BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ដ្រូនដ៏តូចទាំងនេះបំផ្ទុះរថក្រោះរុស្ស៊ីរកអ្វីប្រៀបផ្ទឹមពុំបាន

ថ្ងៃពុធ, 13 ខែមីនា 2024 14:48  BeeTube News

photo_1_2024-03-13_14-43-19

នៅក្នុងវគ្គថ្ងៃនេះ អ្នកនឹងឃើញវីដេអូថ្មីអំពីរបៀបដែលអ៊ុយក្រែនទប់ទល់នឹងរលកនៃការវាយប្រហាររបស់រុស្ស៊ី។ អ្នក​នឹង​ឃើញ​រថក្រោះ និង​រថពាសដែក​ជាច្រើន​គ្រឿង​ដែល​ត្រូវ​បាន​បំផ្លាញ និង​ឆេះ។ ប្រហែល​ជា​​រុស្ស៊ី​មិន​ធ្លាប់បាន​ប្រឈមមុខ​​នឹង​ការ​វាយបក​យ៉ាង​ខ្លាំងក្លាបែបនេះពីមុនមកទេ ​ដូច​អ្វីដែលពួកគេ​បាន​ជួបកាលពី​សប្តាហ៍​មុន​នេះ។ តោះ! អ៊ីចឹងយើងចាប់ផ្តើមទាំងអស់គ្នា ប៉ុន្តែសូមចាប់ផ្តើមជាមួយនឹងការវាយប្រហារថ្មីរបស់រុស្ស៊ីលើភូមិមួយរបស់អ៊ុយក្រែនជាមុនសិន។ រុស្ស៊ីជាថ្មីម្តងទៀតបានព្យាយាមឡោមព័ទ្ធការតាំងទីលំនៅមកពីទិសដៅផ្សេងៗគ្នាដោយការបញ្ជូនរថក្រោះធម្មតា និងរថក្រោះAPCs។ ទាហានអ៊ុយក្រែនបានស្វាគមន៍ពួកគេជាមួយគ្រាប់បែកចង្កោមដ៏គ្រោះថ្នាក់។ គ្រាប់​រំសេវ​ជាច្រើន​បាន​មក​ដល់ទីតាំង​ជួរ​មុខ ដូច្នេះ​ហើយបានសេចក្តីថា​រុស្ស៊ី​គ្មាន​ឱកាស​រស់រាននោះទេ។ គ្រាប់បែកចង្កោមងាយស្រួលនឹងបំផ្លាញរថក្រោះ APCs របស់រុស្ស៊ីណាស់ និងអាចរារាំុងក្រុមនាវិកទាំងនោះពីការរត់គេចខ្លួនបាន។ ដ្រូនអ៊ុយក្រែនដែលហោះហើរលើសមរភូមិភ្លាមៗនោះបានទម្លាក់គ្រាប់បែកដៃលើរថក្រោះទាំងនោះដើម្បីបំផ្លាញពួកវាទាំងស្រុង។ 

ជាងនេះទៅទៀតនោះ រង្វាន់ដែលសក្តិសមសម្រាប់ការវាយចំគោលដៅទៀតនោះគឺគ្មានអ្វីក្រៅពីរថក្រោះរុស្ស៊ីដែលឆាបឆេះនោះទេ។នោះគឺគ្មានអ្វីល្អជាងសម្រាប់ទាហាន ដែលបានការពារប្រទេសរបស់ពួកគេនោះទេ។ ទាហានអ៊ុយក្រែនបានទៅដល់កម្រិតជំនាញមួយ ដែលពួកគេអាចសូម្បីតែផ្លុំផ្សែងជារង្វង់បានចេញពីរថក្រោះរុស្ស៊ី។ នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នៃ​សង្គ្រាមនោះ​ទេ។ 

photo_3_2024-03-13_14-43-19

ប៉ុន្តែសូមត្រលប់ទៅមើលក្នុងសមរភូមិវិញ។ ដោយបានប្រឈមមុខជាមួយនឹងការវាយបកលើកដំបូងហើយ រុស្ស៊ីក៏បានចាប់ផ្តើមភ័យស្លន់ស្លោ។ ពួកគេចាប់ផ្តើមបាត់បង់ការគ្រប់គ្រង និងការសហការគ្នាយ៉ាងឆាប់រហ័ស។ អ្នកខ្លះបានចាប់ផ្តើមបញ្ជាបែររថពាសដែករបស់ខ្លួនដើម្បីគេចចេញទៅ ខណៈដែលអ៊ុយក្រែនបានប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីប្រឆាំងនឹងសត្រូវ។ នៅទីបំផុត រុស្ស៊ីបានបោះបង់ចោលរថពាសដែករបស់ពួកគេ ហើយរត់គេចខ្លួន។ អ្នកដែលជ្រើសរើសគេចខ្លួនដោយយានជំនិះជាជាងថ្មើរជើងគឺអាចរាប់ចាត់ទុកបានថាជាសំណាងល្អជាង-ដូចជាបុរសទាំងនេះ ប៉ុន្តែនៅទីបំផុត សូម្បីតែពួកគេក៏ត្រូវបានជាប់គាំងនៅក្នុងលេណដ្ឋាននោះដែរ។ អ្នកដែលឆ្លាតបំផុតគឺជាអ្នកដែលសម្រេចចិត្តមិនរត់គេចទៅណានោះទេ ប៉ុន្តែបានសាងសង់បន្ទាយការពារខ្លួនឯង ដោយប្រើប្រាស់រថពាសដែកដែលខូចរបស់ពួកគេ ដើម្បីការពារខ្លួនពីដ្រូន។ ចំណែកអ្នកខ្លះទៀត ក៏បានសូម្បីតែជីកលេណដ្ឋានដូចជាបុរសម្នាក់នេះអ៊ីចឹង។ 

លោកដឹងថាមិនយូរមិនឆាប់ដ្រូន FPV របស់អ៊ុយក្រែននឹងមកដល់ទីនេះហើយលោកពិតជាត្រឹមត្រូវ។ អ៊ុយក្រែនបានទន្ទឹងរង់ចាំនៅពេលនេះ ហើយបានរៀបចំផែនការដ៏គួរអោយភ្ញាក់ផ្អើលជាច្រើនសម្រាប់អ្នកឈ្លានពានរុស្ស៊ី។ ការប្រមាញ់បានចាប់ផ្តើមសម្រាប់អ្នកដែលព្យាយាមរត់គេចចេញពីសមរភូមិ។ រថក្រោះ APC នេះដែលមានរុស្ស៊ីនៅខាងក្នុងបានក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់ដ្រូនដែលបំពាក់គ្រឿងបំផ្ទុះ។ ការ​ផ្ទុះ​ដ៏​ខ្លាំង​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាចយ៉ាងខ្លាំងក្លាដល់​អ្នកឈ្លានពាន​ដែល​នៅ​សេសសល់។ រថក្រោះនេះបានព្យាយាមដកថយ ប៉ុន្តែភ្លាមៗនោះក៏ទទួលបានចំណែកកម្មផលរបស់ខ្លួនមួយរំពេច។

photo_2_2024-03-13_14-43-19


 


ថ្ងៃពុធ, 13 ខែមីនា 2024 14:48  BeeTube News