BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​បញ្ជីបោះឆ្នោតដំបូង សម្រាប់ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ​ត្រូវបានបិទផ្សាយ​ហើយ​នៅថ្ងៃនេះ ដើម្បីបើកឲ្យមានការតវ៉ា​

ថ្ងៃសុក្រ, 05 ខែមករា 2024 16:03  មានជ័យ

416859919_761128519384884_5301231589815901360_n - choek sopon (1)

នេះជាការបញ្ជាក់របស់លោក ហេង ស៊ីឡេង សមាជិក គ.ជ.ប​ នៅក្នុង​កិច្ចប្រជុំជាមួ​យភាគី​ពាក់​ព័ន្ធនឹងការបោះឆ្នោត នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ នេះ ​នៅសាលសន្និ​សី​ទ​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​​ ដើម្បីផ្សព្វផ្សាយ​អំពីការ​បិទផ្សាយ​បញ្ជី​បោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ​២០២៤។​​

416872769_761128789384857_4950700780693857969_n - choek sopon

លោក ហេង ស៊ីឡេង បានលើកឡើងថា កាលពីថ្មីៗនេះ គ.ជ.ប បានសម្រេចលើ​បញ្ជីបោះ​ឆ្នោត​ដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលមាន​ការិយាល័យ​បោះ​ឆ្នោតចំនួន​៣៣​ការិយាល័យ និងមានអ្នកបោះឆ្នោត​សរុបចំនួន​១១.៧៤៧ នាក់ ក្នុងនោះ​រួម​មាន តំណាងរាស្ត្រក្នុងតំណែង​ចំនួន​១២៥ នាក់ (ស្ត្រី​១៧​នាក់) និងក្រុមប្រឹក្សាឃុំ សង្កាត់​ទាំង​អស់ក្នុងតំណែង​ចំនួន​១១.៦២២ នាក់ (ស្ត្រី​២.៥៦៨​នាក់)។​ លោកបន្ត​ថា បញ្ជីបោះឆ្នោត​ដំបូង​នេះ ត្រូវបាន​បិទផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ  នៅលេខាធិការដ្ឋានគណៈ​កម្មការ​រាជធានី ខេត្តរៀបចំការ​បោះឆ្នោត ​១​ច្បាប់ និងបិទផ្សាយនៅកន្លែងផ្សេងគ្នាក្នុ​ងទីប្រជុំជន​រាជ​ធានី ខេត្ត ក្នុង​កន្លែងនីមួយៗ​១​ច្បាប់ ​​​ហើយអាចរកមើលតាម Mobile App (NEC KH) ផង​ដែរ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់​ មា​ន​សិទ្ធិសុំបញ្ជីបោះ​ឆ្នោត​ដំបូង​ច្បាប់ថតចម្លងបាន ដោយបង់ថ្លៃគិតត្រឹម​តម្លៃផលិត។​

416849573_761128892718180_6294469692897496008_n - choek sopon

លោក ហេង ស៊ីឡេង បាន​បន្ថែមទៀតថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មានរយៈពេល ៥ថ្ងៃ ក្នុងគោលដៅឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការពិនិត្យ ដើម្បី​កែតម្រូវ តាមរយៈ​ការ​ប្តឹងតវ៉ា ឬការប្តឹងជំទាស់ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង ដោយត្រូវអនុវត្តនីតិវិធី និង​ដំណាក់​កាលនៃបណ្ដឹង។ ​​លោកបន្តថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើង​អំពីកា​របាត់​ឈ្មោះ​រ​បស់​អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត ​ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬ​មាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃរាជធានី ខេត្ត​​ផ្សេងរួច​ហើយ។ ចំពោះពាក្យ​បណ្តឹង​ជំទាស់​អាច​ធ្វើឡើងចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតដំបូង ជាជន​ដែល​ពុំ​មាន​សិទ្ធិបោះឆ្នោត ដោយមិនមែនជាតំណាងរាស្ត្រក្នុងតំណែង ឬមិនមែនជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្នុងតំណែងនៅក្នុងក្របខណ្ឌភូមិភាគនីមួយៗ និងករណី ដែលអ្នកបោះ​ឆ្នោត​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែងជាដើម។

416852583_761128836051519_11635445481571225_n - choek sopon

លោក ហេង ស៊ីឡេង បានបញ្ជាក់ទៀតថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ា  និង​ប្តឹង​ជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់​១២០២ ទាក់ទងទៅនឹងបញ្ជីបោះឆ្នោតដំបូង តាម​ឋានា​នុក្រមទៅ គធ.ខប គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ តាម​ដំណាក់កាល តាមនីតិវិធី និង​ពេលវេលានៃការដាក់ និងការទទួលពាក្យបណ្តឹង។ ចំពោះការដោះ​ស្រាយពាក្យ​បណ្ដឹង​ នឹងធ្វើទៅតាម​នីតិវិធី ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេច​ស្ថាព​រ​បិទផ្លូវតវ៉ា៕

416859432_761128699384866_2804659092317063632_n - choek sopon


 

 


ថ្ងៃសុក្រ, 05 ខែមករា 2024 16:03  មានជ័យ