BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលសម្លាប់មេបញ្ជាករអ៊ីរ៉ង់នៅស៊ីរី, អ៊ីស្រាអែល​វាយ​ប្រហារ​វិហារនៅភាគខាងត្បូងលីបង់, អាមេរិកវាយប្រហារលើទីតាំងហេសបូឡា

ថ្ងៃអង្គារ, 26 ខែធ្នូ 2023 14:38  BeeTube News

Untitled design - 2023-12-26T143543.839 (1)

មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​​របស់​អ៊ីស្រាអែល​នៅ​ប្រទេសស៊ីរី នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់បានរាយការណ៍ឡើង។ លោក Seyyed Razi Mousavi គឺជា"ទីប្រឹក្សាយោធាដែលមានបទពិសោធន៍ខ្ពស់" ម្នាក់ របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម។

  1. អ៊ីស្រាអែលសម្លាប់មេបញ្ជាករអ៊ីរ៉ង់នៅស៊ីរី

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៥ ខែធ្នូបានអោយដឹងថា មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​​របស់​អ៊ីស្រាអែល​នៅ​ប្រទេសស៊ីរី នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់បានរាយការណ៍ឡើង។ លោក Seyyed Razi Mousavi គឺជា"ទីប្រឹក្សាយោធាដែលមានបទពិសោធន៍ខ្ពស់" ម្នាក់ របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម។

លោកត្រូវបានរាយការណ៍ឡើងថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយមកលើតំបន់ Sayyida Zeinab ភាគអាគ្នេយ៍នៃទីក្រុង Damascus ។

អ៊ីស្រាអែល​បាន​ធ្វើ​ការប្រតិបត្តិការ​យោធាវាយប្រហារ​ក្នុង​ប្រទេស​ស៊ីរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ប្រឆាំង​នឹង​​គោលដៅ​ដែលពួកគេយល់ឃើញថា​មាន​ទំនាក់ទំនង​ជាមួយនឹងប្រទេស​អ៊ីរ៉ង់។

ខណៈដែលកងកម្លាំងអ៊ីរ៉ង់មានវត្តមាននៅក្នុងប្រទេសស៊ីរីជាយូរមកហើយ ចាប់តាំងពីដំណាក់កាលដំបូងនៃសង្គ្រាមស៊ីវិលរបស់ស៊ីរីម្ល៉េះ ដែលពួកគេបានជួយគាំទ្ររបបរបស់លោកប្រធានាធិបតី Bashar al-Assad ប្រឆាំងនឹងការបះបោរលើការគ្រប់គ្រងរបស់លោក។

Untitled-7

 

  1. អ៊ីស្រាអែល​វាយ​ប្រហារ​វិហារសាសនានៅភាគខាងត្បូងលីបង់

យោងតាមសារព័ត៌មាន Doha News ចុះផ្សាយថ្ងៃទី២៤ ខែធ្នូបានអោយដឹងថា កងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើវិហារ Deir Mimas ដែលជាទីកន្លែងប្រវត្តិសាស្ត្រនិងគោរពបូជាក្នុងប្រទេសលីបង់មានអាយុកាលជាង៦០០ឆ្នាំមកហើយកាលពីនៅមួយថ្ងៃមុនថ្ងៃបុណ្យណូអែលកន្លងទៅនេះ ដែលនេះជាសញ្ញាថ្មីមួយបង្ហាញពីការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងទីតាំងសាសនា និងជម្រកជនស៊ីវិល។

ទីតាំងប្រវត្តិសាស្ត្រនេះបានទទួលការស្តារឡើងវិញជាច្រើនលើក ជាមួយនឹងការស្តារឡើងវិញចុងក្រោយបំផុតគឺចាប់ផ្តើមនៅឆ្នាំ 2008 ដែលផ្តល់មូលនិធិឡើងដោយប្រទេសកាតា បន្ទាប់ពីការកម្ទេចចោលទាំងស្រុងក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែលឆ្នាំ 2006 នៅក្នុងប្រទេសលីបង់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក្រុម​ហេសបូឡាហ៍​បាន​បើក​ការ​វាយ​ប្រហារ​លើ​ទីតាំង​ទ័ព​អ៊ីស្រាអែល​ជា​ច្រើន​កន្លែង និង​ការ​តាំង​ទីលំនៅ​នៅ​ភាគ​ខាងជើង​អ៊ីស្រាអែល។ នេះ​ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​មុន​របស់​អ៊ីស្រាអែល​លើ​តំបន់​លំនៅឋាន​នៅ​ភាគខាងត្បូង​ប្រទេស​លីបង់។

Copy-of-Scoop-Featured-Image-21-1024x615

 

  1. អាមេរិកវាយប្រហារលើទីតាំងកងពលតូចហេសបូឡានៅអ៊ីរ៉ាក់

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៦ ខែធ្នូបានអោយដឹងថា សេតវិមានបាននិយាយថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសមកលើទីតាំងចំនួនបី ដែលប្រើប្រាស់ដោយកងពលតូច Kataib Hezbollah មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ាក់ និង"ក្រុមពាក់ព័ន្ធ"របស់ពួកគេកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីការវាយប្រហារមួយបានធ្វើឱ្យទាហានអាមេរិកបីនាក់រងរបួស ហើយបន្សល់ទុកម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឯមូលដ្ឋានទ័ពអាកាស Erbil។

សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា ការវាយតម្លៃដំបូងបង្ហាញថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបញ្ជាដោយប្រធានាធិបតីលោក Joe Biden "ទំនងជាបានសម្លាប់ពួកសកម្មប្រយុទ្ធកងពលតូច Kataib Hezbollah មួយចំនួន" ។

2192710


 



 


ថ្ងៃអង្គារ, 26 ខែធ្នូ 2023 14:38  BeeTube News