BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្ស៊ីថាអ៊ុយក្រែនក្លែងការស្លាប់អ្នកបើកយន្តហោះខ្លួន,ពូទីនជូនរថយន្តលីម៉ូហ្ស៊ីនរុស្ស៊ីដល់គីមជុងអ៊ុន,ភរិយាមេដឹកនាំបក្ស

ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 13:23  BeeTube News

37

អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ីម្នាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ក្នុងប្រតិបត្តិការសម្ងាត់មួយត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ។ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា លោក វ្ល៉ាឌីមៀ ពូទីន បានជូនកាដូលោកគីមជុងអ៊ុន នូវរថយន្តAurus Limousine ដ៏ប្រណិតរបស់រុស្សីមួយគ្រឿងដោយសារតែមេដឹកនាំកូរ៉េខាងជើងចូលចិត្តរថយន្តនេះនៅពេលដែលប្រធានាធិបតីរុស្ស៊ីបង្ហាញវាដល់លោកកាលពីឆ្នាំមុន។ សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានខិតទៅរកការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូខណៈដែលលោកស្រី Yulia Navalnaya ភរិយារបស់មេដឹកនាំបក្សប្រឆាំងកំពូលរបស់រុស្ស៊ី ដែលបានស្លាប់នៅក្នុងពន្ធនាគារកាលពីសប្តាហ៍មុន បាននិយាយថាលោកប្រធានាធិបតី Vladimir Putin ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់ស្វាមីអ្នកស្រី។

  1. អ្នកបើកយន្តហោះជនជាតិរុស្សីដែលគេចខ្លួនប្រទះឃើញស្លាប់នៅអេស្ប៉ាញ

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី១៩ ខែកុម្ភៈបានអោយដឹងថា អ្នកបើកឧទ្ធម្ភាគចក្ររុស្ស៊ីម្នាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន ក្នុងប្រតិបត្តិការសម្ងាត់មួយ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមទីភ្នាក់ងារចារកម្មយោធាសំខាន់របស់ទីក្រុង Kyiv ។

របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអេស្ប៉ាញកាលពីថ្ងៃចន្ទបាននិយាយថា លោក Maksim Kuzminov ត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីលោកបានផ្លាស់ទីលំនៅទៅកាន់ក្រុង Villajoyosa នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ ក្នុងតំបន់ដែលពេញនិយមដោយអ្នកដើរកម្សាន្ត។ សាកសពរបស់លោកត្រូវបានរកឃើញកាលពីថ្ងៃអង្គារមុននេះ នៅលើចំណតរថយន្តក្រោមប្លុក Apartment មួយ។

របាយការណ៍​បាន​អះអាង​ថាលោកត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ចំនួន ១២ គ្រាប់។ ខណៈដែលមានរថយន្ត​ប្រទះឃើញឆេះ​ស្ថិតនៅ​ក្បែរ​​ក្រុង El Campello ។ អ្នកអត្ថាធិប្បាយរុស្ស៊ីមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធនឹងក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា របាយការណ៍អំពីការសម្លាប់របស់លោក Kuzminov ដែលត្រូវបានផ្តល់ដោយអង្គភាពសម្ងាត់អ៊ុយក្រែន គឺត្រឹមតែដើម្បីក្លែងបន្លំពីការស្លាប់របស់អ្នកបើកយន្តហោះប៉ុណ្ណោះ។

photo_2_2024-02-21_13-14-01

 

  1. ពូទីនជូនកាដូគីមជុងអ៊ុននូវរថយន្តលីម៉ូហ្ស៊ីនរុស្ស៊ី

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈបានអោយដឹងថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា លោក វ្ល៉ាឌីមៀ ពូទីន បានជូនកាដូលោក គីម ជុងអ៊ុន នូវរថយន្ត Aurus Limousine ដ៏ប្រណិតរបស់រុស្សីមួយគ្រឿង ដោយសារតែមេដឹកនាំកូរ៉េខាងជើងចូលចិត្តរថយន្តនេះនៅពេលដែលប្រធានាធិបតីរុស្ស៊ីបង្ហាញវាដល់លោកកាលពីឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅពេលសួរទាក់ទងពីកាដូនេះថា"កូរ៉េខាងជើងគឺជាប្រទេសជិតខាងរបស់យើង ដែលជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់យើង ហើយយើងមានបំណងបន្តអភិវឌ្ឍទំនាក់ទំនងរបស់យើងជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងកូរ៉េខាងជើងផងដែរ"។

គួរបញ្ជាក់ថារុស្ស៊ី​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង និង​ប្រទេស​ផ្សេងទៀត​ដែល​មិនត្រូវរូវគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ដូចជា​អ៊ីរ៉ង់ជាដើម ដែលចាប់​តាំងពីផ្តើម​សង្រ្គាម​ជាមួយ​អ៊ុយក្រែនមក។ ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​បាន​ឆ្លើយតបជាការចោទប្រកាន់ទៅវិញថា រុស្ស៊ីធ្វើបែបនេះគឺកំពុងតែបំពាននឹងទណ្ឌកម្មរបស់ UN ហើយ។

photo_1_2024-02-21_13-14-01

 

  1. EUខិតជិតទៅរកទណ្ឌកម្មថ្មីរបស់រុស្ស៊ីខណៈភរិយាNavalnyថ្កោលទោសពូទីន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែកុម្ភៈបានអោយដឹងថា សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទបានខិតទៅរកការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូនៅជុំវិញបញ្ហាសង្គ្រាមរបស់ខ្លួនលើអ៊ុយក្រែន ខណៈដែលលោកស្រី Yulia Navalnaya ភរិយារបស់មេដឹកនាំបក្សប្រឆាំងកំពូលរបស់រុស្ស៊ី ដែលបានស្លាប់នៅក្នុងពន្ធនាគារកាលពីសប្តាហ៍មុន បាននិយាយថាលោកប្រធានាធិបតី Vladimir Putin ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់ស្វាមីអ្នកស្រី។

អាល្លឺម៉ង់ លីទុយអានី និងស៊ុយអែត ស្ថិតក្នុងចំណោមប្រទេសសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនេះ ជុំវិញនូវការស្លាប់របស់លោក Alexei Navalny។

គួរបញ្ជាក់បានថា រឿងរ៉ាវនេះបានកើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៃរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបទាំង 27នាក់នៅមុនការស្លាប់របស់លោក Navalny ដែលត្រូវបានគ្រោងទុកដើម្បីពិភាក្សាអំពីកញ្ចប់នៃការដាក់ទណ្ឌកម្មថ្មីសំរាប់កំនត់រយៈពេល 2 ឆ្នាំចាប់តាំងពីរុស្ស៊ីបានឈ្លានពានលើអ៊ុយក្រែនមកនៅថ្ងៃទី 24 ខែកុម្ភៈ។

photo_3_2024-02-21_13-14-01


 


ថ្ងៃពុធ, 21 ខែកុម្ភៈ 2024 13:23  BeeTube News