BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ឆ្នាំ២០២៣ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន២៦៨ សរុបទុនវិនិយោគជិត​៥ពាន់​លាន​ដុល្លា

ថ្ងៃពុធ, 03 ខែមករា 2024 16:33  មានជ័យ

cdc303221905169416_5134793213520566785_n (1) - choek sopon (1)

ពេញមួយឆ្នាំ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) ​​ដែលជាសេនាធិការរបស់​រាជរដ្ឋា​ភិបាល​កម្ពុជា បាន​អនុម័តគម្រោងវិនិយោគ ​បានសរុបចំនួន២៦៨ ដែលមាន​ទុនវិនិ​យោគ​សរុប​៤,៩ ​​ពាន់លានដុល្លារអាមេរិក​ នេះ​បើតាម​ការឲ្យដឹង​​ ​នៅថ្ងៃទី០៣ ខែមករា ឆ្នាំ​២០២៤​នេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ​ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​​គម្រោងថ្មី​ចំនួន២៤៧ និងគម្រោងពង្រីក​ផលិតកម្មចំនួន២១ ដែល​ក្នុង​នោះ​គម្រោង​វិនិយោគ​ចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោង​ទាំង​នេះ មានទុនវិនិយោគសរុបប្រមាណជិត​៤.៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតកា​រ​ងារ​បានប្រមាណ​៣០៧,០០០កន្លែង​។

cdc303221905169416_5134793213520566785_n (4) - choek sopon

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បញ្ជាក់ដែរថា ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បាន​ចូលរួមចំណែកដល់ទៅប្រមាណ​៩២ ភាគរយ នៃចំនួនគម្រោងវិនិយោគសរុប ខណៈ​ទុន​វិនិយោគ​ប្រមាណ​៤៦ ភាគរយ បានមកពីវិស័យនេះ។ ដោយឡែក វិស័យ​ហេដ្ឋារ​ចនា​សម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ​២,៦ ភាគរយ​ នៃចំនួនគម្រោងវិនិយោគសរុប បានចូល​រួម​ចំណែក​ដល់​ទៅប្រមាណ​៤៤ ភាគរយ​ នៃទុនវិនិយោគសរុប ដោយសា​រចរិត​នៃកា​រវិនិយោគ​ក្នុង​វិស័យ​នេះ ត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មាន​ការ​កើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ​២២ ភាគរយ​ ធៀបនឹងឆ្នាំ២០២២ ។

cdc303221905169416_5134793213520566785_n (5) - choek sopon

គួរបញ្ជាក់​ថា រំហូរទុនវិនិយោគក្នុងឆ្នាំ​២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុង​ស្រុក ដោយបានរួមចំណែកជិត​៩០ ភាគរយ​ នៃទុនវិនិយោគសរុប។ ប្រសិន​បើពិនិត្យ​មើល​របាយ​គម្រោងវិនិយោគ​ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិត​ក្នុងខេត្ត​កំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និង​ខេត្ត​ជុំវិញ​រាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមាន​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

 


ថ្ងៃពុធ, 03 ខែមករា 2024 16:33  មានជ័យ