BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិនិយោគិន ទិញ ឬជួលអចលនទ្រព្យរយៈពេលវែងនៅខេត្តព្រះសីហនុ​ នឹងទទួលបាន​ទិដ្ឋាការ​ពិសេស​រយៈពេល​វែង​រហូត​៣​ឆ្នាំ​​

ថ្ងៃពុធ, 31 ខែមករា 2024 15:52  មានជ័យ

photo_2024-01-31_14-58-09 (3) - choek sopon (1)

នេះជាការបញ្ជាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ខណៈ​អញ្ជើញជាអធិបតីប្រកាស​ដាក់ឱ្យអនុវត្តជា​ផ្លូវការ “​កម្មវិ​ធីពិសេស​ជំរុញ​ការ​វិនិ​យោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤​” កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្ត​ព្រះសីហនុ​។

photo_2024-01-31_14-58-09 (1) - choek sopon

មានប្រកសាសន៏នៅក្នុងពិធីនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល​បានលើកឡើង​ថា​​ ខេត្ត​ព្រះ​សីហនុ ជាខេត្តដែលពោរពេញទៅដោយសក្តានុពលលើវិស័យទេសចរណ៍ និងជាតំបន់​សេដ្ឋកិច្ចពហុបំណងរបស់កម្ពុជា ដែលមានលក្ខខណ្ឌសមស្រ​បក្នុងការវិនិយោគលើ​គ្រប់​វិស័យ​។ រាជរដ្ឋាភិបាលបានយកចិត្តដាក់ខ្ពស់លើខេត្តព្រះសីហនុ ក្នុងគោលបំណង​ជំរុញ​បន្ថែម​នូវការអភិវឌ្ឍដ៏លឿន និងឆាប់រហ័សរបស់ខេត្ត ក៏ដូចជាទាក់ទាញវិនិយោគិនបរ​ទេស​បន្ថែមទៀតមកកាន់ខេត្តនេះឱ្យបានកាន់តែច្រើន ។ ខេត្ត​ព្រះសីហនុ បាន​និងកំពុងរៀបចំ​បន្ថែម​​នូវ​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ​ពិសេស កំពង់ផែទឹកជ្រៅ ដែល​បាន​បើក​ការដ្ឋានសាងសង់​កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ជំរុញលើវិស័យ​ឡូជីស្ទីកនៅ​កម្ពុជា ។

photo_2024-01-31_14-58-09 (2) - choek sopon

បើតាមសម្តេច​ធិបតី ហ៊ុន ម៉ាណែត ​រាជរដ្ឋាភិបាល​ក៏បានដាក់ចេញ​នូវវិធានការ​ចាំបាច់​មួយ​ចំនួន​ទៀតដើម្បីគាំទ្រ និងជំរុញលើក​ទឹកចិត្តបន្ថែម ជារួមដល់ការទាក់ទាញការវិនិយោគ និង​ការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត​ព្រះសីហនុ ដែលមាន​​ដូចជា ការផ្តល់ទិដ្ឋាការ​ពិសេស​រយៈ​ពេល​៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួលអចលនទ្រព្យរយៈពេល​វែង ក្នុង​ខេត្ត​ព្រះសីហនុ ដែលមាន​តម្លៃលើសពី​១០ម៉ឺន​ដុល្លារអាម៉េរិក ហើយប្រភេទ នៃទិដ្ឋាការពិសេស​នេះ ត្រូវកំណត់ដោយ អនុក្រឹត្យ​។

photo_2024-01-31_14-58-09 (4) - choek sopon

សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏មាន​ផ្តល់អត្ថប្រយោជន៍ជា​ច្រើន​ទៀតដូចជា៖ ការរៀបចំតំបន់គម្រោងវិនិយោគ ឬតំបន់អភិវឌ្ឍនៅតាមភូមិ, សង្កាត់ និង​ផ្លូវ​សំខាន់ៗ ដូចជា តំបន់ទេសចរណ៍ពិសិដ្ឋ, តំបន់លក់ទំនិញរួចពន្ធដែលគ្រប់ជាតិសា​សន៍​អាច​ទិញ​ទំនិញបាន, វិថីអាហារ និងរមណីយដ្ឋាន/កន្លែងកម្សាន្ត ជាដើម ជាជំហានៗ ស្រប​តាម​សក្តានុពល និង ភូមិសាស្ត្រជាក់ស្ដែង, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការ​កែ​សម្រួល និងការផ្តល់សេវាល្អជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន, ទាំងនៅពេលមកដល់, ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ។ ការរៀបចំ និងការអនុវត្តយុទ្ធនា​ការ “ទីក្រុង​សុវត្ថិ​ភាព”, ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីស្ដារ និងពង្រឹងកិត្តិនាមរបស់ខេត្តព្រះសីហនុ​លើ​ឆាក​អន្តរជាតិ, ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង, ការកំណត់អាទិភាព និងការវិនិយោគ​លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់សម្រាប់គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ការ​អភិវឌ្ឍ​ទេសចរណ៍ និងការទាក់ទាញការវិនិយោគ។

photo_2024-01-31_14-58-09 (6) - choek sopon

ទន្ទឹមនឹងការផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់គម្រោង ឬសកម្មភាពទាំង៣ប្រភេទ​ (​គម្រោង​វិនិយោគពាក់​ព័ន្ធនឹងអគារជាប់គាំង,​ គម្រោងវិនិយោគ ដែលមិនជាប់ពាក់ព័ន្ធ​នឹងអគារជាប់​គាំង​​,​ ការពង្រីកគម្រោងវិនិយោគ និងធុរកិច្ច)​ ​រាជរដ្ឋាភិបាល​​បានដាក់ចេញ​នូវវិធាន​ការចាំ​បាច់​មួយចំនួនទៀត ដែលរួមមាន៖ ការរៀបចំតំបន់គម្រោងវិនិយោគ ​ឬ​តំបន់អភិវឌ្ឍនៅតាមភូមិ សង្កាត់ និងផ្លូវសំខាន់ៗ ដូចជាតំបន់ទេសចរណ៍ពិសិដ្ឋជាដើម, ​ការផ្តល់ទិដ្ឋាការពិសេស រយៈ​ពេល​៣ឆ្នាំ សម្រាប់វិនិយោគិនដែលទិញ ឬជួល​អចលនទ្រព្យរយៈពេលវែង ក្នុងខេត្ត​ព្រះ​សីហនុ ដែលមានតម្លៃលើសពី​១០០ ០០០ដុល្លារ​ ដោយប្រភេទនៃទិដ្ឋាការពិសេសនេះ​ត្រូវ​កំណត់ដោយអនុក្រឹត្យ, ការពន្លឿនការត្រួតពិនិត្យគយ ក៏ដូចជាការកែសម្រួល និងការផ្តល់​សេវា​ល្អ ជូនដល់ភ្ញៀវទេសចរ និងវិនិយោគិន​, ការរៀបចំ និងការអនុវត្តយុទ្ធនាការ “ទីក្រុង​សុវត្ថិភាព” និង​ការពន្លឿនការអនុម័ត និងការប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាដើម៕ ​

photo_2024-01-31_14-58-09 (5) - choek sopon


 


ថ្ងៃពុធ, 31 ខែមករា 2024 15:52  មានជ័យ