BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទបញ្ជាថ្មី របស់ប្រមុខរាជរដ្ឋាភិបាល ! មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធ្វើតេស្តរកសារធាតុញៀន

ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 14:04  មានជ័យ

2photo_2024-02-21_13-41-19 (1) - choek sopon (1)

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញនេះ បានចេញបទបញ្ជា ស្តីពី "ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ" ដែលវិធានការនេះ គឺមន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធ្វើតេស្តរកសារធាតុញៀន ហើយបើរកឃើញ គឺត្រូវបណ្ដេញ ចេញពីក្របខណ្ឌទាំងអស់។

បទបញ្ជានោះ មាន៣ចំណុចធំៗគឺ:

ទី១. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុស ច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

២. គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

2photo_2024-02-21_13-41-19 (2) - choek sopon

៣. ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ។

មានប្រសាសន៍នៅក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីម្សិលមិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីលុបបំបាត់គ្រឿងញៀន ត្រូវមានការចូលរួមពី សំណាក់ ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន។

2photo_2024-02-21_13-41-19 (4) - choek sopon

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា "កិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហារួមរបស់យើង អាជ្ញាធរ-រាជរដ្ឋាភិ បាល កម្លាំងសមត្ថកិច្ចមានតួនាទី កាតព្វ កិច្ចក្នុងការដឹកនាំកសាងច្បាប់ អនុវត្ដដើម្បីទប់ស្កាត់ ប៉ុន្ដែមិនអាចធ្វើទៅរួចទេ បើសិនជាគ្មានការចូលរួម ...សូម្បីប្រទេសមហាអំណាច ចាយលុយរាប់ពាន់លាន ក៏មិនទាន់ធ្វើបានដែរ បើសិនជាគ្មានការចូលរួមពីប្រជាពលរដ្ឋ"។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ប្រទេសដែលមានច្បាប់ប្រហារជីវិតមនុស្ស ចំពោះអ្នកជួញដូរគ្រឿងញៀន ក៏នៅតែមានគ្រឿងញៀន ដូច្នេះវាទាមទារ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ។ បញ្ហាគ្រឿងញៀន គឺមានវិធានការច្បាប់ ទៅលើអ្នកលក់ដូរ និងអ្នកផលិត ប៉ុន្ដែអ្នកប្រើប្រាស់ ត្រូវចាត់ទុកជាជនរងគ្រោះ ដែលត្រូវទទួលការអប់រំ ណែនាំ និងស្ដារនីតិសម្បទានឡើងវិញ ហើយសហគមន៍ ត្រូវចូលរួមសហការគ្នា ដើម្បីលុបបំបាត់នូវបញ្ហាគ្រឿងញៀន។

2photo_2024-02-21_13-41-19 (5) - choek sopon

សម្តេចធិបតីអះអាងថា គ្រឿងញៀន បានក្លាយ ទៅជាបញ្ហា ដ៏គួរឲ្យព្រួយបារម្ភនៅក្នុងសង្គមកម្ពុជា បន្ទាប់ពីការជួញដូរ និងការប្រើប្រាស់មានសភាពកាន់ធ្ងន់ធ្ងរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការដ៏ចាំបាច់មួយ សម្រាប់កិច្ចការសន្តិសុខសង្គម៕

2photo_2024-02-21_13-41-19 (6) - choek sopon


 


ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 14:04  មានជ័យ