BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កប៉ាល់ខ្មោចកូរ៉េខាងជើងដំណើរការវិញ, រុស្ស៊ីបញ្ជូនអាវុធនុយក្លេអ៊ែរដល់បេឡារុស្ស, អ៊ុយក្រែនបញ្ចប់ពាណិជ្ជកម្មជាមួយបេឡារុស្ស

ថ្ងៃព្រហស្បតិ៍, 28 ខែធ្នូ 2023 09:56  BeeTube News

Untitled design - 2023-12-28T095504.428 (1)

កំពង់ផែកូរ៉េខាងជើងដែលនៅស្ងៀមក្បែរព្រំដែនជាមួយរុស្ស៊ីបានចាប់ផ្តើមដំណើរការឡើងវិញហើយ ដែលបង្កអោយអ្នកជំនាញបានលើកឡើងថា នេះជាការរីកដុះដាលនៃពាណិជ្ជកម្មអាវុធ ឆ្ពោះទៅកាន់ទីតាំងជួរមុខនៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលក៏ជួយបង្កើនសេដ្ឋកិច្ចដែលជាប់គាំងគ្រប់គ្រងដោយលោក គីម ជុងអ៊ុនផងដែរ។

      1. កប៉ាល់ខ្មោចនៅកំពង់ផែកូរ៉េខាងជើងដំណើរការឡើងវិញធ្វើអោយទីក្រុងគៀវបារម្ភ

យោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយថ្ងៃទី២៧ ខែធ្នូបានអោយដឹងថា​​​ កំពង់ផែកូរ៉េខាងជើងដែលនៅស្ងៀមក្បែរព្រំដែនជាមួយរុស្ស៊ី បានចាប់ផ្តើមដំណើរការឡើងវិញហើយ ដែលបង្កអោយអ្នកជំនាញបានលើកឡើងថា នេះជាការរីកដុះដាលនៃពាណិជ្ជកម្មអាវុធ ឆ្ពោះទៅកាន់ទីតាំងជួរមុខនៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលក៏ជួយបង្កើនសេដ្ឋកិច្ចដែលជាប់គាំងគ្រប់គ្រងដោយលោក គីម ជុងអ៊ុនផងដែរ។

រូបភាពពីផ្កាយរណបនៃកំពង់ផែ Najin ដែលថតពីខែតុលាដល់ខែធ្នូ បង្ហាញពីលំហូរឥតឈប់ឈរនៃកប៉ាល់នៅឯកំពង់ផែនោះ ដោយឃើញកុងតឺន័រដឹកជញ្ជូនរាប់រយត្រូវបានដាក់ទំនិញ និងដកទំនិញ ហើយរថយន្តផ្លូវដែកត្រៀមនឹងដឹកជញ្ជូនទំនិញបន្ត។

សកម្មភាព​នេះ​ទំនង​ជា​ចាប់​ផ្តើម​ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​កូរ៉េ​ខាង​ជើង​ពី​បទ​បញ្ជូន​អាវុធ​ដល់​រុស្ស៊ី។ សេតវិមានបានផ្តល់រូបភាពបង្ហាញថាអាវុធដែលត្រូវបានដឹកជញ្ជូនរាប់ពាន់គីឡូម៉ែត្រពីឃ្លាំងមួយនៅក្នុងទីក្រុង Tikhoretsk របស់រុស្ស៊ី ត្រូវបានប្រើប្រាស់បន្តនៅក្នុងប្រទេសអ៊ុយក្រែន។

-1x-1-7

 

  1. សំរេចបានការបញ្ជូនអាវុធនុយក្លេអ៊ែររបស់ពូទីនទៅកាន់បេឡារុស្ស

យោងតាមសារព័ត៌មាន Independent ចុះផ្សាយថ្ងៃទី២៧ ខែធ្នូបានអោយដឹងថា ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានប្រកាសថា ការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រសម្រាប់ដាក់ពង្រាយនៅក្នុងប្រទេសរបស់លោកបានបញ្ចប់រួចរាល់ហើយ ដែលនេះជាការនាំចេញដំបូងរបស់រុស្ស៊ីនៅក្រៅព្រំដែនរបស់ខ្លួន។

នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។

ការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្តត្រូវបានបញ្ចប់រួចរាល់កាលពីខែតុលា នេះបើតាមលោក Lukashenko បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំនៃប្លុកសេដ្ឋកិច្ចដែលដឹកនាំដោយទីក្រុងម៉ូស្គូនៅទីក្រុង St Petersburg។ ប៉ុន្តែលោកមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងបរិមាណអាវុធដែលបានបញ្ជូន និងទីតាំងដាក់ពង្រាយជាក់លាក់របស់ពួកគេនោះទេ។

លោក Lukashenko បង្ហាញអំពីភាពត្រឹមត្រូវនៃការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីលើទឹកដីបេឡារុស្ស ថានេះជាការដើម្បីរារាំងប្រឆាំងនឹងការឈ្លានពានរបស់ប៉ូឡូញដែលជាប្រទេសសមាជិកណាតូមួយផងដែរ។

skynews-putin-lukashenko-russia_6227906

 

  1. អ៊ុយក្រែនស្វែងរកការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបេឡារុស្ស

យោងតាមសារព័ត៌មាន RadioFreeEurope ចុះផ្សាយថ្ងៃទី២៥ ខែធ្នូបានអោយដឹងថា រដ្ឋមន្ដ្រីខុទ្ទកាល័យលោក Taras Melnychuk បាននិយាយកាលពីថ្ងៃទី25 ខែធ្នូថា រដ្ឋាភិបាលអ៊ុយក្រែនបានស្នើទៅសភាឱ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសបេឡារុស ដែលបានគាំទ្រដល់ការឈ្លានពានយ៉ាងពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ។

លោកបាននិយាយថា ជំហាននៃការលុបចោលកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយសារទាក់ទងនឹងការផ្លាស់ប្តូរនៃស្ថានភាពជាមូលដ្ឋាន-នោះគឺជាការចូលរួមរបស់សាធារណរដ្ឋបេឡារុស្សដែលបានប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងអ៊ុយក្រែន" ។

រដ្ឋាភិបាលបានស្នើឱ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃខែធ្នូ ឆ្នាំ1992 និងពិធីសារចំនួនពីរដែលទាក់ទងនឹងសន្ធិសញ្ញានេះ។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី អ៊ុយក្រែនបានផ្អាកទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុង Minsk ។

ukraine-parliament


 


ថ្ងៃព្រហស្បតិ៍, 28 ខែធ្នូ 2023 09:56  BeeTube News