នៅក្នុងវគ្គថ្ងៃនេះ អ្នកនឹងឃើញពីរបៀបដែលអ៊ុយក្រែនប្រើវិធីទប់ទល់នឹងការឈានទៅមុខរបស់ជួររថក្រោះរុស្ស៊ី តោះទៅមើលទាំងអស់គ្នា! ក្នុងវីដេអូនេះ អ្នកអាចមើលឃើញថាកងកម្លាំងរុស្ស៊ីកំពុងតែប្រើប្រាស់រថក្រោះ និងរថពាសដែករបស់ពួកគេទៅកាន់ទីតាំងរបស់អ៊ុយក្រែន។ ដោយពួកគេមានគោលបំណងចង់លេបត្របាក់យកទីតាំងនៃតំបន់ប្រជុំជនមួយទៀតរបស់អ៊ុយក្រែន។ ប៉ុន្តែខ្សែការពាររបស់អ៊ុយក្រែនក៏បានរៀបចំផែនការពញ្ញាក់អារម្មណ៍មួយទៅកាន់ពួកគេផងដែរ-នោះគឺជាដ្រូន FPV ដែលបំពាក់ដោយក្បាលគ្រាប់បន្ទុកដែលអាចបំផ្ទុះរថក្រោះរុស្ស៊ីណាមួយក៏បានដែរដោយត្រឹមតែការវាយប្រហារមួយប៉ុណ្ណោះ។
តាមការវិភាគបែបបច្ចេកទេស ការជ្រៀតចូលប្រព័ន្ធការពាររបស់អ៊ុយក្រែនគឺស្ទើរតែមិនអាចធ្វើទៅបាន ប៉ុន្តែរុស្សីបានទទួលជោគជ័យខ្លះដោយសារតែចំនួនរថក្រោះថ្មើរជើង និងរថពាសដែកមានចំនួនច្រើនជាងរបស់ពួកគេ។ អ្នកបញ្ជារថក្រោះរុស្ស៊ីបានរត់ខ្ចាត់ខ្ចាយ ប៉ុន្តែខ្លះក៏ត្រូវបានរងការបាញ់ប្រហារពីគ្រាប់បែកចង្កោម។ ប៉ុន្តែទោះបីជារុស្សីអាចឈានទៅមុខបានចម្ងាយប្រហែល 100 ម៉ែត្រក៏ដោយ ក៏ពួកគេត្រូវដោះដូរជាមួយនឹងការលះបង់ដ៏ខ្ពស់មួយសម្រាប់ដំណើរឈានទៅមុខមួយនេះ។
នៅក្នុងវីដេអូនេះ សូមអ្នកមើលការវាយប្រហាររបស់រុស្ស៊ីដែលបរាជ័យមួយទៀតនៅជិតតំបន់ Avdiivka ។ ពួកគេបានបោះបង់ឧបករណ៍ និងអាវុធរបស់ពួកគេចោល បន្ទាប់មករត់ភៀសខ្លួន។ អ៊ុយក្រែនក៏បានបញ្ចប់បេសកកម្មការងាររបស់ពួកគេដោយដុតរថពាសដែករុស្ស៊ីទាំងនោះ ហើយពួកគេក៏ទទួលបានជោគជ័យ ។ រថក្រោះធម្មតា និងរថក្រោះ APC ជាង 7 គ្រឿង ដែលមានសរុបទឹកប្រាក់ប្រមាណជា 12 លានដុល្លាត្រូវបានបាត់បង់ដោយរុស្ស៊ីត្រឹមក្នុងការវាយប្រហារតែមួយ។ ទន្ទឹមនឹងនេះ សម្រាប់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយប្រហារនេះ ពួកគេបានប្រើប្រាស់ត្រឹមតែដ្រូន FPV ប៉ុណ្ណោះ។
ប៉ុន្តែអ្វីដែលកាន់តែចម្លែកជាងនេះនោះគឺទាហានរុស្ស៊ីដែលបានព្យាយាមរត់ខ្ចាត់ខ្ចាយដើម្បីរស់រានមានជីវិតដោយប្រជែងជាមួយនឹងដ្រូនបញ្ជារបស់អ៊ុយក្រែន។ ដ្រូនអ៊ុយក្រែនបានទម្លាក់ក្រដាស Note មួយទៅកាន់ទាហានរុស្ស៊ី ប៉ុន្តែគេខ្លាចហើយក៏បោះចោលវា។ ប៉ុន្មាននាទីក្រោយមក ទាហានរុស្ស៊ីបានលាក្រដាស Note នោះហើយអានវាឡើង។ ក្រដាស Note នោះសរសេរឡើងថា៖ ប្រសិនបើអ្នកចង់រស់រានមានជីវិត ចូរដើរតាម Drone នេះ នោះជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះ។ ទាហានរុស្ស៊ីយល់ព្រម និងព្រមដើរតាមដ្រូននោះ ដើម្បីសង្គ្រោះជីវិតរបស់គេ! អ្នកទាំងអស់គ្នា ទង្វើនេះពិតជាគួរអោយស្ងើចសរសើរណាស់សម្រាប់ទឹកចិត្តមនុស្សធម៌របស់អ៊ុយក្រែនទៅកាន់សត្រូវរបស់គេ។
ប្រហែលមួយខែមុន រុស្ស៊ីបានព្យាយាមដណ្តើមយកទីតាំងដ៏រឹងមាំរបស់អ៊ុយក្រែននៅជិតតំបន់ Bakhmut។ រថពាសដែករុស្ស៊ីមួយគ្រឿងបានចូលទៅជិតទីតាំងអ៊ុយក្រែន និងបានបាញ់កាំភ្លើងយន្តមកលើពួកគេ។ រុស្សីរៀបនឹងត្រៀមខ្លួនចាកចេញដើម្បីដណ្តើមយកលេណដ្ឋានរបស់អ៊ុយក្រែនហើយ ប៉ុន្តែអ៊ុយក្រែនបានបញ្ជាដ្រូនចេញពីលេនដ្ឋាននិងបានធ្វើការវាយប្រហារមកលើរថក្រោះ APC រុស្ស៊ីនោះពីខាងក្រោយ។ នៅខាងក្នុងរថក្រោះ APC នោះ មានទាហានរុស្ស៊ីយ៉ាងហោចណាស់ក៏៧នាក់ដែរ។ នោះហើយជាវិធីដែលដ្រូនអ៊ុយក្រែនតែមួយអាចបញ្ឈប់រុស្ស៊ី និងសង្គ្រោះទីតាំងរបស់អ៊ុយក្រែនបាន។