BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលនៅយប់ថ្ងៃឆ្លងឆ្នាំ, គ្រោះរញ្ជួយដីវាយប្រហារជប៉ុន, មីស៊ីល​ថ្មីរបស់​តៃវ៉ាន់​

ថ្ងៃអង្គារ, 02 ខែមករា 2024 12:04  BeeTube News

Untitled design - 2024-01-02T115957.603 (1)

ក្រុមភេរវករហាម៉ាសបានបាញ់មីស៊ីលយ៉ាងតិច២៧គ្រឿងទៅកាន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសអ៊ីស្រាអែលនៅក្នុងអំឡុងពេលពាក់កណ្តាលអធ្រាត្រនៃយប់ដែលអ៊ីស្រាអែលបានព្យាយាមប្រារព្ធពិធីអបអរចូលឆ្នាំថ្មី។ គ្រោះរញ្ជួយដីកម្រិត 7.5 រិចទ័របានវាយប្រហារភាគកណ្តាលនៃប្រទេសជប៉ុនកាលពីរសៀលថ្ងៃច័ន្ទដោយបានបង្កការដួលរលំអគារនានា និងអគ្គីភ័យឆាបឆេះ ដែលបានបណ្តាលឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណា។ ទស្សនាវដ្តីយោធាចិនដ៏ធំមួយបានឱ្យដឹងថា ការគំរាមកំហែងដែលបង្កឡើងដោយកាំជ្រួចមីស៊ីលរបស់តៃវ៉ាន់កម្រិតខ្ពស់ដែលអាចវាយប្រហារចូលជ្រៅទៅក្នុងប្រទេសចិនដីគោកបានគឺនៅមានកម្រិត។

  1. ក្រុមហាម៉ាសវាយប្រហារអ៊ីស្រាអែលនៅយប់ថ្ងៃឆ្លងឆ្នាំ

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០១ ខែមករាបានអោយដឹងថា ក្រុមហាម៉ាសបានបាញ់មីស៊ីលយ៉ាងតិច២៧គ្រឿងទៅកាន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសអ៊ីស្រាអែលនៅក្នុងអំឡុងពេលពាក់កណ្តាលអធ្រាត្រនៃយប់ដែលអ៊ីស្រាអែលបានព្យាយាមប្រារព្ធពិធីអបអរចូលឆ្នាំថ្មី។

ប្រព័ន្ធការពារអាកាសអ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់មីស៊ីលបាន១៨គ្រឿង ហើយមាន៩គ្រឿងបានធ្លាក់នៅក្នុងតំបន់បើកចំហមួយចំនួន។

សំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅទីតាំងផ្សេងៗ​​​មួយចំនួននៃភាគកណ្តាលនៃប្រទេស ដែលរួមមានដូចជាទីក្រុង Rehovot, Ness Ziona, Holon, Lod, និង Modiin ក៏ដូចជា Ashdod, Sderot និងទីប្រជុំជនភាគខាងត្បូងឯទៀតផងដែរ។

សំលេងផ្ទុះយ៉ាងខ្លាំងពីការស្ទាក់ចាប់មីស៊ីលទាំងនេះបានបង្កឡើងពេញផ្ទៃមេឃនៃទីក្រុង Tel Aviv ។

កងពលតូច Izz ad-Din al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះពីតំបន់ហ្គាហ្សាតាមរយៈវីដេអូមួយដែលបង្ហោះឡើងលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា ពួកគេបានបាញ់មីស៊ីល M90 ជាការឆ្លើយតបទៅនឹងការសម្លាប់រង្គាលជនស៊ីវិលបង្កឡើងដោយអ៊ីស្រាអែល។

Iron-Dome-intercepts-e1704090731238

 

  1. គ្រោះរញ្ជួយដីដ៏ធំវាយប្រហារជប៉ុនបង្កអោយមានការព្រមានពីរលកយក្សស៊ូណាមិ

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០១ ខែមករាបានអោយដឹងថា គ្រោះរញ្ជួយដីកម្រិត 7.5 រិចទ័របានវាយប្រហារភាគកណ្តាលនៃប្រទេសជប៉ុនកាលពីរសៀលថ្ងៃច័ន្ទ ដោយបានបង្កការដួលរលំអគារនានា និងអគ្គីភ័យឆាបឆេះ ដែលបានបណ្តាលឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិរហូតដល់ភាគខាងកើតនៃប្រទេសរុស្ស៊ី ដោយជំរុញឱ្យប្រជាជនត្រូវជម្លៀសចេញពីតំបន់ឆ្នេរនៃប្រទេសជប៉ុនដែលរងផលប៉ះពាល់។

ការរញ្ជួយដីនេះបានធ្វើឱ្យមនុស្ស 6 នាក់ស្លាប់នៅក្នុងខេត្ត Ishikawa ហើយមនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងខេត្តចំនួន 4 ផ្សេងទៀត រួមមាន Toyama និង Niigata ជាដើម  នេះបើតាមទូរទស្សន៍សាធារណៈ NHK របស់ជប៉ុនបានរាយការណ៍ដោយដកស្រង់ពីមន្ទីរពេទ្យ និងអាជ្ញាធរក្នុងតំបន់។

គ្រោះ​រញ្ជួយ​ដីនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀលម៉ោងក្នុងស្រុក ចូលទៅកាន់ជម្រៅ 10 គីឡូម៉ែត្រនៅក្នុងឧបទ្វីប Noto នៃខេត្ត Ishikawa នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) ។

ទីភ្នាក់ងារឧតុនិយមជប៉ុនភ្លាមៗបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ដោយរលកទីមួយត្រូវបានរាយការណ៍ថាបានបោកបក់មកលើឆ្នេរនៅក្នុងរយៈពេលជាង 10 នាទីក្រោយមក។

របាយការណ៍ដំបូងមួយចំនួនបានមកពីទីក្រុង Wajima ក្នុងខេត្ត Ishikawa ដែលបានឃើញរលកយក្សស៊ូណាមិក្នុងកម្ពស់ប្រហែល 1.2 ម៉ែត្រនៅអំឡុងម៉ោង 4:21 ល្ងាច នេះបើយោងតាម ​​NHK ។ មិន​មាន​ការ​ខូច​ខាត​ភ្លាមៗ​ត្រូវ​បាន​​រាយការណ៍​នោះទេ​។ 

no-canadians-injured--missing-after-japan-quakes-1-6706895-1704136629828

 

  1. មីស៊ីល​ថ្មី​របស់​តៃវ៉ាន់​បង្ក​ការ​គំរាម​កំហែងដល់ចិននៅមានកម្រិត

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣បានអោយដឹងថា យោងតាមអត្ថបទមួយនៅក្នុងទស្សនាវដ្តីយោធាចិនដ៏ធំមួយបានឱ្យដឹងថា ការគំរាមកំហែងដែលបង្កឡើងដោយកាំជ្រួចមីស៊ីលរបស់តៃវ៉ាន់កម្រិតខ្ពស់ដែលអាចវាយប្រហារចូលជ្រៅទៅក្នុងប្រទេសចិនដីគោកបានគឺនៅមានកម្រិត។

អាវុធ​នេះ​ជា​ប្រភេទ​មី​ស៊ី​ល Hsiung Feng IIE ដែលអាច​វាយប្រហារ​ភាគ​ខាងកើត ភាគខាងត្បូង និងភាគ​កណ្តាលនៃប្រទេស​ចិនដីគោកបាន​។ ប៉ុន្តែអត្ថបទមួយនៅចុងខែវិច្ឆិកា នៃទស្សនាវដ្តី Ordinance Industry Science Technology បាននិយាយថា អាវុធនេះគឺមានទំហំធំជាង មានល្បឿនតិចជាងល្បឿននៃសំលេង និងកង្វះបច្ចេកវិទ្យាបំបាំងកាយ ដែលធ្វើឱ្យវានឹងអាចងាយស្រួលរកឃើញបានដោយប្រព័ន្ធរ៉ាដាប្រឆាំងអាកាសទំនើប។

អត្ថបទនេះក៏បានអះអាងដែរថា យោធាតៃវ៉ាន់មានសមត្ថភាពនៅមានកម្រិតក្នុងការឈ្លបយកការណ៍ និងការដឹកនាំកាំជ្រួចមីស៊ីល ដែលធ្វើឱ្យមីស៊ីល Hsiung Sheng មិនអាចវាយប្រហារបានជាក់លាក់ និងងាយនឹងរងការជ្រៀតជ្រែក។

4031fc8d-901c-42c9-9bda-3dc26ecf03f1_51fe5c09


 


ថ្ងៃអង្គារ, 02 ខែមករា 2024 12:04  BeeTube News