BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​​សង្ឃឹម​ពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​ជាមួយ​ហ្វីលីពីន​ត្រូវ​​កើនឡើង​​

ថ្ងៃសុក្រ, 16 ខែកុម្ភៈ 2024 15:14  មានជ័យ

photo_2024-02-16_12-57-24 (2) - choek sopon (2)
ការសម្តែងក្តីសង្ឃឹមនេះ បាន​ធ្វើឡើងនៅក្នុងជំនួប​​រវាង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរា​ជា​ណា​ចក្រ​កម្ពុជា ចូល​ជួប​សម្តែងការគួរសម និងជម្រាបលា កាលពី​ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤​ នេះ។​

 

នៅក្នុង​ជំនួបនោះ លោកស្រី Maria Amelita C. Aquino ​បាន​វាយតម្លៃខ្ពស់​ចំពោះភាពជោគ​ជ័យ​របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការ​ចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស​កម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។

photo_2024-02-16_12-57-25 - choek sopon
ទន្ទឹម​នឹងនោះ លោកស្រីក៏បានជម្រាបជូន​សម្តេចធិបតី​ផងដែរ អំពីការ​បំពេញ​បេសក​កម្ម​ការទូត និងការសម្រេច​បាននូវសមិទ្ធផល​ជាច្រើន​ នៅក្នុងទំនាក់ទំនងនៃ​កិច្ចសហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរក្នុងអាណត្តិការទូតរបស់លោកជំទាវ ជាពិសេសវិស័យពាណិជ្ជកម្ម ការ​នាំ​ចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនងរវា​ងប្រជា​ជន និងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជា​វិស័យការពារ​ជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។

 

ជាការឆ្លើយតប សម្តេចធិបតី បាន​វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់​លោកស្រី ក្នុង​ការ​​ពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់​ព័ន្ធ​ទៅ​នឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញ និងលើកទឹកចិត្តឱ្យ​មានកា​រ​ភ្ជាប់ទំនាក់​ទំនង​បន្ថែម​ទៀត រវាងវិស័យឯកជន និងធុរជន នៃប្រទេសទាំងពីរ។

photo_2024-02-16_12-57-26 - choek sopon
ដោយឡែក ចំពោះ​វិស័យទេសចរណ៍​សម្ដេចធិបតី​សង្ឃឹមថា តាមរយៈជំនួបរបស់ស​ម្ដេច​ជា​មួយ​​ប្រធានាធិបតីហ្វីលីពីន​ នាពេលកន្លងមក ការតភ្ជា​ប់លើវិស័យទេស​ចរណ៍ នៃ​ប្រទេស​ទាំង​​ពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស​គឺការពង្រីកជើងហោះហើរ​ផ្ទាល់​ពី​គោល​ដៅ​ទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីន​មកកាន់ព្រះរាជាណាចក្រ​កម្ពុជា​បន្ថែម​ទៀត។

 

បន្ថែមពីនេះ សម្តេចធិបតី​សង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេស​រវាង​កងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការ​ផ្លាស់​ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕


ថ្ងៃសុក្រ, 16 ខែកុម្ភៈ 2024 15:14  មានជ័យ