BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រឿងញឿន​នៅ​​តែ​បន្ត​រីករាល​ដាល ​អាជ្ញាធរជាតិ​ប្តេជ្ញា​​ខិត​ខំធ្វើ​យ៉ាង​ណា​ប្រែ​ក្លាយ​​ក​ម្ពុជា​​ជាប្រ​ទេសគ្មាន​គ្រឿងញៀន

ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 16:45  មានជ័យ

mg_194154655677 (4) - choek sopon (1)

មានប្រសាសន៏នៅ​ក្នុង​​ឱកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​លើកទី៩ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ​លោកឧបនាយករដ្ឋមន្រ្តី នេត សា​វឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ ​បាន​លើកឡើងថា ហានិភ័យ​​ដែល​បណ្តាល​មក​ពី​ឧក្រិដ្ឋកម្មគ្រឿងញឿន នៅ​តែ​បន្តរីករាល​ដាល​ទាំង​​នៅ​​ក្នុង​តំបន់ និង​ពិភព​​លោក រួមទាំងកម្ពុជាផងដែរ។

mg_194154655677 (5) - choek sopon

លោកឧបនាយករដ្ឋមន្រ្តី នេត សា​វឿន​ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេច​​​បន្ត​រៀប​ចំ​​កសាង​ ​ផែន​ការ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤” ដើម្បី​​ការ​ពារ​កិត្តិយស កិត្យានុ​ភាព បញ្ចៀស​ឲ្យ​បាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្មគ្រឿងញៀន សំដៅ​ធ្វើ​ឲ្យ​បរិយា​កាស​​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកាន់​តែមាន​ភាព​ល្អប្រសើរ​ឡើង​ថែមទៀត ក៏​ដូច​ជាការ​ថែរក្សា​នូវ​សុខុមាលភាពសង្គម លើកកម្ពស់ការ​អភិវឌ្ឍធនធានយុវជន និងបង្កើន​ភាព​កក់​ក្តៅ​នៅ​ក្នុងសង្គម គ្រួសាររបស់ប្រជាពលរដ្ឋ ដែល​មាន​គោលការណ៍ និង​វិធាការ ជា​ច្រើន​ដែល​ត្រូវ​ប្តេជ្ញា​ចិត្ត​រួមគ្នាធ្វើ។

mg_194154655677 (9) - choek sopon

បើតាមលោកឧបនាយករដ្ឋមន្រ្តី នេត សា​វឿន​ ​នៅក្នុងគោលកា​រណ៍ជារួម អាជ្ញាធរប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នឹងបន្តចាត់តាំងអនុវត្ត​ឲ្យមាន​ប្រសិទ្ធ ភាព​នូវច្បាប់ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន និងបទបញ្ជា​របស់រាជរដ្ឋាភិ​បាល​​ ស្តីពី​ការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ការ ទប់​ស្កាត់ និង​បញ្ចៀស​ឲ្យបានមិនឲ្យប្រទេសកម្ពុជាក្លា​យ​ជា​គោលដៅ នៃការ​ប្រព្រឹត្តបទល្មើស​គ្រឿង​ញៀន និង​មិន​ឲ្យ​​គ្រឿង​ញៀនបង្កឥទ្ធិពល ញាំញី បំផ្លិត​បំផ្លាញសង្គមជាតិ ជាពិសេស​កិច្ច​​​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​ឲ្យ​សម្រេច​នូវ​ការ​ប្តេជ្ញាចិត្តថា កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និង​​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាត​ស្អំ ​គ្មាន​គ្រឿង​ញៀន តាមទស្សន​វិស័យចូល​រួម​ទាំង​អស់​គ្នា ដើម្បីជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀន​ជាដើម​។

mg_194154655677 (7) - choek sopon

នៅក្នុងឆ្នាំ​២០២៤នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្តេជ្ញាខិតខំស្វែងរកគ្រប់ មធ្យោ​បាយទាំងអស់ ដើម្បីអប់រំបំផុសចលនា លើកទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ច្រើន​កុះករ​ពី​គ្រប់​សមាស​ភាព​នៃ​សង្គមសំដៅបង្កើតបានជាកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប ជា​ពិសេស​ស្រទាប់​យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ស្របតាមទិស​ស្លោក “៣កុំ ១​រាយការណ៍”។

mg_194154655677 (3) - choek sopon

ជាមួយគ្នានេះ​ អាជ្ញាធរប្តេជ្ញាជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ “ភូមិ-ឃុំសង្កាត់ មាន​សុវត្ថិភាព” ឲ្យបានសកម្មបន្ថែមទៀត ដោយផុសផុលតាមគ្រប់រូបភាព គ្រប់​ទី​កន្លែង​ដោយ​ចំ​គោល​ដៅ និង​ចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាប យក់​ដឹង​អំពី​គ្រោះថ្នាក់ ដោយសារគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគញ្រឿងញៀន ឆ្លើយ​បដិ​សេធ​ចំពោះ​គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនជាដើម។

មានប្រសាសន៏នៅក្នុងពិធីនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់​នូវ​អនុ​សាសន៍​មួយចំនួនរួមមាន៖

១៖ ការងារផ្សព្វផ្សាយ និង​អប់រំ៖ ចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តិ​ថ្មីនេះ បានចាត់ទុក​មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងន័យនេះ លោកបានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការទទួលបន្ទុក ផ្សព្វផ្សាយអប់រំ ប្រធានត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្ម​គ្រឿង​ញៀន​នេះ ចលនាជាតិមួយ ដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា៖ ដូចជា វិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡា ជាដើម។

២៖ ការគ្រប់គ្រងសារធាតុញៀន និង​គីមីផ្សំ៖ ស្នើរៀបចំនូវស្តង់ដា នីតិវិធីអនុវត្ត SOP ក្នុង​គោល​បំណង គ្រប់គ្រងឲ្យបានម៉ត់ចត់ នូវរាល់សារធាតុគីមីផ្សំទាំងឡាយណា ដែល​អាច​កែ​ច្នៃ​ផលិតជាគ្រឿងញៀន។ លោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងនេះ នឹង​អនុវត្ត​តួនាទី ភារកិច្ចរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាលុបបំបាត់ ឲ្យបាន​ករណី​លួច​លាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។

​៣៖ ការងារអនុវត្តច្បាប់៖ លោកបានវាយតម្លៃខ្ពស់ចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ​ ដែលកន្លងមក បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធ​ទាំងបទ​ល្មើស និង ការប្រើប្រាស់គ្រឿងញៀន។ នេះ គឺជាការបន្តអនុវត្តមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់” របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

បើ​​តាម​របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា លទ្ធផល​នៃការ អនុវត្ត​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុសច្បាប់ចំនួន៨លើកកន្លងទៅ (២០១៧-២០២៣) កម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​ប្រតិបត្តិការ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៥៥.៣០៥ ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១២០.៣០៧នាក់ ចាប់​យក​សារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ប្រ មាណ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.​០០៥ ​គីឡូក្រាម​​រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងជាច្រើនទៀត៕​

mg_194154655677 (2) - choek sopon (1)


 

 


ថ្ងៃអង្គារ, 20 ខែកុម្ភៈ 2024 16:45  មានជ័យ