BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារ កាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ក្រុមហ៊ុន KESS Innovation

ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 15:02  BeeTube News

2024-02-02 13.47.35 (1)

ធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មបង្កើតឡើងជាយូរមកហើយ និងឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី02 ខែកុម្ភៈ ឆ្នាំ2024 ជាមួយនឹងក្រុមហ៊ុន KESS Innovation ដែលជាក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងស្រុកមួយដើម្បីផ្តល់ដំណោះស្រាយទូទាត់ប្រាក់តាមឌីជីថលមានភាពងាយស្រួលដល់អតិថិជន។ ក្រោមភាពជាដៃគូនេះ អតិថិជនដែលកំពុងប្រើប្រាស់ "ការិយាល័យច្រកចេញចូលតែមួយ'' រឺបញ្ជរការិយាល័យច្រកចេញចូលតែមួយនៅតាមភ្នាក់ងាររដ្ឋាភិបាល រឺការិយាល័យខេត្តនៅទូទាំងប្រទេស ឥឡូវនេះអាចធ្វើប្រតិបត្តិការទូទាត់ប្រាក់របស់ពួកគេតាមរយៈApp របស់ធនាគារកាណាឌីយ៉ា និង KHQRហើយដោយគ្រាន់តែចុចប៉ុន្មាន Click ប៉ុណ្ណោះ។

DSCN0121

DSCN0128

ភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នេះមានគោលបំណងលើកកម្ពស់សម្រាប់បទពិសោធន៍របស់អតិថិជន រួមទាំងផ្តល់ភាពងាយស្រួល និងសុវត្ថិភាព ព្រមទាំងគាំទ្រដល់បេសកកម្មរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវិស័យឌីជីថល និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ។ សេវាកម្មនេះបានរួមបញ្ចូលលើសេវាកម្មរដ្ឋាភិបាល និងថ្លៃសេវាសាធារណៈជាច្រើន ដែលត្រូវបានទទួលនៅបញ្ជរ"ការិយាល័យច្រកចេញចូលតែមួយ"។ ក្រៅពីសេវាកម្មរបស់រដ្ឋាភិបាល អតិថិជនក៏អាចប្រើប្រាស់ App របស់ធនាគារកាណាឌីយ៉ា និង KHQR ដើម្បីទូទាត់ប្រាក់នៅតាមបញ្ជរសាធារណៈទាំងនេះផងដែរទៅកាន់អាជីវករដ៏ទូលំទូលាយមានដូចជាហាងអាហារ និងភេសជ្ជៈ ផលិតផលទារក សំលៀកបំពាក់ និងអ្វីផ្សេងៗទៀតជាច្រើន។

DSCN0133

DSCN0139

ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនអាចចូលទៅកាន់ម៉ាស៊ីនបញ្ជរនៅការិយាល័យសេវាកម្មច្រកចេញចូលតែមួយ រួចស្កេនកូដ QR នៅលើវិក្កយបត្ររបស់ពួកគេដោយប្រើប្រាស់Scanner នៅម៉ាស៊ីនបញ្ជរ បន្ទាប់មកជ្រើសរើសធនាគារកាណាឌីយ៉ាសម្រាប់ជាវិធីបង់ប្រាក់ដែលអ្នកពេញចិត្តនៅលើអេក្រង់។ នៅពេលជ្រើសរើសរួច លេខកូដ QR សម្រាប់ការទូទាត់ប្រាក់ត្រូវបានបង្ហាញឡើង ហើយអតិថិជនអាចទូទាត់បានដោយការស្កេនវាតាមរយៈ App ធនាគារកាណាឌីយ៉ានៅលើទូរស័ព្ទដៃរបស់ពួកគេ។ ជាមួយនឹងជំហានសាមញ្ញៗទាំងនេះ ប្រតិបត្តិការអាចសំរេចបានដោយជោគជ័យជាមួយនឹងការចេញបង្កាន់ដៃភ្លាមៗ។

DSCN0055

លោក Raymond Sia នាយកប្រតិបត្តិ និងជានាយកក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រនេះគឺជាផ្នែកមួយនៃគោលដៅរួមរបស់ធនាគារក្នុងការស្វែងរកមធ្យោបាយប្រកបដោយភាពច្នៃប្រឌិតដើម្បីពង្រឹងបទពិសោធន៍ដែលអតិថិជនទទួលបាន ក៏ដូចជាគាំទ្ររដ្ឋាភិបាលក្នុងគំនិតផ្តួចផ្តើមការផ្លាស់ប្តូរវិស័យឌីជីថលរបស់ខ្លួន។

DSCN0105

"យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation ដើម្បីផ្តល់ជូនអតិថិជនរបស់យើងនូវមធ្យោបាយប្រកបដោយភាពច្នៃប្រឌិតក្នុងការទូទាត់សេវារដ្ឋាភិបាល និងថ្លៃសេវាសាធារណៈ។ តាមរយៈការរួមបញ្ចូលជំនាញផ្នែកហិរញ្ញវត្ថុជាមួយនឹងការច្នៃប្រឌិតបច្ចេកទេស ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវដំណោះស្រាយធនាគារឌីជីថលដ៏ល្អបំផុត ដើម្បីសម្រួល និងធ្វើឱ្យដំណើរការទូទាត់របស់ពួកគេមានភាពសាមញ្ញ។ យើងជឿជាក់ថាសេវាកម្មនេះមិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់អតិថិជនរបស់យើងប៉ុណ្ណោះទេ យើងសង្ឃឹមថាវានឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុរបស់ប្រទេសរបស់យើងផងដែរ។"

DSCN0022

នាយកប្រតិបត្តិក្រុមហ៊ុន KESS Innovation លោក Pes Kimsrean មានសេចក្តីសោមនស្សក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រនេះ។ លោកបានមានប្រសាសន៍ថា “ចក្ខុវិស័យរបស់យើងគឺធ្វើការបង្កើតភាពជាដៃគូរវាងធនាគារកាណាឌីយ៉ា និង KESS ដើម្បីផ្តល់សេវាទូទាត់ប្រាក់តាមរយៈ Dynamic QR code សម្រាប់វិស័យសាធារណៈ ជាពិសេសសេវាអនឡាញសម្រាប់ក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលនានា”។

DSCN0058

DSCN0036

DSCN0177

DSCN0026

 


 


ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 15:02  BeeTube News