ប្រទេសរុស្ស៊ីគ្រោងនឹងចាប់ផ្តើមការផលិតស៊េរីនៃគ្រាប់បែក Drel ថ្មីរបស់ខ្លួននៅឆ្នាំនេះ នេះបើតាមអ្នកតំណាងនៃក្រុមហ៊ុនវិស័យការពារជាតិរដ្ឋ Rostec របស់រុស្ស៊ី។ សហរដ្ឋអាមេរិក អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានបើកកិច្ចចរចាសម្ងាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុនដើម្បីព្យាយាមប្រមូលការគាំទ្រសម្រាប់អ៊ុយក្រែនប្រសិនបើបើកកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៊ី។ ក្រុមឧទ្ទាមហ៊ូទីបានបើកការវាយប្រហារដ៏ធំបំផុតរបស់ពួកគេលើកប៉ាល់ពាណិជ្ជកម្មប្រមាណជា៥០គ្រឿងនៅលើសមុទ្រក្រហមកាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះ។
-
រុស្ស៊ីកំពុងអភិវឌ្ឍគ្រាប់បែកចង្កោមបំបាំងកាយ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែមករាបានអោយដឹងថា ប្រទេសរុស្ស៊ីគ្រោងនឹងចាប់ផ្តើមការផលិតស៊េរីនៃគ្រាប់បែក Drel ថ្មីរបស់ខ្លួននៅឆ្នាំនេះ នេះបើតាមអ្នកតំណាងនៃក្រុមហ៊ុនវិស័យការពារជាតិរដ្ឋ Rostec របស់រុស្ស៊ី។
គ្រាប់បែកនេះមានសមត្ថភាពហោះហើរបានដោយឯករាជ្យដោយប្រើផ្លូវគន្លងហោះហើររបស់វាទៅកាន់គោលដៅនោះនៅក្នុងចម្ងាយបានឆ្ងាយជាង ហើយបន្ទាប់មកអាចបើកទម្លាក់លើគោលដៅបាននៅក្នុង"ពេលវេលាត្រឹមត្រូវ"។
Drel ត្រូវបានរចនាឡើងដើម្បីបំផ្លាញរថពាសដែក ស្ថានីយ៍រ៉ាដានៅលើដី មជ្ឈមណ្ឌលគ្រប់គ្រងរោងចក្រថាមពល និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ។
ប្រភពរុស្ស៊ី និងលោកខាងលិចនិយាយថា Drel ជាប្រភេទគ្រាប់បែកចង្កោម។
គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង100។ ជាធម្មតា ពួកវាបញ្ចេញគ្រាប់បែកតូចៗជាច្រើនគ្រាប់ ដែលអាចសម្លាប់ដោយមិនរើសអើងនោះទេ។
អ៊ុយក្រែន ដែលបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិក បានសន្យាថានឹងប្រើប្រាស់វាត្រឹមតែដើម្បីកម្ចាត់ការប្រមូលផ្តុំទាហានរឺសត្រូវប៉ុណ្ណោះ។
-
ឥណ្ឌា និងអារ៉ាប៊ីសាអូឌីតចូលរួមកិច្ចប្រជុំសំងាត់ពីអ៊ុយក្រែន
យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០៩ ខែមករាបានអោយដឹងថា សហរដ្ឋអាមេរិក អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានបើកកិច្ចចរចាសម្ងាត់នៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុនដើម្បីព្យាយាមប្រមូលការគាំទ្រសម្រាប់អ៊ុយក្រែន ប្រសិនបើបើកកិច្ចចរចាសន្តិភាពណាមួយជាមួយរុស្ស៊ី។
កិច្ចប្រជុំរបស់ទីប្រឹក្សាសន្តិសុខជាតិមកពីប្រទេសជាច្រើនបានធ្វើឡើងនៅថ្ងៃទី ១៦ ខែធ្នូ នៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
កិច្ចប្រជុំនេះត្រូវបានរក្សាទុកជាការសម្ងាត់ដោយចេតនាដើម្បីឱ្យអ្នកចូលរួមមានអារម្មណ៍សុវត្ថិភាពក្នុងការចូលរួមពិភាក្សា និងនិយាយឡើងដោយភាពស្មោះត្រង់។
ក្នុងចំណោមអ្នកដែលមានវត្តមាននោះ រួមមាន "មន្ត្រីកំពូល" មកពីប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត និងតួកគីផងដែរ។
ប៉ុន្តែប្រទេសចិន ប្រេស៊ីល អារ៉ាប់រួម និងបណ្តាប្រទេសធំៗនៅសកលលោកខាងត្បូង ដែលបានចូលរួមក្នុងកិច្ចចរចាមុនៗ មិនបានចូលរួមនោះទេ។
-
ការវាយប្រហារដ៏ធំបំផុតរបស់ហ៊ូទីលើកប៉ាល់ពាណិជ្ជកម្មចំនួន 50
យោងតាមសារព័ត៌មាន CNBC ចុះផ្សាយថ្ងៃទី០៩ ខែមករាបានអោយដឹងថា ក្រុមឧទ្ទាមហ៊ូទីបានបើកការវាយប្រហារដ៏ធំបំផុតរបស់ពួកគេលើកប៉ាល់ពាណិជ្ជកម្មប្រមាណជា៥០គ្រឿងនៅលើសមុទ្រក្រហមកាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះ។ ការវាយប្រហារនេះបានធ្វើឡើងនៅក្នុងទីតាំងយ៉ាងហើយណាស់ពីរកន្លែងគឺនៅ Mokha និង Hodeidah នៃប្រទេសយេម៉ែន។ មន្ទីរបញ្ចកោណរាយការណ៍ថានាវាចម្បាំងចម្រុះចំនួន៤គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានអះអាងថា បានបាញ់ទម្លាក់មីស៊ីល និងដ្រូនរបស់ហ៊ូទីចំនួន ២១ គ្រឿង នេះបើយោងតាមបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។ ការបាញ់ប្រហារនេះ គឺរួមមានដ្រូន One Way ចំនួន១៨គ្រឿង កាំជ្រួចគ្រូសប្រឆាំងនាវាចំនួន២គ្រឿង និងកាំជ្រួច ballistic ប្រឆាំងនាវាចំនួន១គ្រឿង នេះបើយោងតាមបញ្ជាការកណ្តាល CENTCOM របស់អាមេរិក។ នាវាពិឃាតអាមេរិកចំនួនពីរគ្រឿង ក៏ដូចជាយន្តហោះចម្បាំង F-18 មកពីនាវាផ្ទុកយន្តហោះ USS Dwight D. Eisenhower ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបាញ់ទម្លាក់កាំជ្រួចមីស៊ីល និងដ្រូនទាំងនោះផងដែរ។