BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រ​ អំពាវនាវឲ្យ​​ជនរួមជាតិ​ ​ចូល​រួម​ថែរក្សា​បរិស្ថាន​ ​ដើម្បី​​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេស​ចរណ៍​ប្រកបដោយ​ភាព

ថ្ងៃពុធ, 14 ខែកុម្ភៈ 2024 13:33  មានជ័យ

photo_2024-02-14_10-19-58 - choek sopon (1)
ព្រះបន្ទូល របស់​ព្រះ​ករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើឡើងខណៈព្រះអង្គ​យាង​ជា​​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់​​​ សួរ​សុខ​ទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​​ទីក្រុង នៅ​​រាជ​ធានី​ភ្នំពេញ និង​ប្រកាស​ទិវាជាតិ នៃទីក្រុងស្អាត នៅ​កោះនរា កាលពី​ព្រឹក​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ។

photo_2024-02-14_10-20-08 - choek sopon
photo_2024-02-14_10-20-20 - choek sopon
មាន​ព្រះបន្ទូល ​ក្នុងឳកាសនោះ ព្រះ​អង្គ​​​​បាន​លើកឡើងថា រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​​កំណត់​យក​ថ្ងៃទី២៧ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ដើម្បី​ប្រារព្ធទិវាជាតិទីក្រុងស្អាត សំដៅ​​រួម​ចំណែក​​បំផុស និង​​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ​ព្រមទាំង​ជំរុញ និង​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់ក្នុ​ងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការប្តូរនូវបដិសណ្ឋារ​កិច្ចល្អដែ​ល​រួម​ចំណែក​ដល់​​ការ​​អភិវឌ្ឍវិស័យទេសចរណ៍ និង​ការ​រីក​ចម្រើន​របស់​សង្គមជាតិ។ ទីក្រុង​ស្អាត ផ្សា​ភ្ជាប់​ទៅ​​នឹង​ទី​ក្រុងឆ្លាត ដែលមានភាពទាក់ទាញ មានលក្ខណៈប្រកួតប្រជែងទាំងសេដ្ឋកិច្ចបរិស្ថាន ប្រកប​ដោយ​ចីរភាព និង​ការទទួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជន​ប្រកប​ដោយ​សុខ​មាលភាព សុខភាព សន្តិសុខ វិបុលភាព និងផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេសបំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ​គ្រប់​រូប​តាមរយៈការ​ពង្រឹង​ការ​អនុវត្តនូវផែនការទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

photo_2024-02-14_10-20-21 - choek sopon
photo_2024-02-14_10-20-23 - choek sopon
ព្រះអង្គបន្តថា ក្រោម​ការដឹកនាំ ដ៏វៃឆ្លាត​របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ​​រាជរដ្ឋាភិបាល​បាន​ដឹកនាំសង្គមជាតិ ទាំង​ទីក្រុង និងជនបទ ទទួល​បាន​សុខ សន្តិភាព និងការអភិវឌ្ឍរីក​ចម្រើន​លូត​លាស់​លើ​​គ្រប់​វិស័យ​​។ ​ព្រះអង្គបាន​អំពាវនាវឱ្យ​​គ្រប់​​ក្រសួង ស្ថាប័ន អាជ្ញាធរ​រាជធានី ខេត្ត ​ជាពិសេសជនរួមជាតិទាំងអស់ សូម​ចូល​រួម​ឲ្យ​បាន​ផុល​ផុស​ក្នុង​ស្មារតី ទទួលខុស​ត្រូវ​ខ្ពស់​ក្នុងការថែរក្សា បរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកបដោយ​គុណ​ភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​។​

photo_2024-02-14_10-20-25 - choek sopon
តាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្ន​​ រដ្ឋបាល​រាជ​ធានីភ្នំពេញ មានភាពល្អប្រសើរ ធ្វើការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ដ ព្រមទាំងថែរក្សាអនាម័យ បរិស្ថានទីក្រុងស្អាត ពោលគឺ​ក្រោយពេល ដែល​រាជ​រដ្ឋាភិ​បាល​បានធ្វើកំណែទម្រង់ លើការងារគ្រប់គ្រង សំរាមសំណល់រឹង ទៅទូទាំង​ប្រទេសក្នុង​នោះ​នៅ​រាជ​ធានីភ្នំពេញ បាន​រៀបចំនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈ​អន្តរ​ជាតិ ដោយ​បាន​​ជ្រើស​រើស បានក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់ សេវាប្រមូល និងដឹកជញ្ជូនសម្រាម ក្នុងរាជធានី​។

លោកបន្តថា ក្រុមហ៊ុនទាំង៣ បានចាប់ផ្តើមតាំងពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូត​មក​ដល់​ពេល​នេះ ដោយ​ទទួល​បានការសាទរ​ពីគ្រប់មជ្ឈដ្ឋានថា ផ្ដល់សេវាមាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​ មានមធ្យោបាយ សំភារៈប្រើប្រាស់ថ្មីទំនើប ចំនួនបុគ្គលិក កម្មក​រ​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ការងារ​។ ទោះជាយ៉ាងណា នៅមានបញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទុក​ដាក់​សំរាម​មិន​ទាន់​បាន​ត្រឹមត្រូវដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា៕


ថ្ងៃពុធ, 14 ខែកុម្ភៈ 2024 13:33  មានជ័យ