BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លីបង់បារម្ភអ៊ីស្រាអែលប្រកាសសង្គ្រាម,ចិនហៅណាតូ“ម៉ាស៊ីនដើរធ្វើសង្គ្រាម”,អ៊ីរ៉ង់បាញ់បង្ហោះផ្កាយរណប៣ដំណាលគ្នា

ថ្ងៃចន្ទ, 29 ខែមករា 2024 10:34  BeeTube News

 

8-2

  1. លីបង់បារម្ភអ៊ីស្រាអែលប្រកាសសង្គ្រាម

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២៧ ខែមករាបានអោយដឹងថា ភាពភ័យស្លន់ស្លោបានរីករាលដាលនៅក្នុងប្រទេសលីបង់កន្លងទៅនេះនៅជុំវិញរបាយការណ៍ដែលអះអាងថាអ៊ីស្រាអែលមានបំណងប្រកាសសង្រ្គាមលើប្រទេសនេះ។ ទូរទស្សន៍លីបង់ LBCI បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមសង្រ្គាមពេញលេញប្រឆាំងនឹងក្រុមភេរវករ Hezbollah នៅលីបង់។

យោងតាម ​​LBCI របាយការណ៍ព័ត៌មានសំងាត់ស្តីពីផែនការរបស់អ៊ីស្រាអែលត្រូវបានផ្តល់ជូនក្រុមហេសបូឡាដោយប្រទេសអារ៉ាប់ដែលមិនបញ្ចេញឈ្មោះមួយ។ សារព័ត៌មាន Maariv របស់អ៊ីស្រាអែលបានរាយការណ៍ថា បណ្តាញ Al-Manar ដែលមានទំនាក់ទំនងជាមួយនឹងក្រុម Hezbollah បានអះអាងថា អ៊ីស្រាអែលនឹងប្រកាសសង្រ្គាមជាមួយប្រទេសលីបង់ក្នុងរយៈពេលប៉ុន្មានម៉ោង។

Maariv បានបដិសេធរបាយការណ៍បែបនេះដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល ប៉ុន្តែការព្រមាននៅក្នុងសារព័ត៌មានអារ៉ាប់បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសលីបង់។

photo_2_2024-01-29_10-27-13

 

  1. រដ្ឋមន្រ្តីចិនហៅណាតូថា “ម៉ាស៊ីនដើរធ្វើសង្គ្រាម”

យោងតាមសារព័ត៌មាន Newsweek ចុះផ្សាយថ្ងៃទី២៥ ខែមករាបានអោយដឹងថា រដ្ឋាភិបាល​ចិន​កំពុង​រិះគន់​អង្គការ NATO ខណៈ​ភាព​តានតឹង​រវាង​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​​របស់​ចិន​គឺរុស្ស៊ីបាន​កើនឡើងជុំវិញបញ្ហាសង្រ្គាម​នៅ​អ៊ុយក្រែន។

ណាតូនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ភាគច្រើនបានផ្តោតលើបញ្ហាដែលទាក់ទងនឹងអឺរ៉ុប និងអាមេរិកខាងជើង។ ប៉ុន្តែសម្ព័ន្ធនេះបាននិងកំពុងបង្កើនចក្ខុវិស័យរបស់ខ្លួនលើតំបន់អាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការគំរាមកំហែងក្នុងតំបន់ពីប្រទេសចិន និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្កោលទោសអង្គការណាតូថាជា "ម៉ាស៊ីនដើរធ្វើសង្គ្រាមដែលបង្កឱ្យមានភាពចលាចលគ្រប់ទីកន្លែងដែលពួកគេទៅដល់" ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Xinhua។

របាយការណ៍របស់ Xinhua បាននិយាយថា"លោក Wu បានជំរុញឱ្យអង្គការណាតូបញ្ឈប់ការប្រឌិតការភូតកុហក និងចាត់វិធានការដ៏គ្រោះថ្នាក់ដែលបង្កឱ្យមានភាពចលាចលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មើលប្រទេសចិន និងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធចិនដោយផ្អែកលើភាពសមហេតុផល និងគោលបំណង និងគួរធ្វើអ្វីមួយដើម្បីបំរើផលប្រយោជន៍សន្តិភាពពិភពលោក" ។

photo_1_2024-01-29_10-27-13

 

  1. អ៊ីរង់ផ្ចាញ់លោកខាងលិចដោយការបាញ់បង្ហោះផ្កាយរណបចំនួន៣

យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី២៨ ខែមករាបានអោយដឹងថា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចំនួនបីដោយជោគជ័យទៅកាន់គន្លងអវកាសដោយប្រើប្រាស់រ៉ុក្កែត Simorgh ដែលនេះជាលើកទីមួយហើយដែលប្រទេសនេះបានបញ្ជូនផ្កាយរណបចំនួនបីក្នុងពេលដំណាលគ្នាទៅកាន់ទីអវកាស។ ផ្កាយរណបដែលបាញ់បង្ហោះកាលពីព្រឹកថ្ងៃអាទិត្យ រួមមាន Mahda ទម្ងន់ 32 គីឡូក្រាម និងផ្កាយរណបណាណូពីរគឺ Keyhan 2 និង Hatef 1 ដែលមានទម្ងន់តិចជាង 10 គីឡូក្រាម ដែលត្រូវបានបញ្ជូនទៅកាន់គន្លងអប្បបរមា 450 គីឡូម៉ែត្រ  និងអតិបរមា 1,100 គីឡូម៉ែត្រ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានកត់សម្គាល់ថា យានផ្ទុកផ្កាយរណប Simorgh ទាំងបីទៅកាន់ទីអវកាសនោះ ត្រូវបានបង្កើតឡើងដោយក្រសួងការពារជាតិអ៊ីរ៉ង់។ ផ្កាយរណប Mahda ត្រូវបានគេពិពណ៌នាថា ជាផ្កាយរណបដើម្បីស្រាវជ្រាវ ដែលមានដំណាក់កាលរចនា សាងសង់ ផ្គុំឡើង និងធ្វើតេស្តត្រូវបានធ្វើឡើងនៅវិទ្យាស្ថានស្រាវជ្រាវអវកាសអ៊ីរ៉ង់។

ផ្កាយរណប Keyhan 2 និង Hatef 1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Iran Electronics Industries ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋនៃក្រសួងការពារជាតិ ដែលទាំងពីរនេះមានបំណងសាកល្បងបច្ចេកវិទ្យាអវកាសរបស់ប្រទេសនេះ។

photo_3_2024-01-29_10-27-13


 


ថ្ងៃចន្ទ, 29 ខែមករា 2024 10:34  BeeTube News