នៅថ្ងៃទី 19 ខែមករាឆ្នាំ 2024 ឯកឧត្តម ជាម ប៉េអា សមាជិករដ្ឋសភានិងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភារួមដំណើរដោយឯកឧត្តម ស៊ាង ធារិទ្ធ អគ្គនា យករង និងឯកឧត្តម សក់ កែវរដ្ឋារ៉ារ័ត្ន រួមទាំងអភិបា លរងស្រុក មន្ត្រីការិយាល័យអប់រំ មេឃុំនិងក្រុមប្រឹក្សាឃុំព្រៃដើមថ្នឹង បានចុះសំណេះសំណា ល ជាមួយសិស្សានុសិស្សចំនួន៥៨០នាក់និងលោកគ្រូអ្នកគ្រូចំនួន ២២នាក់ ដែលកំពុងតែរៀននិងបង្រៀននៅសាលាបឋមសិក្សាព្រៃដើមថ្នឹងខាងជើង និងសាលាបឋមសិក្សាព្រៃដើមខាងត្បូង។
ដោយបានលើកទឹកចិត្តនិងថ្លែងអំណរដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនសិស្សានុសិស្សប្រកបដោយគុណភាពមានផ្តល់សៀវភៅគោលអានពី៣ ទៅ៥ក្បាលក្នុងសិស្សម្នាក់ ដែលអនាគតនឹងក្លាយជាធនធានមនុស្សល្អសម្រាប់ភូមិឃុំរបស់យើង។
ហើយឯកឧត្តមក៏បានចែកទឹកដោះគោសម្រាប់កុមារាកុមារីទាំងពីរសាលាចំនួន 600 នាក់ក្នុងមួយនាក់ម្នាក់ទទួលបានបីប្រអប់ សរុបចំនួន៣០០០ដប ព្រមទាំងឧបត្ថម្ភថវិកាជូនលោកគ្រូអ្នកគ្រូម្នាក់២០,០០០៛ និងចំណាយផ្សេងទៀតសរុប៤,០០០,០០០ រៀល។