ៊ុយក្រែនដែរ រុស្ស៊ីបានប្រឈមមុខនឹងសម្ពាធដែលត្រូវអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន ដើម្បីសំរេចបានដំណោះស្រាយស្រដៀងគ្នានេះ។
ទោះបីជាមានទំហំសព្វាវុធច្រើនសន្ធឹកសន្ធាប់យ៉ាងនេះក៏ដោយនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ប៉ុន្តែកងកម្លាំងរុស្ស៊ីបានបរាជ័យក្នុងការបង្កើនប្រសិទ្ធភាពនៃបច្ចេកវិទ្យារបស់ពួកវា។ ផ្ទុយទៅវិញរុស្ស៊ីបានជ្រើសរើសនូវបច្ចេកវិទ្យាកម្រិតមធ្យម ដែលបង្ហាញពីការស្ទាក់ស្ទើរក្នុងការដាក់ពង្រាយប្រព័ន្ធអាវុធទំនើបភាគច្រើនរបស់ពួកគេ។ មូលហេតុចម្បងនៃការស្ទាក់ស្ទើរនេះ គឺកើតឡើងដោយសារតែការស្ទាក់ស្ទើរក្នុងការដាក់អាវុធទាំងនេះនៅក្នុងហនិភាពនៃការបាត់បង់ ដោយសង្កេតឃើញពីសមត្ថភាពនៅមានកំរិតរបស់រុស្ស៊ីក្នុងការត្រួតត្រាឧត្តមភាពដែនអាកាស ឬកំចាត់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបាន។
ហេតុផលមួយទៀតដែលរុស្ស៊ីមិនប្រើអាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនគឺដោយសារតែដើម្បីបញ្ចៀសពីកំហុសនៃការសម្រេចចិត្តជាយុទ្ធសាស្រ្ត និងសមត្ថភាពនៅមានកម្រិតរបស់ខ្លួន។ ដូចដែលយើងឃើញហើយថា អ៊ុយក្រែនទទួលបានជោគជ័យគឺកើតចេញពីសមត្ថភាពរបស់ពួកគេ។ ដោយពួកគេបានរួមបញ្ចូលគ្នាយ៉ាងរលូននៃសព្វាវុធ និងបច្ចេកវិទ្យា៣កម្រិតទៅជាការរួបរួមយុទ្ធសាស្ត្រនៅលើសមរភូមិដ៏ជោគជ័យ។ ពួកគេបានប្រើបណ្តាញ starlink សម្រាប់ការតភ្ជាប់នៅក្នុងចំណោមមេបញ្ជាការ, បុគ្គលិកទទួលខុសត្រូវសម្រាប់ការកំណត់អត្តសញ្ញាណគោលដៅ និងតភ្ជាប់អង្គភាពជួរមុខដែលមានភារកិច្ចក្នុងការវាយប្រហារគោលដៅទាំងនោះ។
ចំណែកឯហេតុផលមួយទៀត គឺដោយសារនោះគឺប្រសិទ្ធភាពការពារដែនអាកាសរបស់អ៊ុយក្រែន បានបង្ហាញពីការអភិវឌ្ឍន៍ជាលំដាប់ចាប់តាំងពីពេលការចាប់ផ្តើមនៃសង្គ្រាមមក។ ជាពិសេសកាលពីពេលប៉ះជាមួយនឹងគ្រូសមីស៊ីលរបស់រុស្ស៊ីមក។ ក្នុងអំឡុងពេលយុទ្ធនាការរដូវរងារបស់រុស្ស៊ីដែលបានកំណត់គោលដៅលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា ពួកគេបានស្ទាក់ចាប់គ្រូសមីស៊ីលរបស់រុស្ស៊ីទាំងនេះប្រហែលជា 70% ទៅ 80%។