BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាត្រូវ​ការ​បោសសម្អាតផ្ទៃដីដែលមានមីន​ និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម​ ព្រម​ទាំង​គ្រាប់​បែក​ចង្កោម​​ជិត​២០០០គម២

ថ្ងៃព្រហស្បតិ៍, 22 ខែកុម្ភៈ 2024 13:48  មានជ័យ

UXOS-156455454 (2) - choek sopon (1)

ដើម្បីសម្រេច​បានតាមផែនការ​យុទ្ធសាស្រ្តជាតិសកម្មភាពមីន​២០១៨- ២០២៥ និងចក្ខុវិស័យ “កម្ពុជា​គ្មានមិនឆ្នាំ២០២៥" ​កម្ពុជាត្រូវធ្វើការ​បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣​ គីឡូ​ម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម​ចំនួន​១​៣២១ គីឡូម៉ែត្រ​ការ៉េបន្ថែមទៀត។

នេះជាការបញ្ជាក់នៅក្នុង​សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​​ខួបលើកទី២៥ នៃទិវា​ជាតិ​យល់​ដឹងអំពីមីន ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៤។

UXOS-156455454 (1) - choek sopon

តាមសាលិខិត​ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ ប្រមុខរាជរដ្ឋាភិបាល​បាន​លើក​ឡើងថា ​​​នេះជាខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៤) ដែល​ត្រូវ​បានរៀបចំឡើង​​ក្រោម​ប្រធានបទ “រួមគ្នាលុបបំបាត់​គ្រោះថ្នាក់ដោយសារមីន និង​គ្រាប់​មិនទាន់ផ្ទុះក្នុងសហគមន៍”។ ​សម្តេចបន្តថា សង្គ្រាមបានបន្សល់នូវមីន និង​សំណល់​ជាតិ​ផ្ទុះពី​សង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែល​បណ្តាលឱ្យ​ប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់​ខ្លួន​ពិការ និងស្លាប់បាត់បង់ជីវិត ព្រម​ទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះ​ដល់​ការអភិវឌ្ឍប្រទេស។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​ក្រោម​​នយោបាយ “ឈ្នះ ឈ្នះ” នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធ​ភាព​ដោះ​ស្រាយ​នូវផលអវិជ្ជមានលើ​គ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលសកម្មភាពមីន បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

UXOS-156455454 (1) - choek sopon-1

គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រយៈពេល៣១ឆ្នាំ កន្លងមក ផ្ទៃដីទំហំ ៣​០២៤ គីឡូម៉ែត្រ​ការ៉េ ត្រូវបាន​បោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុង​នោះវិស័យក​សិកម្ម​៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ១៩ភាគរយ ដែលរួមមានការ​សាង​សង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម​។

UXOS-156455454 (2) - choek sopon

បើតាមសម្តេច​ធិបតី ហ៊ុន ម៉ាណែត ​ថ្វីបើវិស័យ​សកម្មភាពមីន បាននិងកំពុង​ទទួលលទ្ធ​ផល​ដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ​បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៥៣៣ គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន​១ ៣២១ គីឡូ​ម៉ែត្រ​​ការ៉េប​ន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន​២០១៨- ២០២៥ និងចក្ខុវិស័យ “កម្ពុជាគ្មានមិនឆ្នាំ២០២៥"។ ជាមួយគ្នានេះ ការងារអប់រំកាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទះពីសង្គ្រាម នៅតែជា​កិច្ច​ការ​ដ៏ចាំ​បាច់មួយ ក្នុងការកាត់បន្ថយ​គ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទះ​នៅ​តាមសហគមន៍​។

UXOS-156455454 (4) - choek sopon

ឆ្លៀតក្នុងឱកាស​ខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីននេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់អនុសាសន៏៤ចំណុច៖

ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុង​ការផ្សព្វ​ផ្សាយ​ការយល់ដឹងពី​គ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពី​សង្គ្រាម​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារី នៅតាមសហគមន៍​ដែល​រង​ផល​ប៉ះពាល់ តាមរយៈ​សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និង​វត្តអារាមជាដើម។​

UXOS-156455454 (6) - choek sopon

ទី២- អាជ្ញាធរមីន ត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំ និងទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់ពេលវេលា​។

ទី៣- ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និង​កិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។​

UXOS-156455454 (5) - choek sopon

ទី៤- អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍគួរ​បន្តកៀរគរ​ធនធាន ប្រកបដោយនវានុវត្តន៍ ជា​ពិសេសជំរុញការចូលរួមពីវិស័យឯកជន និងសប្បុរសជន ក្នុងដំណើរ ឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ កម្ពុជាគ្មានមីនឆ្នាំ២០២៥​។

photo_2024-02-13_10-11-52 - choek sopon

បន្ថែមលើអនុសាសន៏នេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវ​ ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តាចូលរួមអនុវត្ត​ដូចខាងក្រោម៖

- ក្នុងករណី​ឃើញមីន គ្រាប់បែកចង្កោម ឬសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយ​ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករ​បោសសម្អាតមីន ដែលនៅជិតបំផុត។

- ហាមទិញ លក់ រក្សាទុក កែច្នៃមិន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាអំពើខុសច្បាប់។

- កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថា មានមីន​ គ្រាប់​បែក​ចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕

 


ថ្ងៃព្រហស្បតិ៍, 22 ខែកុម្ភៈ 2024 13:48  មានជ័យ