BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទាហានរុស្ស៊ីជាង៦០នាក់ស្លាប់,ឧត្តម​សេនីយ៍​កំពូល​រុស្ស៊ី​សួរសុខទុក្ខ​ទាហាន​នៅ​អ៊ុយក្រែន,អ៊ុយក្រែនបដិសេធការបាត់បង់Krynky

ថ្ងៃព្រហស្បតិ៍, 22 ខែកុម្ភៈ 2024 14:31  BeeTube News

39-1

ទាហានរុស្ស៊ីយ៉ាងហោចណាស់60នាក់ត្រូវបានស្លាប់បន្ទាប់ពីទីតាំងហ្វឹកហ្វឺនមួយនៅភាគខាងកើតអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ត្រូវបានវាយប្រហារដោយមីស៊ីល Himarsពីរគ្រឿង។ ឧត្តមសេនីយកំពូលរបស់រុស្ស៊ី ដែលជាអគ្គសេនាធិការទូទៅលោក Valery Gerasimov បានចុះទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្រោយពីការដណ្តើមបានទីក្រុងAvdiivka។ កងទ័ពអ៊ុយក្រែនកាលពីថ្ងៃពុធបានបដិសេធការអះអាងរបស់រុស្ស៊ីថាខ្លួនបានបាត់បង់បន្ទាយសំខាន់មួយនៅលើទីតាំងជួរមុខនៃដងទន្លេ Dnipro ដែលត្រូវបានប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងក្លាពីរុស្ស៊ីចាប់តាំងពីរុស្ស៊ីបានបាត់បង់វា។

  1. អាវុធ Himars របស់អ៊ុយក្រែនសម្លាប់ទាហានរុស្ស៊ីយ៉ាងហោចណាស់60នាក់

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈបានអោយដឹងថា ទាហានរុស្ស៊ីយ៉ាងហោចណាស់ 60 នាក់ត្រូវបានស្លាប់បន្ទាប់ពីទីតាំងហ្វឹកហ្វឺនមួយនៅភាគខាងកើតអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី ត្រូវបានវាយប្រហារដោយមីស៊ីល Himarsពីរគ្រឿង។

ប្រភពដែលដឹងពីស្ថានការណ៍បានប្រាប់ BBC ថា ទាហានទាំងនេះបានប្រមូលផ្តុំគ្នានៅទីតាំងហ្វឹកហ្វឺនមួយក្នុងតំបន់ Donetsk សម្រាប់រង់ចាំការមកដល់នៃមេបញ្ជាការជាន់ខ្ពស់របស់ពួកគេ។

ការវាយប្រហារនេះតាមសេចក្តីរាយការណ៍គឺបានកើតឡើងនៅប៉ុន្មានម៉ោងនៅមុនពេលដែលប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់លោកលោក Sergei Shoigu តែប៉ុណ្ណោះ ទាក់ទងនឹងរឿងរ៉ាវជ័យជំនះនៅក្នុងតំបន់ទីតាំងជួរមុខជាច្រើន ដូចជាការដណ្តើមបានទីក្រុង Avdiivka កាលពីពេលថ្មីៗនេះ។

ទាហានម្នាក់ដែលបានរួចរស់មានជីវិតពីឧបទ្ទវហេតុនេះបាននិយាយនៅក្នុងវីដេអូ Recording មួយថាមេបញ្ជាការកងពលតូចរបស់ពួកគេបានប្រាប់អោយពួកគេឈររង់ចាំនៅទីធ្លាបើកចំហមួយនេះ ដែលជាលោក Maj-Gen Oleg Moiseyev មេបញ្ជាការនៃកងទ័ពទី 29 នៃតំបន់យោធាភាគខាងកើតនៅទីតាំងហ្វឹកហ្វឺនមួយនៅជិតភូមិ Trudovske។

photo_3_2024-02-22_14-23-42

 

  1. ឧត្តម​សេនីយ៍​កំពូល​រុស្ស៊ីសួរសុខទុក្ខ​ទាហាន​នៅ​អ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមសេនីយកំពូលរបស់រុស្ស៊ី ដែលជាអគ្គសេនាធិការទូទៅលោក Valery Gerasimov បានចុះទៅសួរសុខទុក្ខកងទ័ពដែលកំពុងប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនដើម្បីពិភាក្សាអំពីជំហានបន្ទាប់ក្រោយពីការដណ្តើមបានទីក្រុង Avdiivka ។

លោកប្រធានាធិបតីវ្ល៉ាឌីមៀពូទីន ​​​បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរុស្ស៊ីនឹងឈានទៅមុខបន្ថែមទៀតចូលទៅក្នុងអ៊ុយក្រែន ដើម្បីកសាងភាពជោគជ័យរបស់ពួកគេបន្ថែមទៀតនៅលើសមរភូមិ បន្ទាប់ពីការដួលរលំនៃទីក្រុង Avdiivka ហើយ ដែលជាទីតាំងមួយលោកបានពិពណ៌នាថាត្រូវបានកងទ័ពអ៊ុយក្រែនបង្ខំចិត្តភៀសខ្លួនយ៉ាងវឹកវរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោក Gerasimov ត្រូវបានបង្ហាញឡើងថាបានកំពុងប្រគល់មេដាយទៅអោយកងទ័ពរុស្ស៊ីដែលបានចូលរួមនៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Avdiivka។

photo_2_2024-02-22_14-23-42

 

  1. អ៊ុយក្រែនបដិសេធការបាត់បង់ភូមិ Krynky

យោងតាមសារព័ត៌មាន Barron’s ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈបានអោយដឹងថា កងទ័ពអ៊ុយក្រែនកាលពីថ្ងៃពុធបានបដិសេធការអះអាងរបស់រុស្ស៊ីថាខ្លួនបានបាត់បង់បន្ទាយសំខាន់មួយនៅលើទីតាំងជួរមុខនៃដងទន្លេ Dnipro ដែលត្រូវបានប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងក្លាពីរុស្ស៊ីចាប់តាំងពីរុស្ស៊ីបានបាត់បង់វា។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ទីក្រុងមូស្គូបានដណ្តើមយកភូមិ Krynky មកវិញបានហើយ ដែលត្រូវបានរឹបអូសដោយកងទ័ពអ៊ុយក្រែនកាលពីឆ្នាំមុន។

គួរបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានកាន់កាប់ទីតាំងមួយចំនួននៅភូមិ Krynky ចាប់តាំងពីខែវិច្ឆិកាមក ថ្វីបើពួកគេរងគ្រោះដោយការបាញ់ប្រហារដោយកាំភ្លើងធំពីរុស្ស៊ីជាញឹកញាប់ និងខ្លាំងក្លាក៏ដោយ។

បញ្ជាការរបស់កងទ័ពអ៊ុយក្រែននៅរណសិរ្សភាគខាងត្បូងបាននិយាយពីការអះអាងរបស់រុស្ស៊ីនេះថា "នេះជាព័ត៌មានមិនពិត" ។បញ្ជាការរូបនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា"កងកម្លាំងការពារនៃភាគខាងត្បូងអ៊ុយក្រែននៅតែបន្តកាន់កាប់ទីតាំងរបស់ពួកគេនៅភូមិ Krynky"។

photo_1_2024-02-22_14-23-42


 


ថ្ងៃព្រហស្បតិ៍, 22 ខែកុម្ភៈ 2024 14:31  BeeTube News