BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ.ជ.ប អំពាវនាវឲ្យ​បក្សនយោបាយ​​​​ បញ្ឈប់សកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​របស់ខ្លួន

ថ្ងៃព្រហស្បតិ៍, 15 ខែកុម្ភៈ 2024 13:33  មានជ័យ

009-14-100045566565 (2) - choek sopon (1)
​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បាន​អំពាវនាវឲ្យ​គណបក្ស​នយោបាយ​មួយ ដែល​មិនមាន​បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបញ្ឈប់​សកម្មភាព​គំរាម​កំហែង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ជាអង្គបោះឆ្នោត​ ហើយ​បើ​មិន​បញ្ឈប់​ទេ គ.ជ.ប នឹងមាន​វិធានការតាមផ្លូវច្បាប់​ តែយ៉ាងណា​ គ.ជ.ប មិនបានបង្ហាញ​ឈ្មោះ​គណបក្ស​នយោបាយណាមួយនោះ​ឡើយ។

009-14-100045566565 (1) - choek soponសេចក្ដីថ្លែងការណ៍របស់​​ គ.ជ.ប នៅថ្ងៃទី​១៥ ខែកុម្ភៈ នេះ បាន​លើកឡើង​ថា ការឃោសនា​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល​១៤ ថ្ងៃ ដោយ​ចាប់​ផ្តើម​ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយ​រហូតមកដល់ពេលនេះ ការឃោសនា បាន​ប្រព្រឹត្ត​ទៅអស់រយៈពេល​៥​ថ្ងៃហើយ។ គណបក្សនយោបាយដែលបានដា​ក់​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាម​កម្មវិធី និងលទ្ធភាព​រៀងៗខ្លួន។ ចំណែក​គណៈ​កម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ រួមនឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច បានបង្កលក្ខណៈ​ងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្ស​នយោ​បាយ ដើម្បីធ្វើការឃោសនាបោះឆ្នោត ស្រប​តាម​ច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការ​បោះឆ្នោត​។

009-14-100045566565 (3) - choek sopon
ជាមួយគ្នានោះ គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា ក្នុង​រយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មាន​បញ្ជីបេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​បានធ្វើសកម្មភាពគំរាម​កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នក​បោះ​ឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ​គណបក្សនោះ ដែលជាការរំលោភ​សិទ្ធិ​ក្នុងការ​សម្រេច​​ចិត្ត​របស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ​ការបោះឆ្នោត និងធ្វើឱ្យបាត់​ទំនុក​ចិត្ត​លើ​ការបោះឆ្នោត។

009-14-100045566565 (5) - choek sopon
មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវ​យកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា ...​គ្រប់គណបក្សនយោបាយ បេក្ខ​ជន ឬ​អ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោម​ឱ្យ​បុគ្គល​ផ្តិត​មេដៃ ឬស្បថ ឬ​សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ​..."។

គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត បាន​អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើ សកម្មភាព​ខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច​ជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈ​កម្មា​ធិ​ការជាតិរៀប​ចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ បើតាម គ.ជ.ប​ ​ការ​រក្សាការសម្ងាត់ នៃ​ការបោះឆ្នោត គឺជាគោលការណ៍នៃលទ្ធិប្រជាធិប​តេយ្យ។​

ចំពោះករណី​នេះ បើទោះបីជា​​​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​មិន​បាន​បញ្ជាក់​ចំឈ្មោះគណបក្សណាមួយក៏ដោយ តែគេអាចសន្និដ្ឋាន​បានថា ​គណបក្ស​នោះ គឺ​គណបក្ស​ភ្លើងទៀន ដែលគណបក្ស​នេះ ​សមាជិក សមាជិកា មាន​​តំណែងជា​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ​តែ​គណបក្ស​នេះ មិនមានសិទ្ធិចូលរួមនៅក្នុងការបោះឆ្នោតជ្រើស​តាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៥​នោះទេ ហើយ​គណបក្ស​នេះ ត្រូវបាន​គណបក្សមួយចោទប្រកាន់ថា បាន​ធ្វើការគំរាមកំហែង បំភិតបំភ័យ​ សមាជិករបស់ខ្លួន មិនឲ្យបោះឆ្នោតគាំទ្រគណបក្ស​ដទៃ ក្រៅពីគណបក្ស​សន្ទៈខ្មែរ ដែលសម្ព័ន្ធភាពនយោបាយ​របស់ខ្លួន។

គណបក្សកម្លាំងជាតិ ថ្មីៗនេះ បាន​អះអាងថា ​មេដឹកនាំគណបក្សភ្លើងទៀន បាន​គំរាមកំហែង ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​មាន​​ចំនួន​២,១៩៨រូប មិនឲ្យ​ទៅបោះឆ្នោត​គាំទ្រ​គណបក្ស​នយោ​បាយ​ណាមួយ​ ក្រៅពីគណបក្ស​សន្ទៈខ្មែរ​​នោះឡើយ ហើយថែមទាំង​បាន​ណែនាំ និងរៀបចំឲ្យ​សមាជិក​របស់​ខ្លួន ដែលជាអង្គបោះឆ្នោត គូសសញ្ញាសម្គាល់សម្រាប់ការបោះឆ្នោតព្រឹទ្ធ​សភា​ នាពេល​ខាង​មុខ​ទៀតផង។

​គណបក្សកម្លាំងជាតិ ​បានបញ្ជាក់​នៅក្នុងលិខិតរបស់ខ្លួនថា គណបក្សភ្លើងទៀន ​មិនអាច​បង្គាប់​បញ្ជា ឬបង្ខិតបង្ខំ ឬ​ព្រមានសមាជិកគណបក្ស ជាពិសេស​ក្រុមប្រឹក្សាឃុំ សង្កាត់ ​​ដើម្បី​ឲ្យ​ទៅបោះឆ្នោតជូនគណបក្សនយោបាយណា​មួយ ដែល​ផ្ទុយពីឧត្តមគតិ និង​មនសិការ​​របស់​ពួកគេបានឡើយ៕


ថ្ងៃព្រហស្បតិ៍, 15 ខែកុម្ភៈ 2024 13:33  មានជ័យ