BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហ្វីលីពីនស្វែងរក“កិច្ចព្រមព្រៀងយោធា”ជាមួយជប៉ុន, ចិនព្រមានហ្វីលីពីនកុំលលេងនឹងភ្លើង, អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពប៉ាគីស្ថាន

ថ្ងៃព្រហស្បតិ៍, 18 ខែមករា 2024 09:57  BeeTube News

Untitled design - 2024-01-18T095629.835 (1)

រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសហ្វីលីពីនសង្ឃឹមថានឹងចុះហត្ថលេខានៅត្រីមាសទីមួយនៃឆ្នាំនេះនូវកិច្ចព្រមព្រៀងមួយជាមួយប្រទេសជប៉ុនដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងយោធានៅលើទឹកដីប្រទេសរបស់គ្នាទៅវិញទៅមក។ ចិនកាលពីថ្ងៃអង្គារបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីន និងបានព្រមានប្រទេសនេះថា"កុំលលេងជាមួយភ្លើង"។ ប្រទេសប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់នៅខាងក្នុងព្រំដែនរបស់ខ្លួនដែលបានសម្លាប់កុមារពីរនាក់ដោយហៅថាជា"ការរំលោភបំពានដែនអាកាសរបស់ខ្លួន" និងព្រមានពីការសងសឹក។

  1. ហ្វីលីពីនស្វែងរក “កិច្ចព្រមព្រៀងយោធា” ជាមួយជប៉ុន

យោងតាមសារព័ត៌មាន NIKKEI Asia ចុះផ្សាយថ្ងៃទី១៦ ខែមករាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងម៉ានីលបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីនសង្ឃឹមថានឹងចុះហត្ថលេខានៅត្រីមាសទីមួយនៃឆ្នាំនេះនូវកិច្ចព្រមព្រៀងមួយជាមួយប្រទេសជប៉ុនដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងយោធានៅលើទឹកដីប្រទេសរបស់គ្នាទៅវិញទៅមក។

ហ្វីលីពីន​កំពុង​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ផ្សេងទៀត ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែងដែល​ទីក្រុង​ប៉េកាំង​កាន់តែ​ឈ្លានពាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilberto Teodoro បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅCybersecurity Forum ថា ហ្វីលីពីន និងកាណាដាក៏កំពុងធ្វើការលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

គួររំលឹកថាជប៉ុន និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងចូលប្រើប្រាស់កងទ័ពរបស់គ្នាទៅវិញទៅមកកាលពីខែវិច្ឆិកានេះ។

ZZZ_042618_mmanila_2018_04_26_10_10_46

 

  1. ចិនព្រមានហ្វីលីពីនកុំលលេងនឹងភ្លើង

យោងតាមសារព័ត៌មាន GMA News ចុះផ្សាយថ្ងៃទី១៦ ខែមករាបានអោយដឹងថា ប្រទេសចិនកាលពីថ្ងៃអង្គារបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីន និងបានព្រមានប្រទេសនេះថា "កុំលលេងជាមួយភ្លើង" បន្ទាប់ពីប្រធានាធិបតីរបស់ហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃចន្ទបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតរបស់តៃវ៉ាន់លោក Lai Ching-te ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក។

អ្នកនាំពាក្យលោក Mao Ning បានប្រាប់ដោយសង្ខេបថា៖«ការកត់សម្គាល់ពាក់ព័ន្ធនឹងលោកប្រធានាធិបតី Marcos គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និង...ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការតាំងចិត្តនយោបាយរបស់ហ្វីលីពីនចំពោះភាគីចិន និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។»

លោក Mao បាននិយាយថា"ប្រទេសចិនបានដាក់ការតវ៉ាយ៉ាងខ្លាំងចំពោះហ្វីលីពីននៅក្នុងឱកាសដំណាក់កាលដំបូងបំផុត" ហើយបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន "ទទួលខុសត្រូវដើម្បីផ្តល់ការពន្យល់បកស្រាយមកកាន់ប្រទេសចិន" ។

លោកបានលើកថា"យើងស្នើឱ្យប្រធានាធិបតីលោក Marcos អានសៀវភៅបន្ថែមទៀត ដើម្បីយល់ឱ្យបានច្បាស់ពីបញ្ហាខាងក្នុង និងខាងក្រៅនៃកោះតៃវ៉ាន់ ដើម្បីអាចឈានមករកការសន្និដ្ឋានត្រឹមត្រូវ"។

kk-1

 

  1. បន្ទាប់ពីអ៊ីរ៉ាក់ និងស៊ីរី​​​ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពនៅប៉ាគីស្ថាន

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៧ ខែមករាបានអោយដឹងថា ប្រទេសប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់នៅខាងក្នុងព្រំដែនរបស់ខ្លួនដែលបានសម្លាប់កុមារពីរនាក់ដោយហៅថាជា"ការរំលោភបំពានដែនអាកាសរបស់ខ្លួន" និងព្រមានពីការសងសឹក។

អ៊ីរ៉ង់បាននិយាយថា ខ្លួនបានប្រើប្រាស់“កាំជ្រួចមីស៊ីល និងដ្រូន”ដើម្បីបំផ្លាញទីតាំងបន្ទាយរឹងមាំចំនួនពីររបស់ក្រុមសកម្មប្រយុទ្ធ Sunni Jaish al-Adl រឺត្រូវបានស្គាល់នៅអ៊ីរ៉ង់ថាជា Jaish al-Dhulm នៅក្នុងតំបន់ Koh-e-Sabz នៃខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ 

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អង្គារបាន​កើត​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ និង​ស៊ីរី​កាល​ពី​ថ្ងៃ​ចន្ទ។

25688776_G


 


ថ្ងៃព្រហស្បតិ៍, 18 ខែមករា 2024 09:57  BeeTube News