BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពូទីនព្រមានលោកខាងលិចពីសង្គ្រាមនុយក្លេអ៊ែរ,អូស្ត្រាលីថាគ្មានតួនាទីចិននៅប៉ាស៊ីហ្វិក,អាល្លឺម៉ង់ច្រលំបាញ់ដ្រូនអាមេរិក

ថ្ងៃសុក្រ, 01 ខែមីនា 2024 14:44  BeeTube News

6 (1)

លោកប្រធានាធិបតីវ្ល៉ាឌីមៀពូទីន បានប្រាប់ប្រទេសលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេប្រថុយនឹងបង្កឡើងសង្គ្រាមនុយក្លេអ៊ែរប្រសិនបើពួកគេបញ្ជូនទាហានទៅប្រយុទ្ធនៅអ៊ុយក្រែនដោយព្រមានថាទីក្រុងម៉ូស្គូមានអាវុធសម្រាប់វាយប្រហារគោលដៅនៅលោកខាងលិច។ រដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្ត្រាលី លោក Pat Conroy បាននិយាយថា មិនគួរមាន "តួនាទី" សម្រាប់ចិនក្នុងការត្រួតពិនិត្យកោះប៉ាស៊ីហ្វិកនោះទេ ហើយអូស្ត្រាលីនឹងបណ្តុះបណ្តាលកងកម្លាំងសន្តិសុខក្នុងតំបន់បន្ថែមទៀត ដើម្បីបំពេញចន្លោះប្រហោង។ នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ដែលត្រូវបានបញ្ជូនដើម្បីការពារនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមស្ទើរតែបានបាញ់ទម្លាក់ដ្រូនរបស់សហរដ្ឋអាមេរិកដោយកំហុសភ័ន្តច្រលំកាលពីថ្ងៃច័ន្ទជាមួយនឹងមីស៊ីលចំនួនពីរគ្រឿង។

  1. ពូទីនព្រមានលោកខាងលិចពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែកុម្ភៈបានអោយដឹងថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រាប់ប្រទេសលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេប្រថុយនឹងបង្កឡើងសង្គ្រាមនុយក្លេអ៊ែរប្រសិនបើពួកគេបញ្ជូនទាហានទៅប្រយុទ្ធនៅអ៊ុយក្រែន ដោយព្រមានថាទីក្រុងម៉ូស្គូមានអាវុធសម្រាប់វាយប្រហារគោលដៅនៅលោកខាងលិច។

លោកបានព្រមានឡើងដោយយោងទៅតាមសំរង់សំដីរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃចន្ទ ដែលជំរុញអោយសមាជិកណាតូអឺរ៉ុបបញ្ជូនកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន ដែលជាការលើកឡើងត្រូវបានច្រានចោលភ្លាមៗដោយសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រទេសដទៃទៀត។

លោកពូទីនបាននិយាយថា«ប្រទេសលោកខាងលិចត្រូវតែដឹងថា យើងក៏មានអាវុធដែលអាចវាយប្រហារគោលដៅនៅលើទឹកដីរបស់ពួកគេផងដែរ។ ទាំងអស់នេះពិតជាគំរាមកំហែងដល់ជម្លោះដែលអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការបំផ្លិចបំផ្លាញនៃអរិយធម៌។ តើពួកគេមិនទទួលបានទេ?!»។

photo_4_2024-03-01_14-36-09

 

  1. រដ្ឋមន្ត្រី​អូស្ត្រាលី​​ថាគ្មាន​តួនាទីសម្រាប់​ចិននៅ​ប៉ាស៊ីហ្វិក

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៩ ខែកុម្ភៈបានអោយដឹងថា រដ្ឋមន្ត្រីប៉ាស៊ីហ្វិករបស់អូស្ត្រាលី លោក Pat Conroy បាននិយាយថា មិនគួរមាន "តួនាទី" សម្រាប់ចិនក្នុងការត្រួតពិនិត្យកោះប៉ាស៊ីហ្វិកនោះទេ ហើយអូស្ត្រាលីនឹងបណ្តុះបណ្តាលកងកម្លាំងសន្តិសុខក្នុងតំបន់បន្ថែមទៀត ដើម្បីបំពេញចន្លោះប្រហោង បន្ទាប់ពី Reuters បានរាយការណ៍ថា ប៉ូលិសចិនកំពុងធ្វើការនៅប្រទេសគីរីបាទី។

សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានព្រមានប្រទេសកោះប៉ាស៊ីហ្វិកប្រឆាំងនឹងជំនួយពីកងកម្លាំងសន្តិសុខរបស់ចិន បន្ទាប់ពីស្នងការប៉ូលិសស្តីទីរបស់ប្រទេសគីរីបាទី លោក Eeri Aritiera បានប្រាប់រ៉យទ័រកាលពីសប្តាហ៍មុនថា មន្រ្តីចិនដែលស្ថិតនៅក្នុងឯកសណ្ឋានកំពុងធ្វើការជាមួយប៉ូលីសរបស់ខ្លួននៅក្នុងការត្រួតពិនិត្យសហគមន៍ និងកម្មវិធីទិន្នន័យឧក្រិដ្ឋកម្ម។

photo_3_2024-03-01_14-36-09

 

  1. កងទ័ពអាល្លឺម៉ង់ស្ទើរតែបាញ់ទម្លាក់ដ្រូនអាមេរិកនៅសមុទ្រក្រហម

យោងតាមសារព័ត៌មាន Barron’s ចុះផ្សាយថ្ងៃទី២៨​​​ ខែកុម្ភៈបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃពុធថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ដែលត្រូវបានបញ្ជូនដើម្បីការពារនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមស្ទើរតែបានបាញ់ទម្លាក់ដ្រូនរបស់សហរដ្ឋអាមេរិកដោយកំហុសភ័ន្តច្រលំកាលពីថ្ងៃច័ន្ទជាមួយនឹងមីស៊ីលចំនួនពីរគ្រឿង។

រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Oberviechtach របស់អាល្លឺម៉ង់ថា យ៉ាងណាមិញគោលដៅមិនត្រូវបានវាយប្រហារនោះទេ។ លោក​បាន​បន្ត​ថា ជាការពិតទៅដ្រូននោះគឺជា«ដ្រូន​ឈ្លបយកការណ៍ US Reaper» ប៉ុណ្ណោះ។

photo_2_2024-03-01_14-36-09


 


ថ្ងៃសុក្រ, 01 ខែមីនា 2024 14:44  BeeTube News