នៅក្នុងវីដេអូនេះ អ្នកឃើញរថក្រោះ T-80 របស់រុស្ស៊ី។ នាវិកនៃរថក្រោះនេះមិនដឹងទេថានៅក្នុងពេលប្រហែល 1 នាទីទៀត ពួកគេប្រហែលជានឹងត្រូវបាត់ខ្លួនជារៀងរហូត។ ដោយមានដ្រូន FPV របស់អ៊ុយក្រែនមួយគ្រឿងកំពុងតាមប្រមាញ់រថក្រោះមួយនេះ វាបំពាក់ដោយមីស៊ីលពិសេសម្យ៉ាងដែលមានសមត្ថភាពអាចវាយប្រហារជ្រាបចូលពាសដែករបស់រថក្រោះរុស្ស៊ីបាន។ ការវាយប្រហារលើរថក្រោះនេះ បាននាំឱ្យមានការផ្ទុះគ្រាប់រំសេវ និងរថក្រោះក៏បានផ្ទុះឡើងក្នុងរយៈពេលតែ១វិនាទីប៉ុណ្ណោះ។ បំណាច់នៃរថក្រោះដែលបានផ្តាច់ខ្លួនក៏បានធ្លាក់ទៅលើដី។ បេសកកម្មនេះបរាជ័យហើយ!
ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនូវវីដេអូជាច្រើនដូចគ្នានេះ ហើយពន្យល់ពីរបៀបដែល Algorithm របស់អ៊ុយក្រែនដំណើរការសម្រាប់ការបំផ្លាញរថក្រោះទាំងនេះជាមួយនឹងដ្រូន FPV របស់ពួកគេ។ អ្នកនឹងបានដឹងពីរបៀបដែលអ៊ុយក្រែនអាចផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមសម័យទំនើបជារៀងរហូត។ ដូច្នេះតោះសូមចាប់ផ្តើម!
ជាដំបូង សូមមើលពីរបៀបដែលដ្រូនបានវាយប្រហាររថក្រោះរុស្ស៊ី ប៉ុន្តែមិនអាចបង្កការខូចខាតជាច្រើនបាននោះទេ។ ពេលខ្លះរថក្រោះអាចខូចខាត ប៉ុន្តែមិនត្រូវបានបំផ្លាញទាំងស្រុងនោះទេ។ រុស្សីអាចនឹងបោះបង់ចោលរថក្រោះបែបនេះនៅលើសមរភូមិ ហើយរថក្រោះទាំងនេះក៏អាចត្រូវបានបំផ្លាញជាបន្តបន្ទាប់ដោយដ្រូនប្រភេទផ្សេងទៀត ដូចជាការទម្លាក់គ្រាប់បែកដៃចូលទៅក្នុងរថក្រោះនោះជាដើម។ យុទ្ធសាស្ត្រនេះបានបង្ហាញឱ្យឃើញថាមានប្រសិទ្ធភាព ប៉ុន្តែវាមិនមែនជាវិធីសាស្ត្រល្អបំផុតនោះទេ។ នៅពេលដែលអ៊ុយក្រែនពិតជាអាចរកឃើញនូវមធ្យោបាយកាន់តែអស្ចារ្យជាងនេះទៅទៀត -នោះគឺ Algorithm ដែលអាចធ្វើអោយរថក្រោះរុស្ស៊ីរងគ្រោះទៅជាចំហេះដែកតែម្តងឆេះ ដោយត្រឹមតែជាមួយការវាយប្រហារតែម្តងប៉ុណ្ណោះ! តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកគ្រាន់តែដកយកគ្រាប់មីស៊ីលពីកាំភ្លើង RPG-7 និងតម្លើងជាមួយនឹងដ្រូនរបស់អ្នក? វាជាគ្រាប់បែកដៃមីស៊ីលប្រឆាំងនឹងរថក្រោះដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ជ្រៀតចូលពាសដែករបស់រថក្រោះ។
ហើយចុះតើវាទៅជាយ៉ាងណា ប្រសិនបើអ្នកតម្រង់មីស៊ីលនេះចូលទៅកាន់ផ្នែកមូលដ្ឋាននៃប៉មរថក្រោះរុស្ស៊ីនេះ-យ៉ាងពិតប្រាកដ! គឺរថក្រោះនោះនឹងត្រូវបានបំផ្លាញភ្លាមៗ! សូមទស្សនាវីដេអូនេះ។ វាជារថក្រោះ T-72 របស់រុស្ស៊ីដែលបានបោះចោលនៅក្បែរតំបន់បាក់ម៉ុត ហើយទំនងជានៅមានសល់គ្រាប់រំសេវខ្លះនៅខាងក្នុងរថក្រោះនោះ។ នៅក្នុងវីដេអូ អ្នកអាចមើលឃើញដ្រូន FPV របស់អ៊ុយក្រែនវាយប្រហាររថក្រោះនោះពីខាងក្រោយ នៅកន្លែងដែលងាយរងគ្រោះបំផុត - នោះគឺផ្នែកមូលដ្ឋាននៃប៉មរថក្រោះនេះហើយ។
ជាលទ្ធផល រថក្រោះបានផ្ទុះ ហើយប៉មរបស់វាក៏បានប៉ើងទៅលើអាកាស។ ហ្គេមរបស់រថក្រោះនេះបរាជ័យហើយ។ ឧប្បត្តិហេតុមួយទៀតដែលបញ្ជាក់ពី Algorithm របស់អ៊ុយក្រែនក្នុងការបំផ្លាញរថក្រោះរុស្ស៊ីនេះ៖គឺជារថក្រោះT-80។ យើងឃើញថាដំបូងដ្រូនបានវាយប្រហាររថក្រោះនៅផ្នែកខាងមុខរបស់វា ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។ បន្ទាប់មកដ្រូនទីពីរ បានវាយប្រហារមូលដ្ឋាននៃប៉មពីខាងក្រោយ ហើយនេះក៏បានក្លាយជាចុងបញ្ចប់នៃរថក្រោះរុស្ស៊ីនោះតែម្តង។ រឿងនោះកើតឡើងដោយសារតែ -គ្រាប់មីស៊ីលនេះបានជ្រាបចូលពាសដែកនៃរថក្រោះ ហើយបានប៉ះជាមួយគ្រាប់រំសេវនៅខាងក្នុងនោះ បណ្ដាលឲ្យផ្ទុះភ្លាមៗ។ ទាំងអស់នេះគឺគួរតែអរគុណដល់ Algorithm របស់អ៊ុយក្រែនហើយ។
ជនជាតិរុស្ស៊ីដំឡើងប្រព័ន្ធការពារជាចម្បងនៅលើផ្នែកខាងមុខនៃរថក្រោះនេះ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលដ្រូនវាយប្រហាររថក្រោះនៅផ្នែកខាងក្រោយនៃប៉ម វាតែងតែឆេះ។ យើងបានឃើញករណីបែបនេះជាច្រើនរួចមកហើយ។ ជនជាតិរុស្ស៊ីក៏បានដំឡើងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចនៅលើរថក្រោះរបស់ពួកគេ។ ប៉ុន្តែនៅតែដ្រូនរបស់អ៊ុយក្រែន អាចយកឈ្នះលើពួកវាបាន។ នៅក្នុងវីដេអូនេះ យើងឃើញដ្រូនវាយប្រហាររថក្រោះបាន ថ្វីបើរថក្រោះនោះមានបំពាក់ដោយប្រព័ន្ធប្រឆាំងដ្រូន។ ពីចម្ងាយយើងឃើញអ្វីដែលបានកើតឡើងចំពោះរថក្រោះនេះហើយ។ ប្រហែលជាវាជាការបំប៉ើងដ៏ខ្ពស់បំផុតនៃរថក្រោះក្នុងប្រវត្តិសាស្ត្រហើយ!