BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] រុស្ស៊ីចាប់ផ្តើមគ្របដណ្តប់លេណដ្ឋានដោយអេក្រង់ប្រឆាំងដ្រូន

ថ្ងៃអង្គារ, 19 ខែមីនា 2024 16:37  BeeTube News

photo_2_2024-03-19_16-34-03

ដោយសារដ្រូនមានតួនាទីយ៉ាងសំខាន់នៅក្នុងជម្លោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រទេសទាំងពីរបានកំពុងអភិវឌ្ឍយ៉ាងសកម្ម និងដាក់ពង្រាយម៉ូដែលកម្រិតខ្ពស់ដើម្បីនាំមុខនូវបច្ចេកវិទ្យា។ រុស្ស៊ីបាន​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​ផ្តោត​ទៅលើការ​បង្កើន​ការ​ផលិត និង​ការ​រចនា​ម៉ូតដ៏ទំនើប​ដូច​ជាម៉ូឌែល Geran-2។ រឿងរ៉ាវនៃសង្គ្រាមដ្រូនបានធ្វើអោយផ្លាស់ប្តូរយ៉ាងមិននឹកស្មានដល់ពីគោលដៅនៃការឃ្លាំមើលរហូតទៅដល់សង្គ្រាមចិត្តសាស្ត្រទៅវិញ។ ពេលខ្លះទាហានអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា មិនអាចបែងចែករវាងមួយណាជាដ្រូនមិត្ត ឬដ្រូនសត្រូវផងដែរ ហើយពួកវានឹងត្រូវបាញ់ទម្លាក់ភ្លាមៗ ប្រសិនបើទាហានអ៊ុយក្រែនចាត់ទុកថាជាការគំរាមកំហែង។ លោក Samuel bendett មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានកត់សម្គាល់ពាក់ព័ន្ធនឹងការការពារពីដ្រូនទាំងនេះ។

ការការពារទាំងនេះ ដំបូងឡើយគឺចាប់ផ្តើមចេញពី រថយន្តដឹកទ័ពថ្មើរជើងដែលពួកគេត្រូវការសម្របខ្លួនពីការគំរាមកំហែងនៃដ្រូន fpv  ។ នៅខណៈមានការកើនឡើងនៃដ្រូន វីដេអូមួយដែលបានលេចឡើងកាលពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2023 បានបង្ហាញពីការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់មួយនៅក្នុងបន្ទាយរុស្ស៊ីដំបូង។ ខ្សែ​វីដេអូ​បង្ហាញ​ពី​ការ​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ​ពី​កង​កម្លាំង​រុស្ស៊ី។ ពួកគេកំពុងសម្របខ្លួនទៅនឹងការគំរាមកំហែងដោយដ្រូន fpv ជាមួយនឹងការពង្រឹងលេណដ្ឋានរបស់ពួកគេ។

photo_3_2024-03-19_16-34-03

ជាមួយនឹងអេក្រង់ប្រឆាំងដ្រូនដែលប្រើប្រាស់បន្ទះស្រូបពន្លឺព្រះអាទិត្យ វាដើរតួជារបាំងការពារដែលអាចបិទលេណដ្ឋានបានពីខាងលើ និងចំហៀង។ លោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានគូសបញ្ជាក់ពីសារៈសំខាន់នៃអេក្រង់ការពារទាំងនេះ។ ថ្វីបើរបាំងនេះពិតជាមិនអាចជំនួសរបាំងការពារពិតៗសម្រាប់ប្រឆាំងទៅនឹងការវាយប្រហារដោយផ្ទាល់ ប៉ុន្តែពួកគេបានណែនាំពីផលវិបាកយ៉ាងសំខាន់ដែលជាយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិករបញ្ជាដ្រូន ដោយអេក្រង់ការពារនេះអាចបម្រើជារបាំងរារាំង និងបន្ថែមភាពស្មុគស្មាញដល់ការកំណត់គោលដៅជាក់លាក់ និងរារាំងកិច្ចប្រឹងប្រែងឈ្លបយកការណ៍។

អេក្រ​​​ង់នេះដើរតួជារបាំងរារាំងដោយបិទបាំងភាពមើលឃើញ ដែលធ្វើឱ្យពិបាកដល់ដ្រូន kamikaze ក្នុងការកំណត់អត្តសញ្ញាណ និងវាយប្រហារកងទ័ពរុស្ស៊ីប្រកបដោយប្រសិទ្ធភាព។ ក្នុងពេលដំណាលគ្នានេះ ដ្រូនឈ្លបយកការណ៍កំពុងប្រឈមនឹងឧបសគ្គក្នុងការកំណត់ទីតាំងរុស្ស៊ីបានដោយត្រឹមត្រូវ ដោយសារតែផលវិបាកដែលផ្តល់ឡើងដោយអេក្រង់ការពារ។ ទោះបីជាយ៉ាងនេះក៏ដោយ ថ្វីបើរុស្ស៊ីបានដាក់ពង្រាយនូវលេណដ្ឋានអេឡិចត្រូនិចបែបនេះ ប៉ុន្តែប្រសិទ្ធភាពនៃគ្រាប់កាំភ្លើងធំនៅតែអាចមានឥទ្ធិពលលើអេក្រង់ប្រឆាំងដ្រូន ដូច្នេះវាបានធ្វើអោយលេចឡើងនូវគំនិតថាដ្រូន fpv ពិតជាអាចជំនួសកាំភ្លើងធំបានទាំងស្រុង។ ដោយការពង្រឹងលេណដ្ឋានរបស់រុស្ស៊ី កំពុងតែទាមទារអោយអ៊ុយក្រែនត្រូវបង្កើនសមត្ថភាពដ្រូនរបស់ខ្លួនអោយខ្លាំងក្លាជាងនេះ ជាពិសេសដ្រូនដែលមានសមត្ថភាពដឹក និងទម្លាក់គ្រាប់កាំភ្លើងធំ។ នេះអាចគូសបញ្ជាក់បានថានឹងមានការបន្តប្រសិទ្ធភាព និងសមត្ថភាពនៃដ្រូន fpv នៅលើសមរភូមិប្រឆាំងនឹងគោលដៅផ្សេងៗបានទៀត។

photo_1_2024-03-19_16-34-03



 


ថ្ងៃអង្គារ, 19 ខែមីនា 2024 16:37  BeeTube News