BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មីស៊ីលចិនប្រើទឹកជំនួសប្រេងឥន្ធនៈ,ដ្រូនរុស្ស៊ីឈ្លបការណ៍លើមូលដ្ឋានទ័ពអាល្លឺម៉ង់,រុស្ស៊ីចៃដន្យទម្លាក់គ្រាប់លើភូមិអ៊ុយក្រែន

ថ្ងៃអង្គារ, 09 ខែមករា 2024 15:01  BeeTube News

Untitled design - 2024-01-09T145530.624 (1)

ប្រភពព័ត៌មានសំងាត់របស់អាមេរិកបានអោយដឹងថាមីស៊ីលរបស់កងទ័ពចិនបានប្រើប្រាស់ទឹកជំនួសអោយប្រេងឥន្ធនៈនិងបានប្រើប្រាស់Silosដែលជាកន្លែងផ្ទុកមីស៊ីលក្រោមដីមិនមានគំរបត្រឹមត្រូវដែលទាំងនេះគឺជាឧទាហរណ៍នៃអំពើពុករលួយយោធានាំឱ្យមានការបោសសម្អាតមន្ត្រីកំពូលចិនយ៉ាងខ្លាំង។ដ្រូនមិនស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញជាញឹកញាប់នៅលើមូលដ្ឋានយោធាអាល្លឺម៉ង់ដែលមានទាហានអ៊ុយក្រែនកំពុងហ្វឹកហ្វឺន ដែលនេះបង្កើនអោយមានការព្រួយបារម្ភអំពីចារកម្មដែលអាចកើតមាន។រដ្ឋអំណាចគាំទ្រដោយវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថាយន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានធ្វើ"ការដោះលែងគ្រាប់បែកជាអាសន្ន"លើទីក្រុងមួយក្នុងតំបន់Luhanskភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង។

  1. មីស៊ីលរបស់ចិនប្រើប្រាស់ទឹកជំនួសអោយប្រេងឥន្ធនៈ

យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០៨ ខែមករាបានអោយដឹងថា ប្រភពព័ត៌មានសំងាត់របស់អាមេរិកបានអោយដឹងថា មីស៊ីលរបស់កងទ័ពចិនបានប្រើប្រាស់ទឹកជំនួសអោយប្រេងឥន្ធនៈ និងបានប្រើប្រាស់Silosដែលជាកន្លែងផ្ទុកមីស៊ីលក្រោមដីមិនមានគំរបត្រឹមត្រូវ ដែលទាំងនេះគឺជាឧទាហរណ៍នៃអំពើពុករលួយយោធានាំឱ្យមានការបោសសម្អាតមន្ត្រីកំពូលចិនយ៉ាងខ្លាំង។

អំពើពុករលួយមានសភាពធ្ងន់ធ្ងរនៅក្នុងកងកម្លាំងរ៉ុក្កែតរបស់ចិន និងកងទ័ពរំដោះប្រជាជន PLA របស់ចិនដែលមានកាន់តែទូលំទូលាយ និងទំនងជានឹងបង្ខំឱ្យលោក Xi កែតម្រូវឡើងវិញថាតើទីក្រុងប៉េកាំងអាចនឹងចាត់វិធានការយោធាដ៏សំខាន់ណាមួយក្នុងពេលឆាប់ៗនេះដែរឬទេ។

កងកម្លាំងរ៉ុក្កែតគឺជាសាខាយោធាដ៏សំខាន់របស់ប្រទេសចិន ដែលត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់ចិន និងជាចំណុចសំខាន់នៃការជំរុញនាពេលថ្មីៗនេះរបស់លោក Xi ដើម្បីធ្វើទំនើបកម្មកងកម្លាំងរបស់ទីក្រុងប៉េកាំងក្នុងពេលដ៏ឆាប់រហ័ស។

ប្រភពព័ត៌មានសំងាត់អាមេរិកបានអោយដឹងថាឧទាហរណ៍មួយនៃអំពើពុករលួយគឺថា នៅលើវាលស៊ីឡូសដែលជាកន្លែងរក្សាផ្ទុកមីស៊ីលទាំងនោះនៅភាគខាងលិចរបស់ប្រទេសចិន គឺត្រូវបានបំពាក់ដោយគម្របដែលរារាំងមីស៊ីលពីការបាញ់ប្រកបដោយប្រសិទ្ធភាព។

231019130351-01-china-military-weapons-file

 

  1. ដ្រូនរុស្ស៊ីឈ្លបការណ៍លើមូលដ្ឋានទ័ពអាល្លឺម៉ង់

យោងតាមកាសែតអាឡឺម៉ង់បាននិយាយនៅថ្ងៃទី០៧ ខែមករាដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលថា ដ្រូនមិនស្គាល់អត្តសញ្ញាណត្រូវបានប្រទះឃើញជាញឹកញាប់នៅលើមូលដ្ឋានយោធាអាល្លឺម៉ង់ដែលមានទាហានអ៊ុយក្រែនកំពុងហ្វឹកហ្វឺន ដែលនេះបង្កើនអោយមានការព្រួយបារម្ភអំពីចារកម្មដែលអាចកើតមាន។

យ៉ាងហោចណាស់មានទាហានអ៊ុយក្រែនចំនួន 6,000 នាក់ត្រូវបានបណ្តុះបណ្តាលនៅប្រទេសអាឡឺម៉ង់គិតមកត្រឹមខែសីហាឆ្នាំ2023នេះ ដោយជាមួយនឹងគោលដៅកំណត់ដល់ចំនួន 10,000 នាក់សម្រាប់នៅចុងឆ្នាំនេះ។

កម្មវិធីរួមមានការហ្វឹកហ្វឺនប្រយុទ្ធទូទៅ ក៏ដូចជាការណែនាំប្រើប្រាស់ឧបករណ៍ទំនើបៗ ដូចជាប្រព័ន្ធការពារដែនអាកាស Patriot និងរថក្រោះ Abrams ដែលផ្តល់ដោយសហរដ្ឋអាមេរិក។

លោក Marcus Faber សមាជិកសភារបស់ប្រទេសអាល្លឺម៉ង់បានប្រាប់កាសែត Bild ថា "Drones ត្រូវបានប្រទះឃើញជាទៀងទាត់នៅលើតំបន់ហ្វឹកហាត់យោធា Klietz ដែលជាកន្លែងយោធាអាល្លឺម៉ង់បណ្តុះបណ្តាលទាហានអ៊ុយក្រែននៅលើរថក្រោះ Leopard 1" ។

សមាជិកសភាអាល្លឺម៉ង់ផ្សេងទៀតបានសម្តែងការព្រួយបារម្ភអំពីភាពអសកម្មរបស់រដ្ឋាភិបាលខណៈដែលមេបញ្ជាការយោធាអាល្លឺម៉ង់បានផ្សព្វផ្សាយបញ្ហានេះជាសាធារណៈចាប់តាំងពីខែតុលា ឆ្នាំ 2022មក។

b75d4e6b23a0bfe575aa584ccb91f9e2

 

  1. រុស្ស៊ីចៃដន្យទម្លាក់គ្រាប់បែកលើភូមិរបស់អ៊ុយក្រែន

យោងតាមសារព័ត៌មាន The Moscow Times ចុះផ្សាយថ្ងៃទី០៨ ខែមករាបានអោយដឹងថា រដ្ឋអំណាចគាំទ្រដោយវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានធ្វើ "ការដោះលែងគ្រាប់បែកជាអាសន្ន" លើទីក្រុងមួយក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ដែលគ្រប់គ្រងដោយវិមានក្រឹមឡាំង ដោយនេះកត់សម្គាល់បានហើយថាជាលើកទី2 ក្នុងខែនេះដែលយន្តហោះយោធារុស្ស៊ីបានទម្លាក់គ្រាប់ផ្ទុះរបស់ខ្លួនលើតំបន់ប្រជាជនស៊ីវិលរស់នៅ ដែលត្រូវបានគ្រប់គ្រងដោយទីក្រុងម៉ូស្គូ។

"ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការប្រយុទ្ធ យន្តហោះរបស់កងទ័ពអាកាសរុស្ស៊ីបានធ្វើការដោះលែងក្បាលគ្រាប់បែក FAB-250 ជាបន្ទាន់នៅលើទីក្រុង Rubizhne" នេះបើតាមលោក Leonid Pasechnik ប្រធានគ្រប់គ្រងតំបន់ Luhansk បាននិយាយឡើងនៅលើកម្មវិធីផ្ញើសារ Telegram ។

លោក Pasechnik បាននិយាយថា មិនមាននរណាម្នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងឧបទ្ទវហេតុនេះទេ ដោយបន្ថែមថាអ្នកស្រុកនៅក្បែរនោះត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នពីតំបន់ដែលគ្រាប់បែកបានធ្លាក់។

លោកក៏បាននិយាយផងដែរថាក្រុមសង្គ្រោះបន្ទាន់គឺបានទៅដល់"នឹងកន្លែង" និងបានធ្វើការដោះក្បាលគ្រាប់បែកដែលធ្លាក់ចេញពីយន្តហោះនោះ ដោយបង្ហាញថាគ្មានការផ្ទុះណាមួយបានកើតឡើងបណ្តាលមកពីការទម្លាក់គ្រាប់នេះទេ។

99062dbb70f0af76f8a841cee6c25d7a


 


ថ្ងៃអង្គារ, 09 ខែមករា 2024 15:01  BeeTube News