លេណដ្ឋានរបស់អ៊ុយក្រែនត្រូវបានពោរពេញដោយសត្វកណ្ដុរប្រមេះរស់នៅដូចទៅនឹងសង្រ្គាមលោកលើកទី១។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃចន្ទនូវក្រឹត្យមួយដែលអាចផ្តល់សញ្ជាតិអ៊ុយក្រែនដល់ជនបរទេសដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃចន្ទនូវក្រឹត្យមួយដែលអាចផ្តល់សញ្ជាតិអ៊ុយក្រែនដល់ជនបរទេសដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
-
លេណដ្ឋានអ៊ុយក្រែនអុកឡុកដោយសត្វកណ្តុរប្រមេះ
យោងតាមសារព័ត៌មាន Telegraph ចុះផ្សាយថ្ងៃទី២២ ខែមករាបានអោយដឹងថា លេណដ្ឋានរបស់អ៊ុយក្រែនត្រូវបានពោរពេញដោយសត្វកណ្ដុរប្រមេះរស់នៅដូចទៅនឹងសង្រ្គាមលោកលើកទី១។
ចំនួនសត្វកកេរបានកើនឡើងតាមបណ្តោយខ្សែទីតាំងជួរមុខប្រមាណជា 621 ម៉ាយដែលបង្កអោយទាហានឆ្លងជំងឺក្អួតចង្អោរ និងបណ្តាលឱ្យមានការហូរឈាមចេញពីភ្នែកផងដែរ។
វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីរូបភាពសត្វកណ្ដុរប្រមេះជាច្រើនដែលត្រូវបានរកឃើញនៅលើគ្រែ កាបូបស្ពាយ ម៉ាស៊ីនភ្លើង ហោប៉ៅ ខ្នើយ និងម៉ាស៊ីន Mortar ជាដើម។
ទាហានអ៊ុយក្រែនម្នាក់បានប្រាប់ថា"សាកស្រមៃថាអ្នកកំពុងចូលគេង ហើយបន្ទាប់មកក្នុងយប់នោះក៏ចាប់ផ្ដើមមានសត្វកណ្ដុរលូនចូលក្នុងខោ ឬអាវរបស់អ្នក ឬខាំចុងម្រាមដៃ ឬដៃរបស់អ្នក នោះអ្នកនឹងដឹងថាវារំខានយ៉ាងណា"។
-
Zelensky ផ្តល់សញ្ជាតិដល់ជនបរទេសប្រយុទ្ធនឹងរុស្ស៊ី
យោងតាមសារព័ត៌មាន VOA ចុះផ្សាយថ្ងៃទី២២ ខែមករាបានអោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីថ្ងៃចន្ទនូវក្រឹត្យមួយដែលអាចផ្តល់សញ្ជាតិអ៊ុយក្រែន ដល់ជនបរទេសដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។
ច្បាប់នេះត្រូវបានណែនាំកាលពីថ្ងៃច័ន្ទក្នុងថ្ងៃខួបនៃទិវាឯកភាពជាតិអ៊ុយក្រែន ដោយរំលឹកដល់ការបង្រួបបង្រួមក្នុងឆ្នាំ1919 នៃភាគខាងលិច និងខាងកើតអ៊ុយក្រែន ដែលបានប្រឈមមុខនឹងការឈ្លានពានជាច្រើនក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន។
មានជនបរទេសរាប់ពាន់នាក់បានប្រញាប់ប្រញាល់ទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីការពារប្រទេសនេះជាមួយនឹងក្រុមទាហានរបស់ពួកគេ នៅពេលដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានប្រទេសនេះក្នុងឆ្នាំ 2022 ។
លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា "អ្នកស្ម័គ្រចិត្តបរទេសដែលបានប្រដាប់អាវុធដើម្បីការពារអ៊ុយក្រែនគឺជាអ្នកតស៊ូដើម្បីសេរីភាពរបស់អ៊ុយក្រែន ក៏ហាក់ដូចជាប្រទេសកំណើតរបស់ពួកគេផងដែរ" ។
Zelenskyy ក៏បានប្រកាសផងដែរថាច្បាប់ដែលបានស្នើឡើងថ្មីនេះនឹងអនុញ្ញាតជាផ្លូវការអោយជនជាតិអ៊ុយក្រែន និងកូនចៅរបស់ពួកគេនៅជុំវិញពិភពលោកអាចទទួលបានសញ្ជាតិពីរ លើកលែងតែប្រទេសរុស្ស៊ីប៉ុណ្ណោះ។
-
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលផ្សព្វផ្សាយកោះសិប្បនិម្មិតនៅហ្គាហ្សា
យោងតាមសារព័ត៌មាន The Irish Times ចុះផ្សាយថ្ងៃទី២២ ខែមករាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz បានបង្ហាញសមភាគីសហភាពអឺរ៉ុបនូវវីដេអូផ្សព្វផ្សាយអំពីការសាងសង់កោះសិប្បនិមិត្តសម្រាប់តំបន់ Gaza នៅក្នុងកិច្ចពិភាក្សាអំពីការនាំយកសន្តិភាពមកកាន់តំបន់នេះកាលពីថ្ងៃចន្ទ។
វីដេអូនេះបានបង្កឱ្យមានការមិនស្រួលចិត្តនៅក្នុងចំណោមតំណាងសហភាពអឺរ៉ុបមួយចំនួនដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សានៅទីក្រុងប្រ៊ុចសែលនេះ ដោយមន្ត្រីមួយចំនួនមានបំណងរំពឹងនឹងការបញ្ចប់ជម្លោះ និងកាត់បន្ថយភាពអត់ឃ្លាន និងការរងគ្រោះនៅក្នុងតំបន់ហ្គាហ្សា។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសរបស់ EU លោក Josep Borrell បានប្រាប់អ្នកយកព័ត៌មានថា"រដ្ឋមន្ត្រីអ៊ីស្រាអែលបានបង្ហាញផែនការរបស់លោកសម្រាប់កោះសិប្បនិម្មិតនៅឆ្នេរសមុទ្រGaza និងផែនការរបស់លោកសម្រាប់ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសឥណ្ឌា"។ ដោយលោកគិតថា លោករដ្ឋមន្ត្រីគួរតែអាចប្រើពេលវេលាបានល្អជាងនេះ ហើយផ្តោតលើសន្តិសុខប្រទេសរបស់ខ្លួន និងគិតពីចំនួនអ្នកស្លាប់ជាច្រើននាក់នៅហ្គាហ្សា»។