BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គម្រោង​ស្ពានឆ្លងទន្លេ ចាក់អង្រែក្រោម-ព្រែកប្រា ​មានតម្លៃប្រមាណ៦០លានដុល្លាចាប់​ផ្តើម​ដំណើរការហើយ

ថ្ងៃចន្ទ, 19 ខែកុម្ភៈ 2024 14:10  មានជ័យ

3photo_2024-02-19_08-51-53 (1) - choek sopon (1)

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គ​ម្រោង​​សាងសង់​ស្ពានឆ្លងទន្លេ ចាក់អង្រែក្រោម-ព្រែកប្រា ដែល​មានតម្លៃប្រមាណ៦០លានដុល្លារ​ ចាប់​ផ្តើម​សម្ពោធ​បើកការដ្ឋាន​​​ដំណើរ​ការ​ជា​ផ្លូវការ​​ហើយ ក្រោមអធិបតីភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថ​ភាព​ នៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំកម្ពុជា។

3photo_2024-02-19_08-51-53 (2) - choek sopon

តាមរបាយការណ៏បានឲ្យដឹងថា គម្រោងស្ថាបនាស្ពាននេះ ​មានតម្លៃប្រមាណ​៦០លានដុល្លារ​អាមេរិក ​សាងសង់​រយៈពេល​៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន ​មាន​ទទឹង​២៧ ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២គន្លងថ្មើរជើង។ ស្ពានដ៏សំខាន់នេះ ​កើតឡើងដោយ​ការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និង​ដឹក​ជញ្ជូន។ ​ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម- ព្រែកប្រា មាន​ប្រវែងសរុប​១.៦៥០ ម៉ែត្រ (ប្រវែងស្ពាន​៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង​៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ​២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន​សំណង់សៀងហៃ, ទីប្រឹក្សាគម្រោង ​ដោយ​ក្រុម​ហ៊ុនក្វាងចូវវ៉ានអាន។

3photo_2024-02-19_08-51-53 (4) - choek sopon

នៅពេលសាងសង់រួច ស្ពាននេះនឹងជួយ៖ ១-កាត់បន្ថយការកកស្ទះចរាចរណ៍លើ​ស្ពានព្រះ​មុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ២- ជួយពង្រឹង​ដល់​ទំនាក់​ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្តហោះអន្តរជាតិ​តេជោ​ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារ​កម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ ៣-កាត់បន្ថយការកកស្ទះចរាចរណ៍នៅ​តាមដង​ទន្លេបា​សាក់​ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។​

3photo_2024-02-19_08-51-53 (5) - choek sopon

មានប្រសាសន៏នៅក្នុង​ពិធីនោះ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​បាន​លើកឡើងថា គោល​ដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាល មិនមានការ​ដក​ថយនោះឡើយ។​​ មានផ្លូវកាន់តែរឹងមាំ ក្តីសង្ឃឹមកាន់តែរឹងមាំ មាន​ផ្លូវកាន់តែច្រើន ក្តីសង្ឃឹម​ក៏កាន់តែច្រើន។ សម្តេច​បន្តថា ផ្លូវ​ស្ពាន​ដូចសរសៃឈាម​ នៅពេលសរសៃឈាម​ទៅដល់​ណា ជួយ​ចិញ្ចឹម​សរីរាង្គ​នៅ​ទីនោះ។ ចំណែកផ្លូវ គឺជួយសម្រួលក្នុងការធ្វើចរាចរណ៍ កាត់​បន្ថយ​ការ​ចំណាយ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ អាចប្រកបរបបរកស៊ី ដឹកទំនិញលក់ដូរ ធ្វើអាជីវកម្ម​ ដើម្បី​ចិញ្ចឹម​គ្រួសារ ក៏ដូចជាធ្វើពាណិជ្ជកម្មផ្សេងៗ។ ​

3photo_2024-02-19_08-51-53 (8) - choek sopon

បើតាមការបញ្ជាក់​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មាន​ស្ពាន​ឆ្លងកាត់ទន្លេ​ចំនួន២៥ស្ពាន។ ក្នុងនោះ ស្ពានចំនួន១៩ ធ្វើរួចរាល់, ៣ស្ពានកំពុងសាងសង់ និង៣ស្ពានទៀត កំពុងសិក្សា ​ក្នុងនោះនឹងមាន ស្ពានវែងជាងគេ ប្រវែងជាង​៣គីឡូម៉ែត្រ នៅខេត្ត​កំពង់ឆ្នាំងផងដែរ។​ ដោយឡែក​ គម្រោងស្ពាន​ពីផ្សារចាស់ទៅអរិយក្សត្រ ​​ក៏កំពុង​សិក្សាដែរ។​​​​

3photo_2024-02-19_08-51-53 (9) - choek sopon

ទាក់ទងបញ្ហានេះ ក្រសួងសាធារណការបានឲ្យដឹងដែរថា ស្ពាន​ឆ្លងកាត់ទន្លេបាសាក់ ​ចាក់​អង្រែក្រោម-ព្រែកប្រា​ ដែលកំពុងបើកការដ្ឋានសាងសង់ គឺជាស្ពាន​ទី១៦ ហើយ បើ​គិតក្នុង​ចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពីសាធារណរ​ដ្ឋប្រជា​មានិត​ចិន រួមមាន៖ ​១. ស្ពានមិត្តភាពកម្ពុជា-ចិន (សេកុងស្ទឹងត្រែង) ២. ស្ពានមិត្តភាព កម្ពុជា-ចិន (ព្រែកក្ដាម) ៣. ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់) ៤. ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយ​ចង្វារទី២) ៥. ស្ពានមិត្តភាពកម្ពុជា-ចិន (មេគង្គស្ទឹងត្រែង) ៦. ស្ពានមិត្តភាពកម្ពុជា-ចិន   (តាខ្មៅ) ៧. ស្ពានមិត្តភាពកម្ពុជា-ចិន (កោះធំ) ៨. ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន (សែន​សុខ) ៩. ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ១០. ស្ពានមិត្តភាពកម្ពុជា-ចិន (កោះ​អន្លង់​ចិន) ១១. ស្ពាន​មិត្តភាពកម្ពុជា-ចិន (ឆ្លងកាត់ទន្លេមេគង្គក្រចេះ)  ១២-១៥. ស្ពានរំលង ឬស្ពាន​អាកាស​ចំនួន​៤កន្លែង (កាត់ពី​លើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែល​ជា​ផ្នែកនៃ​គម្រោង​ផ្លូវក្រវាត់ក្រុងទីបី ១៦. ស្ពាន ឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក​ប្រា)៕​

3photo_2024-02-19_08-51-53 (10) - choek sopon


 


ថ្ងៃចន្ទ, 19 ខែកុម្ភៈ 2024 14:10  មានជ័យ