BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​​ប្រធានរដ្ឋសភា ​ស្នើឲ្យអូស្រា្តលី ជួយគំាទ្រ​គោលដៅ​អភិវឌ្ឍន៍​រដ្ឋ​សភា​កម្ពុជា ទៅ​​ជា​សភា​ឌីជីថល​​

ថ្ងៃអង្គារ, 23 ខែមករា 2024 14:00  មានជ័យ

photo_2024-01-23_12-22-13 - choek sopon (1)

ការស្នើឲ្យនេះ​បាន​ធ្វើឡើងនៅក្នុង​​​ជំនួបរវាង​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ជាមួយលោក​ ចាស្ទីន ខេវិន វ៉ាយ​អេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូត​អូស្រា្តលី ប្រចាំនៅ​ព្រះរាជាណាចក្រកម្ពុជា ​នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤​ នេះ។

នៅក្នុងជំនួបនោះ លោក​​ឯកអគ្គ​រដ្ឋទូត បាន​កោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេស​ដែល​ធ្លាប់​ទទួល​កង​កម្លំាង​ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជា​ប្រទេស ដែល​បាន​បញ្ជូន​កងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅ​ចូលរួម​ថែរក្សា​សុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។

photo_2024-01-23_12-22-20 - choek sopon

​​សម្តេច​ធិបតី ឃួន សុដារី ​បាន​បញ្ជាក់ថា ទំនាក់ទំនង​នៃប្រទេសទំាងពីរ​ ជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយ​ពី​មិត្ត​ភាព​ដ៏ជិតស្និទ្ធជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការ​យោគ​យល់​គ្នា ដើម្បីផលប្រយោជន៍ប្រទេសទំាងពីរ ក៏ដូចជាការចូលរួមរក្សាការពា​រ​សុខសន្តិភាព​ក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

សម្តេច​ប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគំាទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​រដ្ឋ​សភា​កម្ពុជា ទៅ​​ជា​សភាឌីជីថល ដើម្បី​លើក​​កម្ពស់​​សមត្ថភាព ប្រសិទ្ធ​ភាព​ការងាររដ្ឋសភា ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍ប្រជាជន ​និងប្រទេសជាតិ ស្របតាមការរីកចម្រើន​សម័យ​បច្ចេក​វិទ្យា។ សម្តេច​បានស្នើប្រទេសអូស្រ្តាលីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់​អាហា​រូប​ករណ៍ ដល់​មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី។

photo_2024-01-23_12-22-20 (2) - choek sopon

លោក Justin Kevin Whyatt បានគំាទ្រការលើកឡើងរបស់​សម្តេចរដ្ឋសភា​កម្ពុជា និង​បាន​គូស​បញ្ជាក់​ថា មន្រ្តី​អគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់ពាក្យស្នើ​សុំអាហា​រូបករណ៍ ដែល​រដ្ឋាភិបាលអូស្រ្តាលី តែងតែផ្តល់ជូនកម្ពុជា​ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហា​រូប​ករណ៍​ឆ្នាំ​២០២៥ នឹង​ប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូតអូស្រ្តាលីប្រចាំនៅភ្នំពេញ នឹង​រង់ចាំ​ធ្វើកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។

លោក​​ឯកអគ្គ​រដ្ឋទូត ​បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃរដ្ឋសភាប្រទេសទំាងពីរ ដែល​​បាន​គំាទ្រ​គ្នា​​​ទៅ​​វិញ​ទៅ​មក នៅ​តាមវេទិកាអន្តរសភានានា ក្នុងនោះថ្នាក់ដឹកនាំរដ្ឋសភាក​ម្ពុជាធ្លាប់អញ្ជើ​ញ​ទៅ​ចូលរួមកិច្ចប្រជុំ​វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេស​អូស្រ្តាលី​ ហើយថ្នាក់​ដឹកនាំសភាអូស្រ្តាលី ក៏ធ្លាប់បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ ។

photo_2024-01-23_12-22-16 - choek sopon

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលតែ​ង​តែ​ជួយ​​គំាទ្រ​កម្ពុជា នៅ​គ្រប់​កាលៈ​ទេសៈ មានតំាងពីការស្វែងរកសន្តិភាព និងបានចូល​រួម​អភិវឌ្ឍ​នៅ​កម្ពុជា​យ៉ាងសកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ មក៕

 


ថ្ងៃអង្គារ, 23 ខែមករា 2024 14:00  មានជ័យ