BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្រ្តី២រូប ​ត្រូវបាន​រដ្ឋសភា​បោះឆ្នោតជ្រើសតាំង​ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ថ្ងៃសុក្រ, 01 ខែមីនា 2024 15:45  មានជ័យ

IMG_142056766776 (1) - choek sopon (1)

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅ​ថ្ងៃសុក្រ ​ទី១ ខែមីនា ឆ្នាំ២០២៤ នេះ ​បានបើក​សម័យ​ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​មហា​រដ្ឋសភា​ធិ​ការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣គឺ៖ ទី១-ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន​២រូប ដោយរដ្ឋសភា នីតិកាលទី៧ , ទី២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារស​ម្រាប់ធ្វើវិសោធន​កម្មកិច្ច​ព្រម​ព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូល​កិច្ចព្រម​ព្រៀង​ស្តីពី​ការឧបត្ថម្ភធនជលផល និងទី៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក។

IMG_142056766776 (2) - choek sopon

តាមលទ្ធផលនៃកិច្ចប្រជុំ​បាន​បញ្ជាក់ថា មន្រ្តីចំនួន២រូបដែលត្រូវបាន​​បោះឆ្នោត​ជ្រើស​តាំង​ជា​សមាជិកព្រឹទ្ធសភា​នោះគឺទី១, ​ឯកឧត្តម សុខ ឥសាន និង​ឯកឧត្តម ហេង ហាលីម។

គួររំលឹកថា ​សមាជិក​ព្រឹទ្ធ​សភា សម្រាប់នីតិកាលទី៥​នេះ មាន​ចំនួន​៦២រូប។ ក្នុងនោះ​សមាជិក​​២រូប ត្រូវបាន​ចាត់តាំង​ដោយព្រះមហាក្សត្រ និងសមាជិក​២រូបទៀត ត្រូវបាន​​ជ្រើសតាំង​ដោយ​រដ្ឋសភា​ តាម​មតិ​ភាគ​ច្រើន ហើយ​៥៨រូប​ ជ្រើសរើសតាមការបោះឆ្នោត​។​

IMG_142056766776 (3) - choek sopon

 សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បាន​​រៀប​ចំ​ការបោះឆ្នោតជ្រើសតាំ​ងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៥ កាលពី​ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ​ ឆ្នាំ​២០២៤ ដោយមានគណ​បក្ស​ចំនួន៤ ចូល​រួមប្រកួតប្រជែង គឺ​គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សកម្លាំង​ជាតិ និង​គណបក្សឆន្ទៈខ្មែរ។ ​ហើយ​​តាម​​លទ្ធផលបឋម​បង្ហាញ​ថា គណបក្សប្រជា​ជន​កម្ពុជា ដែលកំពុងដឹកនាំប្រទេស​ ទទួលបាន​សំឡេង​​​គាំទ្រយ៉ាងច្រើនលើសលប់​ រហូត​​៥៥​អាសនៈ ​​គណបក្សឆន្ទៈខ្មែរ ទទួល​បាន​​​ចំនួន​៣អាសនៈ។ ចំណែកគណបក្សហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​កម្លាំងជាតិ មិនទទួលបា​ន​អាសនៈនោះទេ៕

IMG_142056766776 (4) - choek sopon

photo_2024-03-01_13-59-53 - choek sopon


 


ថ្ងៃសុក្រ, 01 ខែមីនា 2024 15:45  មានជ័យ