BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ន័រវេសផ្តល់សិទ្ធិលក់អាវុធអោយអ៊ុយក្រែន, ប៉ូឡូញបញ្ជាយន្តហោះចម្បាំងការពារដែនអាកាស, រុស្ស៊ីទម្លាក់គ្រាប់បែកលើភូមិខ្លួនឯង

ថ្ងៃពុធ, 03 ខែមករា 2024 15:16  BeeTube News

Untitled design - 2024-01-03T150530.478 (1)

នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយដែលបានប្រកាសនៅថ្ងៃទី 1 ខែមករា ឆ្នាំ2024 រដ្ឋាភិបាលប្រទេសន័រវែសបានអនុញ្ញាតឱ្យមានការលក់អាវុធ និងផលិតផលការពារជាតិដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានារបស់ន័រវេសទៅកាន់រដ្ឋអំណាចការពារជាតិអ៊ុយក្រែន។ ប៉ូឡូញបាន​បញ្ជាប្រតិបត្តិការយន្តហោះ​ចម្បាំង​ដើម្បី​ការពារ​ដែនអាកាស​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារដោយខណៈ​ដែល​រុស្ស៊ី​បាន​បង្កើន​ការទម្លាក់​គ្រាប់បែក​លើ​អ៊ុយក្រែន​ដោយ​មីស៊ីល។ រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថាយន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួនបានទម្លាក់គ្រាប់បែកដោយចៃដន្យទៅលើភូមិមួយរបស់រុស្សីក្នុងអំឡុងពេលមានការវាយប្រហារដ៏ធំមកលើអ៊ុយក្រែន។

  1. ន័រវេសផ្តល់សិទ្ធិលក់អាវុធដោយផ្ទាល់ទៅកាន់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Airforce Technology ចុះផ្សាយថ្ងៃទី០២ ខែមករាបានអោយដឹងថា នៅក្នុងការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយដែលបានប្រកាសនៅថ្ងៃទី 1 ខែមករា ឆ្នាំ2024 រដ្ឋាភិបាលប្រទេសន័រវែសបានអនុញ្ញាតឱ្យមានការលក់អាវុធ និងផលិតផលការពារជាតិដោយផ្ទាល់ពីក្រុមហ៊ុនផលិតនានារបស់ន័រវេសទៅកាន់រដ្ឋអំណាចការពារជាតិអ៊ុយក្រែន។

ប្រទេសន័រវេស ដែលជាផ្នែកមួយនៃសម្ព័ន្ធ F-16 ដែលជំរុញឱ្យមានការផ្ទេរយន្តហោះចម្បាំងទំនើបទៅកាន់អ៊ុយក្រែន-បានរួមចំណែកកាន់តែស៊ីជម្រៅនៅក្នុងវិស័យការពារជាតិរបស់អ៊ុយក្រែន ដើម្បីការពារអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈឆ្នាំ 2022មក។

រដ្ឋមន្ត្រីការបរទេសលោក Espen Eide បាននិយាយថា"យើងត្រូវតែរៀបចំផែនការដើម្បីទប់ទល់នឹងសង្រ្គាមឈ្លានពានខុសច្បាប់ដែលអាចនឹងអូសបន្លាយ"។ ការប្តេជ្ញាចិត្តរបស់ប្រទេសន័រវេសចំពោះការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែនមានសរុបប្រមាណ1.21កោដិដុល្លា ក្នុងឆ្នាំ 2023 ហើយនឹងបន្តនៅក្រោមកម្មវិធីនេះ។

FZvYA3yWYAAyjTT-1

 

  1. ប៉ូឡូញបញ្ជាយន្តហោះចម្បាំងដើម្បីការពារដែនអាកាស

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០២ ខែមករាបានអោយដឹងថា ប៉ូឡូញ បាន​បញ្ជាប្រតិបត្តិការយន្តហោះ​ចម្បាំង​ដើម្បី​ការពារ​ដែនអាកាស​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារ ដោយខណៈ​ដែល​រុស្ស៊ី​បាន​បង្កើន​ការទម្លាក់​គ្រាប់បែក​លើ​អ៊ុយក្រែន​ដោយ​មីស៊ីល។ យោងតាមយោធាប៉ូឡូញបានឲ្យដឹងថា កាលពីសប្តាហ៍មុន កាំជ្រួចមីស៊ីលរបស់រុស្ស៊ីមួយគ្រាប់ក៏បានឆ្លងកាត់ចូលទៅក្នុងទឹកដីប៉ូឡូញផងដែរ។

ប្រទេសប៉ូឡូញ ដែលជាសមាជិកណាតូដែលមានព្រំដែនជាប់នឹងអ៊ុយក្រែន បាននិយាយថា ខ្លួនបានដំណើរការយន្តហោះចម្បាំង F-16 ចំនួនពីរគូ និងយន្តហោះផ្ទុកធុងទឹករបស់ម្ព័ន្ធមិត្តកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលចុងក្រោយបំផុតមកលើអ៊ុយក្រែន សំដៅលើរដ្ឋធានី Kyiv និងភាគខាងកើតតំបន់ Kharkiv។

បញ្ជាការប្រតិបត្តិការរបស់ប្រទេសប៉ូឡូញបានសរសេរនៅលើបណ្តាញសង្គម X ថា "យើងចង់ជូនដំណឹងថា សកម្មភាពអាកាសចរណ៍រយៈចម្ងាយឆ្ងាយរបស់សហព័ន្ធរុស្ស៊ីកំពុងត្រូវបានត្រួតពិនិត្យមើល ដែលមានទំនាក់ទំនងទៅនឹងការវាយប្រហារលើអធិបតេយ្យភាពរបស់អ៊ុយក្រែន"។ យន្តហោះចម្បាំងទាំងនេះកំពុងឈរជើងនៅមូលដ្ឋាន Łask និងនៅ Krzesiny ដើម្បីធានាសុវត្ថិភាពនៃដែនអាកាសប៉ូឡូញ"។

240102093125-02-ukraine-attacks-010224-kyiv

 

  1. យន្តហោះចម្បាំងរុស្ស៊ីទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិរបស់ខ្លួន

យោងតាមសារព័ត៌មាន Business Insider ចុះផ្សាយថ្ងៃទី០២ ខែមករាបានអោយដឹងថា រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួនបានទម្លាក់គ្រាប់បែកដោយចៃដន្យទៅលើភូមិមួយរបស់រុស្សីក្នុងអំឡុងពេលមានការវាយប្រហារដ៏ធំមកលើអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា "ការទម្លាក់គ្រាប់បែកនៃយន្តហោះសង្គ្រោះបន្ទាន់"នេះ បានកើតឡើងនៅម៉ោងប្រហែល 9 ព្រឹកម៉ោងក្នុងស្រុក នៅពេលដែល"យន្តហោះនៃកងកម្លាំងអាកាសរុស្ស៊ីកំពុងធ្វើការហោះហើរលើទីតាំងលំនៅឋាន Petropavlovka ក្នុងតំបន់ Voronezh ដែលប្រមាណជាក្រោម 100 ម៉ាយពីភាគខាងកើតនៃព្រំដែនជាមួយអ៊ុយក្រែន។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​៖ «​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​» ដោយ​កត់​សម្គាល់​ថា អគារ​ចំនួន ៦ បាន​រង​ការ​ខូចខាត ហើយ​មានការ​ស៊ើបអង្កេត​លើ​ឧបទ្ទវហេតុនេះ​កំពុង​ដំណើរការ​បន្ត។

4ad6f10a-40ad-4d0b-9316-74ab223f1d83


 


ថ្ងៃពុធ, 03 ខែមករា 2024 15:16  BeeTube News