BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

(បទវិភាគ) ហេតុអ្វីបានជាអ៊ីរ៉ង់ និងអ៊ីស្រាអែលមានទំនាស់នឹងគ្នា?

ថ្ងៃសុក្រ, 29 ខែធ្នូ 2023 09:24  BeeTube News

GettyImages-1247027302-1-1699269338
មូលហេតុដែលអ៊ីស្រាអែល និងអ៊ីរ៉ង់មានទំនាស់នឹងគ្នាគឺបានចាប់ផ្តើមឡើងតាំងពីឆ្នាំ1947 មកម្ល៉េះ ដោយនៅពេលនោះអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតដើម្បីបំបែកតំបន់ប៉ាឡេស្ទីនទៅជាប្រទេស​អ៊ីស្រាអែល និង​ប្រទេសប៉ាឡេស្ទីន។ នៅពេលនោះ អ៊ីរ៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង13 ដែលបានធ្វើការបដិសេធសំណើនោះ។ នៅពេលដែលរដ្ឋអ៊ីស្រាអែលត្រូវបានបង្កើតឡើង អ៊ីរ៉ង់ក៏បានធ្វើការបោះឆ្នោតប្រឆាំងនឹងការចូលរបស់ប្រទេសនេះចូលទៅក្នុងអង្គការសហប្រជាជាតិថែមទៀត។ ទោះបីជាយ៉ាងនេះក្តី មិនយូរប៉ុន្មាន អ៊ីរ៉ង់ក៏បានក្លាយជារដ្ឋដំបូងមួយក្នុងចំណោមរដ្ឋដែលកាន់សាសនាអ៊ីស្លាមភាគច្រើនបានទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលទាំងមិនទាន់ជាផ្លូវការនៅក្នុងឆ្នាំ1950។ ជាការពិតទៅ ប្រទេសទាំងពីរបានចែករំលែកទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នាដោយសារតែស្ថិតនៅក្រោមដឹកនាំរបស់មេដឹកនាំអ៊ីរ៉ង់ដែលមិនជ្រុលនិយមសាសនានៅក្នុងអំឡុងពីឆ្នាំ1925 ដល់ឆ្នាំ1979។ ប្រទេសទាំងពីរមានការរីកចំរើនខាងពាណិជ្ជកម្ម ហើយថែមទាំងអាចរួមបញ្ចូលកម្លាំងយោធា ដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗផងដែរ។ 

106290
ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅឆ្នាំ 1979 នៅពេលដែលមេដឹកនាំនៃប្រទេសអ៊ីរ៉ង់ត្រូវបានផ្ដួលរំលំដោយមេដឹកនាំសាសនាគឺលោក Ayatollah Khomeini។ អ៊ីរ៉ង់​បាន​ក្លាយ​ជា​សាធារណរដ្ឋ​អ៊ីស្លាម ដែល​គ្រប់គ្រង​ដោយ​ច្បាប់​អ៊ីស្លាម។ លោក Khomeini បានយ៉ាងឆាប់រហ័សផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ក៏ដូចជាសហរដ្ឋអាមេរិក ដោយហៅពួកគេថាជាសាតាំង"តូច" និងសាតាំង"ធំ"។ ទោះបីជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងពេលសង្រ្គាមអ៊ីរ៉ង់-អ៊ីរ៉ាក់ អ៊ីស្រាអែលក៏បានជួយផ្គត់ផ្គង់ដល់អ៊ីរ៉ង់នូវឧបករណ៍យោធាផងដែរ ដែលបានរួមចំណែកដ៏សំខាន់​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ​របស់​អ៊ីរ៉ង់។ ប៉ុន្តែ​ការឃោសនា​ប្រឆាំង​នឹង​អ៊ីស្រាអែល​បាន​បន្ត​និង​កើនឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ គួរកត់សម្គាល់ថានៅឆ្នាំ 1985 បុរសជនជាតិអេហ្ស៊ីបម្នាក់បានសម្លាប់ជនជាតិអ៊ីស្រាអែល 7 នាក់នៅក្នុងវិស្សមកាលសំរាកមួយនៅក្នុងប្រទេសអេហ្ស៊ីប។ ជា​ការ​ឆ្លើយ​តប អ៊ីរ៉ង់​បាន​ចេញ​តែមមួយដែល​ប្រើ​រូបភាព​ឃាតករអ្នកសម្លាប់នោះ ហើយ​ក៏ដាក់​ឈ្មោះ​ផ្លូវនៅក្នុងរាជធានីរបស់ពួកគេជាឈ្មោះរបស់លោកដែរ ដោយលើកតម្កើងលោកជាវីរបុរសមួយរូប។ ទំនាក់ទំនង​របស់​ពួកគេ​បាន​បន្ត​កាន់តែ​យ៉ាប់យ៉ឺន​ដោយ​មេដឹកនាំ​អ៊ីរ៉ង់​បាន​ហៅ​អ៊ីស្រាអែលថាជាប្រទេសប្រាកដខ្លួនខុសច្បាប់ និងដូចប៉ារ៉ាស៊ីត ហើយត្រូវតែកំចាត់ចោល។

PaulWoodApr15Web
ការបាក់បែកគ្នាដ៏សំខាន់បំផុតគឺមកដល់ពេលដែលប្រធានាធិបតីលោក Ahmadinejad ត្រូវបានជាប់ឆ្នោតក្នុងឆ្នាំ2005។ លោកបានអំពាវនាវឱ្យបញ្ចប់រដ្ឋអ៊ីស្រាអែល និង​បាន​គាំទ្រ​អង្គការ​ភេរវជន​ប្រឆាំង​អ៊ីស្រាអែលគឺក្រុមសកម្មប្រយុទ្ធហេសបូឡា។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មួយ​ចំនួន​ត្រូវ​បានភ្នាក់ងារសំងាត់​អ៊ីស្រាអែល​ធ្វើ​ឃាត ដើម្បីបញ្ឈប់ការអភិវឌ្ឍន៍នុយក្លេអ៊ែរ។


 


ថ្ងៃសុក្រ, 29 ខែធ្នូ 2023 09:24  BeeTube News