BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​​លទ្ធផលបឋម នៃការបោះឆ្នោត​ព្រឹទ្ធសភា​​បង្ហាញ​ថា​ មានតែគណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​ឆន្ទៈខ្មែរ​​ប៉ុណ្ណោះ​ ដែល​​ទទួលបានអាសនៈ

ថ្ងៃចន្ទ, 26 ខែកុម្ភៈ 2024 13:36  មានជ័យ

Nphoto_2024-02-25_22-27-49 (9) - choek sopon (1)

កាលពី​ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បាន​ដំណើរការ​រៀប​ចំ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានគណ​បក្ស​ចំនួន៤ ចូល​រួម​ប្រកួតប្រជែង គឺ​គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និង​គណបក្សឆន្ទៈខ្មែរ។

Nphoto_2024-02-25_22-27-49 (11) - choek sopon

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការិយាល័យបោះឆ្នោតទាំង​​៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅ​វេលា​ម៉ោង៧ព្រឹក ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ហើយ​អ្នក​បោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក៏បានចូលទៅកាន់មណ្ឌល បោះឆ្នោតរៀងៗផងដែរ។​

Nphoto_2024-02-25_22-27-49 (12) - choek sopon

ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៥ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះតំណាង​រាស្ត្រ​ក្នុង តំណែង មានចំនួន១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់​ក្នុង​កណែង ប្រមានចំនួន​១១.៦២២ នាក់។

Nphoto_2024-02-25_22-27-49 (1) - choek sopon

មណ្ឌលបោះឆ្នោតព្រឹទ្ធសភា ត្រូវរៀបចំនិងបែងចែកជា ៨ភូមិភាគ ហើយ​អាសនៈត្រូវ​បែង​ចែក​តាមភូមិភាគ ដូចខាងក្រោម៖ -ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, -ភូមិភាគទី២ ខេត្ត​កំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, -ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, -ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្ត​ប៉ៃលិន មាន១០ អាសនៈ, -ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, -ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, -ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, -ភូមិភាគ​ទី៨ ខេត្ត​កំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

Nphoto_2024-02-25_22-27-49 (6) - choek sopon

ជាទូទៅ បរិយាកាស​ នៃការបោះឆ្នោត​នេះ ត្រូវបាន​​ គ.ជ.ប អះអាង​ថា បានប្រព្រឹត្តិទៅដោយ​រលូន​ សេរី យុត្តិធម៌ គ្មានបញ្ហាអ្វីមួយ​កើតឡើង​នាំឲ្យរាំងស្ទះ​ដល់​ដំណើ​​ការ​នេះទេ។ មានអ្នក​បោះ​ឆ្នោតរ​ហូត៩៩.៨៦​ភាគរយ បាន​ទៅបោះឆ្នោត និង​មាន​​អ្នក​សង្កេត​​ការណ៍​ អ្នកសាព័ត៌​មាន​​​ជាតិ​ អន្តរជាតិ ព្រម​ទាំង​ភ្នាក់ងារគណបក្សនយោបាយ​ រាប់​រយ​នាក់​បាន​​ចូលរួមតាម និង​ឃ្លាំមើល​​ផងដែរ។​​

Nphoto_2024-02-25_22-27-49 (8) - choek sopon

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​វាយតម្លៃ​​ កាលពីល្ងាច​ម្សិលមិញថា បរិយា​កាសទូទៅ​ជុំវិញការបោះ​ឆ្នោតនេះ មាន​សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំ​មានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ ជារួមការបោះឆ្នោតនេះ អាច​ចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួល​បាន។​​

Nphoto_2024-02-25_22-27-49 (10) - choek sopon

​បើ​តាម​​​លទ្ធផលបឋម​បង្ហាញ​​ថា គណបក្សប្រជា​ជន​កម្ពុជា ដែលកំពុង​ដឹក​នាំ​ប្រទេស​ ទទួល​បាន​​សំឡេង​​​គាំទ្រយ៉ាងច្រើនលើសលប់​ រហូត​​៥៥​អាសនៈ ហើយ​គណបក្សឆន្ទៈខ្មែរ ទទួល​បាន​​​ចំនួន​៣អាសនៈ។ ចំណែកគណបក្សហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​កម្លាំង​ជាតិ មិនទទួលបា​ន​អាសនៈ​នោះទេ។​​

Nphoto_2024-02-25_22-27-49 (5) - choek sopon

សូមបញ្ជាក់ថា ​​​សមាជិក​ព្រឹទ្ធ​សភា សម្រាប់នីតិកាលទី៥នេះ មានចំនួន​៦២​ រូប។ ក្នុងនោះ​សមាជិក​​​២រូប ត្រូវបាន​ចាត់តាំង​ដោយព្រះមហាក្សត្រ និងសមាជិក​២រូបទៀត ត្រូវបាន​​ជ្រើស​តាំង​ដោយ​រដ្ឋសភា​ តាម​មតិ​ភាគ​ច្រើន ហើយ​៥៨រូប​ ជ្រើសរើសតាមការបោះឆ្នោត​៕​​

​​លទ្ធផលបឋម នៃការបោះឆ្នោត​ព្រឹទ្ធសភា​​បង្ហាញ​ថា​ មានតែគណបក្ស​ប្រជា​ជន​កម្ពុជា និង​គណ​បក្ស​ឆន្ទៈខ្មែរ​​ប៉ុណ្ណោះ​ ដែល​​ទទួលបានអាសនៈ

Nphoto_2024-02-25_22-27-49 (2) - choek sopon

កាលពី​ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ម្សិលមិញ ព្រះរាជាណាចក្រកម្ពុជា បាន​ដំណើរការ​រៀប​ចំ​ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានគណ​បក្ស​ចំនួន៤ ចូល​រួម​ប្រកួតប្រជែង គឺ​គណបក្សប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សកម្លាំងជាតិ និង​គណបក្សឆន្ទៈខ្មែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ការិយាល័យបោះឆ្នោតទាំង​​៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង៨ បានបើកដំណើរការព្រមៗគ្នានៅ​វេលា​ម៉ោង៧ព្រឹក ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ហើយ​អ្នក​បោះឆ្នោត ដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក៏បានចូលទៅកាន់មណ្ឌល បោះឆ្នោតរៀងៗផងដែរ។​

ផ្អែកតាមបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៥ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះតំណាង​រាស្ត្រ​ក្នុង តំណែង មានចំនួន១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់​ក្នុង​កណែង ប្រមានចំនួន​១១.៦២២ នាក់។

មណ្ឌលបោះឆ្នោតព្រឹទ្ធសភា ត្រូវរៀបចំនិងបែងចែកជា ៨ភូមិភាគ ហើយ​អាសនៈត្រូវ​បែង​ចែក​តាមភូមិភាគ ដូចខាងក្រោម៖ -ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, -ភូមិភាគទី២ ខេត្ត​កំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, -ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, -ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្ត​ប៉ៃលិន មាន១០ អាសនៈ, -ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, -ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, -ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, -ភូមិភាគ​ទី៨ ខេត្ត​កំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។

ជាទូទៅ បរិយាកាស​ នៃការបោះឆ្នោត​នេះ ត្រូវបាន​​ គ.ជ.ប អះអាង​ថា បានប្រព្រឹត្តិទៅដោយ​រលូន​ សេរី យុត្តិធម៌ គ្មានបញ្ហាអ្វីមួយ​កើតឡើង​នាំឲ្យរាំងស្ទះ​ដល់​ដំណើ​​ការ​នេះទេ។ មានអ្នក​បោះ​ឆ្នោតរ​ហូត៩៩.៨៦​ភាគរយ បាន​ទៅបោះឆ្នោត និង​មាន​​អ្នក​សង្កេត​​ការណ៍​ អ្នកសាព័ត៌​មាន​​​ជាតិ​ អន្តរជាតិ ព្រម​ទាំង​ភ្នាក់ងារគណបក្សនយោបាយ​ រាប់​រយ​នាក់​បាន​​ចូលរួមតាម និង​ឃ្លាំមើល​​ផងដែរ។​​

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាង​នៅ​ក្នុង​កិច្ច​ប្រជុំ​វាយតម្លៃ​​ កាលពីល្ងាច​ម្សិលមិញថា បរិយា​កាសទូទៅ​ជុំវិញការបោះ​ឆ្នោតនេះ មាន​សភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំ​មានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ ជារួមការបោះឆ្នោតនេះ អាច​ចាត់ទុកការបោះឆ្នោតនេះ ជាការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ទទួល​បាន។​​

បើ​តាម​​​លទ្ធផលបឋម​បង្ហាញ​​ថា គណបក្សប្រជា​ជន​កម្ពុជា ដែលកំពុង​ដឹក​នាំ​ប្រទេស​ ទទួល​បាន​​សំឡេង​​​គាំទ្រយ៉ាងច្រើនលើសលប់​ រហូត​​៥៥​អាសនៈ ហើយ​គណបក្សឆន្ទៈខ្មែរ ទទួល​បាន​​​ចំនួន​៣អាសនៈ។ ចំណែកគណបក្សហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​កម្លាំង​ជាតិ មិនទទួលបា​ន​អាសនៈ​នោះទេ។​​