ចម្បាំងរថក្រោះបានកើតឡើងនៅព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្រុមរុស្ស៊ីដែលគាំទ្រអ៊ុយក្រែនបានធ្វើការវាយប្រហារដោយរថក្រោះមកលើប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។ ដោយប្រើរថក្រោះជាច្រើន ពួកគេបានធ្វើការវាយលុកទឹកដីរុស្ស៊ី និងបានបាញ់សំដៅលើគោលដៅនៃឆ្មាំព្រំដែនរុស្ស៊ីមួយចំនួន។ រុស្សីមិននឹកស្មានថាមានការវាយប្រហារនៅទីតាំងនេះទេ ពួកគេភ័យខ្លាច និងបានបោះបង់ចោលប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន បន្ទាប់មកក៏រត់គេចខ្លួន។ ប៉ុន្តែក្នុងការព្យាយាមធ្វើដំណើរទៅមុខទៀត រថក្រោះមួយគ្រឿងបានទៅបុកជាមួយមីន។ បន្ទាប់មកនាវិករថក្រោះក៏ត្រូវបានបង្ខំចិត្តឱ្យបោះបង់ចោលរថក្រោះនោះ ហើយចាកចេញ។
ទន្ទឹមនឹងនេះ រុស្ស៊ីក៏កំពុងសញ្ជឹងគិតពីរបៀបទប់ទល់ជាមួយនឹងការវាយប្រហារនេះដែរ។ ពួកគេចង់ត្រលប់ទៅយករថក្រោះខូចខាតនោះវិញ ប៉ុន្តែសន្និដ្ឋានថាការរំដោះរថក្រោះនោះនៅពេលនេះ គឺមិនអាចទៅរួចទេ ហើយក៏សម្រេចចិត្តបំផ្លាញវាចោល។ បន្ទាប់មកពួកគេក៏បានដាក់ពង្រាយយន្តហោះ SU-34 ដែលបំពាក់ដោយគ្រាប់បែក Glide ធុនធ្ងន់ Fab-250 ហើយចាប់ផ្តើមទម្លាក់គ្រាប់បែកទាំងនោះនៅលើច្រកព្រំដែននៃទឹកដីរបស់ពួកគេ។ រុស្សីហាក់ដូចជាមិនខ្លាចក្នុងការទម្លាក់គ្រាប់បែកលើទឹកដីរបស់ខ្លួនឡើយដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ ពួកគេហាក់បីដូចជាជឿថា ទាហានកងកម្លាំងអ៊ុយក្រែនកំពុងលាក់ខ្លួននៅក្នុងផ្ទះទាំងនេះ។ ដោយមានជំនួយពីគ្រាប់រំសេវដ្រូន "Lancet" ពួកគេក៏បានគ្រប់គ្រងកម្ទេចរថក្រោះមួយទៀតរបស់ក្រុមប្រឆាំង និងបន្ទាប់មកមួយទៀត ប៉ុន្តែដ្រូនមួយរបស់"Lancet" បានខកខានគោលដៅ ហើយរថក្រោះ APC នៅតែមិនខូចខាត និងបន្តទៅមុខ។
ក្នុងពេលជាមួយគ្នានេះ នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន តាមបណ្តោយច្រាំងទន្លេនីពួរ ក៏មានការប្រយុទ្ធគ្នាយ៉ាងសាហាវមួយកំពុងកើតឡើង។ អង្គភាពស៊ើបការណ៍អ៊ុយក្រែនបានរកឃើញថាមានប៉ុស្តិ៍បញ្ជាការរុស្ស៊ីនៅក្នុងកប៉ាល់ដែលគេបោះបង់ចោលមួយនៅលើច្រាំងទន្លេនោះ។ យន្តហោះ SU-27 របស់អ៊ុយក្រែនបានប្រើកាំជ្រួច AGM-88 របស់អាមេរិក ដើម្បីកម្ទេចលើគោលដៅនោះ។ កាំជ្រួចបានបាញ់ចំគោលដៅយ៉ាងជាក់លាក់ ហើយប៉ុស្តិ៍បញ្ជាការរុស្ស៊ីក៏ត្រូវបានបំផ្លាញ។ ក្រោយមក ការស៊ើបអង្កេតបានរាយការណ៍ថា មេបញ្ជាការទាំងអស់ដែលនៅទីនោះក៏ត្រូវបានកំចាត់ផងដែរ។
ឧបទ្ទវហេតុនេះបានធ្វើឱ្យរុស្ស៊ីខឹងយ៉ាងខ្លាំង ហើយនៅថ្ងៃដដែលនោះ ពួកគេក៏បានតាមដាន និងបាញ់ទម្លាក់យន្តហោះ SU-27 របស់អ៊ុយក្រែន។ រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសនៅជិតទីតាំងជួរមុខ។ នៅក្នុងវិដេអូនេះ អ្នកអាចមើលឃើញពីរបៀបដែលអ៊ុយក្រែនបានបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ដោយប្រើកាំជ្រួច HIMARS។ ប៉ុន្តែការកើនឡើងដ៏ខ្លាំងបំផុតបានកើតឡើងនៅថ្ងៃបន្ទាប់។
ដោយរុស្ស៊ីបានប្រើប្រាស់ដ្រូនរយៈកម្ពស់ខ្ពស់ ដើម្បីតាមដានទីតាំងចាក់ប្រេងរបស់ឧទ្ធម្ភាគចក្រអ៊ុយក្រែន។ ដំបូងឡើយ រុស្សីបានទម្លាក់គ្រាប់បែកចង្កោមលើទីតាំងនេះ ដើម្បីវាយប្រហារលើបុគ្គលិក បន្ទាប់មកពួកគេក៏បានប្រើគ្រាប់បែកដ៏ជាក់លាក់ ដើម្បីវាយប្រហារលើឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ពីមួយទៅមួយ។ ជាលទ្ធផល អ៊ុយក្រែនបានរងការខាតបង់យ៉ាងខ្លាំងនៅថ្ងៃនោះ។ មូលហេតុនៃការបរាជ័យបែបនេះ គឺដោយសារតែការចាក់ប្រេងនៃឧទ្ធម្ភាគចក្រនេះត្រូវបានធ្វើឡើងនៅទីតាំងបើកចំហដោយគ្មានការលាក់បាំងអ្វីទាំងអស់។ ឥឡូវនេះសូមក្រឡេកមើលអ្វីដែលកំពុងកើតឡើងនៅទីតាំងជួរមុខវិញ។
រុស្ស៊ីកំពុងធ្វើការវាយប្រហារដោយរថក្រោះលើភូមិ Robotino។ នៅក្នុងវីដេអូនេះ រថក្រោះធម្មតាមួយ និងរថក្រោះ APCs ពីរគ្រឿងកំពុងបើកទៅមុខ ប៉ុន្តែរថក្រោះនាំមុខត្រូវបានបំផ្លាញដោយវាលមីនអ៊ុយក្រែន។ រថក្រោះ APC បានព្យាយាមបើកយ៉ាងប្រុងប្រយ័ត្នចៀសពីរថក្រោះនោះ ដើម្បីគេចចេញពីវាលមីន ហើយក៏បានទៅដល់ភូមិ បន្ទាប់មកពួកគេក៏ពង្រាយទ័ព។ រុស្សីសង្ឃឹមថានឹងបង្កើតទីតាំងឈរជើងនៅលើជាយភូមិនោះ ដើម្បីពង្រីកការវាយលុករបស់ពួកគេនៅពេលក្រោយ។ ប៉ុន្តែអ៊ុយក្រែនមានចេតនាល្បួងពួកគេចូលមកក្នុងភូមិដើម្បីបំផ្លាញពួកគេ។ អ៊ុយក្រែនបានប្រែក្លាយភូមិនេះទៅជាអន្ទាក់ ដែលរុស្ស៊ីគ្មានផ្លូវត្រឡប់ក្រោយ ដោយរថពាសដែកទាំងអស់ដែលចូលទៅក្នុងភូមិនេះហើយ នឹងត្រូវបានបំផ្លាញដោយដ្រូន kamikaze ។