BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អនុវិទ្យាល័យ​១០, បឋមសិក្សា​១០​ និង​មណ្ឌលសុខភាព​​​១០ ទទួលបាន​​ជ័យ​លាភី​អង្គភាព​ផ្តល់​សេវាសាធារណ:គំរូ​

ថ្ងៃសុក្រ, 23 ខែកុម្ភៈ 2024 13:17  មានជ័យ

photo_2024-02-22_09-43-26 (8) - choek sopon (1)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ​ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​​ជា​​អធិប​តី ក្នុងពិធី​ប្រគល់​​ជ័យ​លាភី​អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខា​ភិបាលឆ្នាំ២០២៣​ ដែលក្នុងនោះ មាន​អនុវិទ្យាល័យ​ចំនួន១០, បឋមសិក្សាចំនួន​​១០​ និង​មណ្ឌលសុខភាពចំនួន​​​​១០ ទទួលបាន​​ជ័យ​លាភី​នេះ។

photo_2024-02-22_09-43-26 (1) - choek sopon

​សម្តេច​ធិបតី ហ៊ុន ម៉ាណែត​​ បាន​បញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យ​សុខាភិបាល  គឺធ្វើឡើង​ក្នុងគោល​បំណង​បំផុស​ចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាម​រយៈ​ផ្តល់​ការលើកទឹកចិត្ត ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ សម្តេចបន្តថា ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាព​គន្លឹះចំនួនពីរ គឺ​អប់រំ និងសុខាភិបាល ដែល​ត្រូវ​បានដាក់ឱ្យអនុវត្ត កាលពីឆ្នាំ២០១៨ ដោយសម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្ត​ផ្តល់ការយក​ចិត្តទុកដាក់ និងជំរុញបន្ថែមកាន់តែខ្លាំង។

photo_2024-02-22_09-43-26 (2) - choek sopon

បើតាម​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់​ស្នូលនៃយុទ្ធ​សាស្ត្របញ្ចកោណ ផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយ​ជា​រដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមាន​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថ​ភាព​ធន​ធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការ​កសាង​ធនធាន​មនុស្សប្រកបដោយសមត្ថភាព​ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម​តួនាទី និងការទទួលខុសត្រូវ។ ​

photo_2024-02-22_09-43-26 (3) - choek sopon

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់​សេវាសាធារណៈគំរូ​ក្នុងវិស័យ​អប់រំ និង​វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច ​​ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាព​នៃការ​ផ្តល់​សេវាសា​ធារ​ណៈ តាមរយៈការផ្តល់​ការលើកទឹកចិត្ត​ដោយមានការទទួល​ស្គាល់ពីរាជ​រដ្ឋាភិបាល ​និងការផ្តល់រង្វាន់​លើក​ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់​ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។ គំនិតផ្តួចផ្តើមនេះ ត្រូវបាន​ដាក់​ឱ្យអនុវត្តតាមរយៈអនុក្រឹត្យ​ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។​

photo_2024-02-22_09-43-26 (4) - choek sopon

ការវាយតម្លៃនៅថ្នាក់ជាតិមានការ​បែងចែកជា​៣ដំណាក់កាលរួមមាន៖ ​១, ដំណាក់កាលបឋម ​២, ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និង​៣, ដំណាក់ពិនិត្យវាយ​តម្លៃសម្រេច​ចុងក្រោយ។​

ការវាយតម្លៃរបស់គណៈកម្មការ​ផ្អែកលើលក្ខណៈវិនិច្ឆ័យ​ចំនួន៨​រួមមាន៖ ​១, ស្តង់ដា​រសេវា​សា​ធារណៈ ​២,​ ស្តង់ដាឬនិយាមនៃការផ្តល់សេវាតាមវិស័យរបស់អប់រំ ឬសុខាភិបាល​ផ្អែក​លើក​រណី​ពាក់ព័ន្ធ ​៣,​ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ​៤,​ ការគ្រប់គ្រង និង​ការ​អភិ​វឌ្ឍ​ធនធានមនុស្សនៅក្នុងអង្គភាព ​៥,​ ការរៀបចំ និងការកែលម្អបរិស្ថានអង្គភាព ​៦,​ ទំនា​ក់​ទំនងល្អជា​មួយ​ប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូល​រួម​វាយតម្លៃពី​អ្នក​​ប្រើប្រាស់សេវា​សា​ធា​រណៈ ​៧,​ ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពល​រដ្ឋ ឬសហគមន៍ ​៨,​ ការផ្តួចផ្តើម​គំនិតថ្មីៗ និងនវានុវត្តន៍​ ដើម្បីធ្វើឱ្យ​អង្គភាព​ដំណើរ​ការ​កាន់​តែប្រសើរ៕

photo_2024-02-22_09-43-26 (6) - choek sopon

photo_2024-02-22_09-43-26 (10) - choek sopon

photo_2024-02-22_09-43-26 (13) - choek sopon

photo_2024-02-22_09-43-26 (12) - choek sopon


 


ថ្ងៃសុក្រ, 23 ខែកុម្ភៈ 2024 13:17  មានជ័យ