BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម ​ស្នើឲ្យ​ពលរដ្ឋ​បញ្ឈប់​​លែង​ត្រី ដែលមានប្រភពពីក្រៅប្រទេស ចូលក្នុង​ដែន​ទឹក​ធម្មជាតិ​

ថ្ងៃសុក្រ, 26 ខែមករា 2024 14:09  មានជ័យ

photo_2024-01-26_10-1 (1) - choek sopon (1)

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់​មិញ បាន​​​ចេញ​សេចក្តី​​អំពាវនាវមួយដល់បងប្អូន ដែលកំពុងចិញ្ចឹម​ប្រភេទត្រី ឬវារីសត្វ ដែល​មានប្រភពពី​ក្រៅ​​ប្រទេស ​សូមកុំ​​លែង​ត្រីទាំងនោះ ​ចូលក្នុង​ដែន​ទឹក​ធម្មជាតិ​ពីព្រោះ​អាច​​ធ្វើឲ្យ​ប៉ះពាល់ និង​បង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក​។

​​សេចក្ដីប្រកាសព័ត៌មាន ដែលទើប​ទទួល​បាន​នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាល​ជល​ផល ​ថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទ ដែលបាន​ចូល​រួម​លែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្ដើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃ ក្នុងការចូ​ល​រួមថែ​រក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន។

photo_2024-01-26_10-1 (2) - choek sopon

បើតាម​រដ្ឋបាល​ជល​ផល ​ថ្មីៗនេះ មាន​បងប្អូនខ្លះបានលែងត្រី ដែល​មាន​ប្រភពពី​ក្រៅប្រទេស ចូល​ក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនេះ អាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។

រដ្ឋបាលជលផល បានបញ្ជាក់ថា វារីសត្វ ឬប្រភេទត្រី ដែលមាន​​ប្រភព​ពីក្រៅ​ប្រទេស មួយ​ចំនួន​​ជាប្រភេទកាច ស៊ីសាច់​ជា​​អាហារ ឬសាយ​កូនលឿន ប្រសិនបើប្រភេទត្រី ឬវារីសត្វទាំង​នោះ មានវត្តមានកាន់តែច្រើន នៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទី​ជម្រក និង​អាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក។

photo_2024-01-26_10-1 (4) - choek sopon

បញ្ហា​នេះ រដ្ឋបាលជលផល បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចិញ្ចឹមប្រភេទ​ត្រី ឬវារីសត្វមានប្រភពពីក្រៅប្រទេស ត្រូវថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេស​ប្រហែស ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ករណីបងប្អូនមានបំណងលែងត្រី ឬវារីសត្វ​មាន​ប្រភព​ពី​ក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផល តាមលេខ​ទូរស័ព្ទដូច​ខាងក្រោម។

រដ្ឋបាលជលផល សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្ត​ផ្តល់​ព័ត៌មា​នដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ដែលនេសាទ បានឲ្យបានផុសផុលថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាច​កាត់​ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលយើងឲ្យបានគង់វង្ស សម្រាប់​កូនចៅជំនាន់ក្រោយ។ លេខទូរស័ព្ទទំនាក់ទំនង៖ ០១២ ៩០៨ ១២១, ០៩៩ ៧៩១ ៩១៩, ០១២ ៩១១ ៤១១៕

photo_2024-01-26_10-1 (3) - choek sopon


 


ថ្ងៃសុក្រ, 26 ខែមករា 2024 14:09  មានជ័យ