BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សុបិន្តអាក្រក់ពូទីន!សមុទ្របាល់ទិកក្លាយជារបស់ណាតូ,រុស្ស៊ីព្រមានណាតូបញ្ជូនទ័ពទៅអ៊ុយក្រែន,បៃឌិនថាអ៊ីស្រាអែលនឹងផ្អាកសង្រ្គាម

ថ្ងៃពុធ, 28 ខែកុម្ភៈ 2024 13:20  BeeTube News

3-8

សមុទ្របាល់ទិកជាយុទ្ធសាស្រ្តដ៏សំខាន់កំពុងត្រូវបានដាក់រហ័សនាមថាជាបឹងរបស់អង្គការណាតូបន្ទាប់ពីស៊ុយអែតត្រូវបានជម្នះឧបសគ្គនានាដើម្បីចូលរួមជាមួយនឹងសម្ព័ន្ធយោធានេះ ដែលនេះធ្វើអោយណាតូអាចពង្រឹងអំណាចរបស់ខ្លួន ខណៈដែលវាក៏ក្លាយជាសុបិន្តអាក្រក់សម្រាប់លោកវ្ល៉ាឌីមៀ ពូទីនផងដែរ។ វិមានក្រឹមឡាំងបានព្រមានកាលពីថ្ងៃអង្គារថាជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកអាចនឹងចៀសមិនរួចប្រសិនបើសមាជិកអឺរ៉ុបនៃអង្គការណាតូបានបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន។ ប្រធានាធិបតី Biden បាននិយាយថាអ៊ីស្រាអែលបានយល់ព្រមផ្អាកសង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងអំឡុងខែនៃពិធីបុណ្យអ៊ីស្លាមរ៉ាម៉ាដនប្រសិនបើក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនេះបានបន្ថែមសម្ពាធដល់ប្រទេសអ្នកម្រុះសម្រួលដែលកំពុងប្រជែងគ្នាដើម្បីសម្រេចបានបទឈប់បាញ់នៅក្នុងសប្តាហ៍នេះ។

  1. សុបិន្តអាក្រក់ពូទីន! សមុទ្របាល់ទិកក្លាយជារបស់ណាតូបន្ទាប់ពីស៊ុយអែតចូលរួម

យោងតាមសារព័ត៌មាន Dailymail ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈបានអោយដឹងថា សមុទ្របាល់ទិកជាយុទ្ធសាស្រ្តដ៏សំខាន់ កំពុងត្រូវបានដាក់រហ័សនាមថា ជាបឹងរបស់អង្គការណាតូ បន្ទាប់ពីស៊ុយអែតត្រូវបានជម្នះឧបសគ្គនានាដើម្បីចូលរួមជាមួយនឹងសម្ព័ន្ធយោធានេះ ដែលនេះធ្វើអោយណាតូអាចពង្រឹងអំណាចរបស់ខ្លួន ខណៈដែលវាក៏ក្លាយជាសុបិន្តអាក្រក់សម្រាប់លោក វ្ល៉ាឌីមៀ ពូទីនផងដែរ។

ការចូលជាសមាជិករបស់ប្រទេសនេះទៅក្នុងសម្ព័ន្ធ បានបំពេញរូបផ្គុំចុងក្រោយបំផុតពាក់ព័ន្ធជុំវិញនឹងតំបន់សមុទ្រនេះ ដែលជាច្រកផ្លូវសមុទ្រដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ដែលនេះធ្វើឱ្យណាតូកាន់តែងាយស្រួលក្នុងការគ្រប់គ្រង និងជួយសង្គ្រោះរដ្ឋបាល់ទិកដែលទន់ខ្សោយរបស់ខ្លួន។

អ្នកវិភាគបានស្នើថា វានឹងមានន័យថាសម្ព័ន្ធមិត្តលោកខាងលិច ដូចជាចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងមានតួនាទីផងដែរក្នុងការចូលរួមទប់ស្កាត់រុស្ស៊ីក្នុងការគ្រប់គ្រងផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់នេះ ប្រសិនបើសង្រ្គាមពិតជាផ្ទុះឡើងមែនជាមួយនឹងទី​​​ក្រុងម៉ូស្គូ។ ប៉ុន្តែទីក្រុងមូស្គូនឹងនៅតែអាចគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ និងគំរាមកំហែងតំបន់នេះពីមូលដ្ឋានរបស់ខ្លួននៅជិតទីក្រុង St Petersburg និងនៅតំបន់ Kaliningrad ដែលមានប្រដាប់អាវុធខ្លាំងបាន ដោយអ្នកជំនាញបានព្រមានថា NATO ត្រូវតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងរបស់រុស្ស៊ី។

photo_4_2024-02-28_13-12-27

 

  1. រុស្ស៊ីព្រមានជម្លោះនឹងណាតូបើសិនទ័ពសម្ព័ន្ធមិត្តបញ្ជូនទៅអ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈបានអោយដឹងថា វិមានក្រឹមឡាំងបានព្រមានកាលពីថ្ងៃអង្គារថាជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកអាចនឹងចៀសមិនរួច ប្រសិនបើសមាជិកអឺរ៉ុបនៃអង្គការណាតូបានបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន។

សង្រ្គាមនៅអ៊ុយក្រែនបានកាន់តែបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិច ដោយចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ1962មក ហើយលោកប្រធានាធិបតី Vladimir Putin ពីមុនក៏ធ្លាប់បានព្រមានពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីផងដែរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបើកទ្វារកាលពីថ្ងៃចន្ទសម្រាប់បណ្តាប្រទេសអឺរ៉ុបដល់ការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែន ទោះបីជាលោកបានព្រមានថាមិនទាន់មានការឯកភាពគ្នាក្នុងដំណាក់កាលនេះក៏ដោយ។

photo_3_2024-02-28_13-12-27

 

  1. បៃឌិនថាអ៊ីស្រាអែលនឹងផ្អាកសង្រ្គាមពេលរ៉ាម៉ាដានបើចំណាប់ខ្មាំងត្រូវដោះលែង

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈបានអោយដឹងថា ប្រធានាធិបតី Biden បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមផ្អាកសង្គ្រាមនៅតំបន់ហ្គាហ្សាក្នុងអំឡុងខែនៃពិធីបុណ្យអ៊ីស្លាមរ៉ាម៉ាដន ប្រសិនបើក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ដែលនេះបានបន្ថែមសម្ពាធដល់ប្រទេសអ្នកម្រុះសម្រួលដែលកំពុងប្រជែងគ្នាដើម្បីសម្រេចបានបទឈប់បាញ់នៅក្នុងសប្តាហ៍នេះ។

ខណៈដែលមន្ត្រីអ៊ីស្រាអែលបាននិយាយថា ការកត់សម្គាល់នេះ ដែលគួបផ្សំដោយការព្យាករណ៍របស់លោក Biden ថាបទឈប់បាញ់អាចនឹងសម្រេចបាននៅថ្ងៃចន្ទនេះ បានធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើល។ ចំនែកប្រទេសអ្នកសម្រុះសម្រួលដូចជាកាតា និងអេហ្ស៊ីបក៏មានមន្ទិលសង្ស័យចំពោះការលើកឡើងនេះផងដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby ក្រោយមកបាននិយាយថា ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីគឺត្រឹមតែបង្ហាញពី"ភាពសុទិដ្ឋិនិយមរបស់លោកប៉ុណ្ណោះដែលអាចសម្រេ​​​ចទៅបាន" ប៉ុន្តែលោក Kirby បានទទូចថា"នៅពេលនេះវាមិនទាន់រួចរាល់នៅឡើយទេ" ។

photo_2_2024-02-28_13-12-27


 


ថ្ងៃពុធ, 28 ខែកុម្ភៈ 2024 13:20  BeeTube News