BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មហាជនផ្ទុះការវែកញែកទៅលើ Concept បទ "មិនអាចវិលវិញ"

ថ្ងៃចន្ទ, 18 ខែមីនា 2024 14:17  BeeTube News

13-2

កាលពីពេលថ្មីៗនេះ មហាជនមួយចំនួនបានធ្វើការផ្គូផ្គងប្រៀបធៀបបទថ្មីរបស់លោកវណ្ណដារួមគ្នានឹងលោកវណ្ណថាន«មិនអាចវិលវិញ» ទៅនឹងបទមួយរបស់លោកជីដេវីតដែលមានចំណងជើងថា«គាំងចិត្ត» ដែលបានចេញផ្សាយកាលពីរយៈពេលមួយខែមុន។ គួររំលឹកផងថា កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ បន្ទាប់ពីម្ចាស់បទកំលោះស្រុកខ្មែរទាំងពីររូបបានត្រលប់មកចាប់ដៃគ្នាសាជាថ្មី និងទម្លាក់បទថ្មីមួយនេះរបស់ពួកគេភ្លាម ស្រាប់តែមានសន្ទុះការគាំទ្រ និងចូលទស្សនាជាច្រើន ដោយ Concept មួយបទគឺហាក់បានលាយបញ្ចូលគ្នានៃតន្រ្តីសម័យទំនើប និងសម័យសង្គមរាស្រ្តនិយមយ៉ាងគួរអោយចាប់អារម្មណ៍។ ដោយបើកក្បាលឡើងជាមួយនឹងបទមរតកសំណៀងដើម«ចំរៀងសោកា»ផងដែរ ដែលបន្ទាប់មកក៏បន្តដោយលោកវណ្ណថាន និងលោកវណ្ណដាច្រៀងទួញសោកសាសងគ្នាបញ្ចូលមនោសញ្ចេតនារបស់ពួកលោកតបទៅកាន់នៃបទចម្រៀងមួួយនោះ។ 

photo_4_2024-03-18_14-07-10

យ៉ាងណាមិញ ទន្ទឹមនឹងមានការគាំទ្រយ៉ាងខ្លាំងក្លា ក៏មានបណ្តាទស្សនិកជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយចំនួនបានចាប់ផ្តើមធ្វើការផ្គូផ្គង និងដុតអាយដលរបស់ពួកគេលេង ដោយថា Concept បទចម្រៀងនេះរបស់ពួកគេគឺដូចគ្នាទៅនឹងបទ«គាំងចិត្ត» របស់លោកជីដេវីត ដែលត្រូវបានច្រៀងឡើងនៅខាងមុខឆាកដែលមានផ្ទាំងវាំងននក្រហមពីក្រោយផងដែរ។​​​ ដូចជាខមមិនរបស់ Page Troll ដ៏ល្បី អាក្លូ បានសរសេរឡើងថា«គាំងចិត្តណាស់ប្តី» ចំណែកផេក អាកច់ដៃគូរបស់អាក្លូ ក៏បានខមមែនតបវិញថា«Copy MV គាំងចិត្តរបស់ Idol អញ G-Devith។ បកទៅលើការបញ្ចេញមតិឡើងបែបនេះ ក៏មានទស្សនិកជនខ្លះទៀតក៏បានបកស្រាយឡើងថា Concept បែបនេះគឺមានឡើងតាំងពីបទ«ជួបលែងឃ្លាត» របស់ថេណាមកម្ល៉េះ។ ខណៈអ្នកខ្លះទៀតក៏បានលើកពីបទ«ស្រាមួយកែវ»​​​ របស់ La Cima Cartel ថែមទៀត និងសូម្បីតែបទ«គេភ្លេចអស់ហើយ» របស់លោកលីម តិចម៉េង។ ប៉ុន្តែក៏មានខ្លះទៀតបាននិយាយឡើងថា ខុសហើយការពិតនេះគឺគ្រាន់តែរបៀប Marketing របស់លោកជីដេវីតសហការជាមួយនឹងលោកវណ្ណដាតែប៉ុណ្ណោះ។

photo_2_2024-03-18_14-07-10


 


ថ្ងៃចន្ទ, 18 ខែមីនា 2024 14:17  BeeTube News