BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ចាប់ផ្តើម​សាងសង់អគារទីស្តីការថ្មី​តម្លៃ​ជាង​២១​លានដុល្លា

ថ្ងៃពុធ, 03 ខែមករា 2024 14:28  មានជ័យ

415609701_759362999561436_6373179163199746934_n - choek sopon (1)

លោក​ ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២ ខែ​មករា ឆ្នាំ២០២៤នេះ បាន​​អញ្ជើញជា​អធិបតីក្នុងពិធី​បញ្ចុះបឋមសិលាបើក​ការដ្ឋានសាង​សង់​អគារ​ទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ថ្មី ដែលមាន​ទីតាំងនៅ​​ដីឡូតិ៍លេខ ៧១ វិថីសុធារស សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

416018719_759362802894789_7276585546926271394_n - choek sopon

គម្រោងអគារទីស្តីការថ្មីរបស់​ គ.ជ.ប នេះ មាន​កម្ពស់៩ជាន់ ត្រូវបានបុក​គ្រឹះសាងសង់​នៅលើ​ដី​លំនៅដ្ឋានទំហំជាង៥​ពាន់ម៉ែត្រការ៉េ ដែលត្រូវ​បានរាជរដ្ឋាភិបាល ដក​ហូត​ពី​លោក គង់ គាំ អតីតមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ប្រគល់ជាកម្មសិទ្ធិឱ្យ គ.ជ.ប។​

416023993_759362779561458_8979029691647899051_n - choek sopon

លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំ​ពាក្យ​​​បាន​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​អគារ​នេះ មានតម្លៃ​ប្រមាណ២១លានដុល្លារអារិក ដែលថវិកានេះ បានមកពីការជួលអគារទីស្តីការ គ.ជ.ប បច្ចុប្បន្ន​ឱ្យទៅក្រុមហ៊ុន​ណាហ្កាវើល ហើយតាម​កិច្ចសន្យា ការ​​សាងសង់ ​​នឹង​ត្រូវ​រួច​រាល់​​នៅក្នុងខែតុលា ឆ្នាំ២០២៥។

416133552_759369639560772_6076337541021401820_n - choek sopon

បើតាមលោក ហង្ស ពុទ្ធា ​​អគារដែលកំពុងសាងសង់នេះ មានទំហំជាង​៣ម៉ឺន២ពាន់ម៉ែត្រការ៉េ ដោយ​ក្នុងអគារនេះ មានសាល​ប្រជុំមួយ​ដែលផ្ទុកមនុស្សបាន៤៥០នាក់។ អគារថ្មីនេះ នឹងផ្តល់​បរិយាកាសកាន់តែល្អប្រសើរសម្រាប់​ថ្នាក់ដឹកនាំ គ.ជ.ប និងមន្ត្រី គ.ជ.ប បំពេញកា​រងា​រ​រៀប​ចំ​ការបោះឆ្នោត៕

416138810_759375859560150_8245905692352409254_n - choek sopon


 


ថ្ងៃពុធ, 03 ខែមករា 2024 14:28  មានជ័យ