នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាសមាជិកគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ភោធឆ្លង ដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តសុវណ្ណមុន្នីរតនារាម ហៅវត្តឬស្សីសាញ់ ដែលមានតំលៃប្រមាណជា៩០០០០ដុល្លា ស្ថិត ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវៃង។
កម្មវិធីនេះបានចូលរួមពីមន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋសរុប៥៥០នាក់។
បន្ទាប់មកឯកឧត្តម ជាម ប៉េអា បានអញ្ជើញសួរសុខទុក្ខលកតា តុង កន ដែលទើបមកពីព្យាបាលជម្ងឺ(កាត់ជើង) នៅបម្ទីរពេទ្យកាល់ម៉ែត និងលោកយាយ ណន ដែលមានជម្ងឺកំពង់សម្រាកព្យាបាលនៅផ្ទះផងដែរ។ក្នុងឱកាសនេះ ឯកឧត្តមនាំយកថវិកាកសាងចំនួន ៥.០០០.០០០រៀល។