BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជារកឃើញមាន​ការប្រើប្រាស់សញ្ញា និង​និមិត្តរូបរបស់ខ្លួន នៅសហរដ្ឋអាមេរិក ដោយ​គ្មាន​​ការ​អនុញ្ញាត

ថ្ងៃព្រហស្បតិ៍, 21 ខែធ្នូ 2023 15:18  មានជ័យ

2photo_2023-12-21_11-02-39 (5) - choek sopon (1)

ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានរកឃើញ មានការប្រើប្រាស់ស្លាកសញ្ញាពាណិជ្ជកម្ម លើ សំបក​​វេចខ្ចប់ផលិតផល ជារូបភាព​ប្រាសាទបាយ័ន និងប្រាសាទ​អង្គរវត្ត នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល សរសៃគុយទាវបាញ់ កាញ់​ក្រៀម និងមុខទំនិញមួយ​ចំនួន​ទៀត ដែល​​ត្រូវ​បាន​​​ដាក់លក់លើទីផ្សារនានា តាមហាងលក់​ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលី​ហ្វ័រញ៉ា និង​នៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាមេរិក ដោយពុំមានការអនុញ្ញាតពី​អាជ្ញាធរមាន​សមត្ថកិច្ច​របស់កម្ពុជា។

2photo_2023-12-21_11-02-39 (1) - choek sopon

តាមសេចក្តីប្រកាសរបស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​​ ដែលទើប​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន​នៅថ្ងៃទី២១ ខែធ្នូ នេះ បានឲ្យដឹងថា ​​​​​រយៈពេល​កន្លងមក (ឆ្នាំ២០២០ និង២០២១) ក្រសួង​ពាណិជ្ជកម្ម បានសហការជាមួយស្ថានទូត​កម្ពុជា បាន​ទប់ស្កាត់ និងដោះស្រាយ​ដោយ​ជោគ​ជ័យនូវករណ៏បន្លំប្រើប្រាស់សញ្ញាជាតិ រូបទង់ជាតិ និងនិមិត្តរូប​ជាតិនានា ដាក់នៅលើផលិត​ផល​ ដែលតាំងលក់នៅលើទីផ្សារអន្តរជាតិ ដោយ​ក្រុមហ៊ុន និងបុគ្គលមួយចំនួន ដោយ​ខុស​​ច្បាប់​ជាតិ និងសន្ធិសញ្ញាអន្តរជាតិ។ តាមរយៈវិធានការនេះ ​​គឺ​ក្រសួងពាណិជ្ជកម្ម, ក្រសួង​ការ​បរទេស ​ និងស្ថានឯកអគ្គរាជ​ទូត​កម្ពុជា​ បាន​​ស្នើសុំការផ្តល់កិច្ចសហការ និងធ្វើ​អន្តរា​គមន៍​ហាមឃាត់នូវការដាក់ស្លាកសញ្ញា និង​ការធ្វើចរាចរទំនិញខុសច្បាប់ទាំងនោះផងដែរ។

2photo_2023-12-21_11-02-39 (2) - choek sopon

2photo_2023-12-21_11-02-39 (2) - choek sopon

ដោយឡែក​ នៅពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា នៅមានការប្រើប្រាស់​ស្លាក​សញ្ញា​ពាណិជ្ជកម្ម លើសំបកវេចខ្ចប់ផលិតផល ជារូបភាព ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត នៅ​លើ​សំបកវេចខ្ចប់ផលិតផល សរសៃគុយទាវបាញ់កាញ់ក្រៀម និងមុខទំនិញខ្លះទៀត ដែល​បានដាក់លក់លើទីផ្សារនានា តាមហាងលក់ ទំនិញ និងតាមទីផ្សារអនឡាញ នៅរដ្ឋកាលី​ហ្វ័រញ៉ា និង​នៅរដ្ឋដទៃទៀត ក្នុងសហរដ្ឋអាម៉េរិក ប្រព្រឹត្តិដោយ​ក្រុមហ៊ុន SENG CHEANG MONG FOOD CORP​ ដោយពុំមានការ​អនុញ្ញាតពី​អាជ្ញាធរ​មាន​សមត្ថ​កិច្ចរបស់​កម្ពុជា។ ហើយ​ចំពោះបញ្ហានេះ ​ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​សហការជា​មួយ​ក្រសួង និង​ស្ថាប័ន​មានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់ លើការប្រព្រឹត្ត​ល្មើសរបស់ក្រុមហ៊ុន​នេះ ដែល​មាន​ទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាម៉េរិក ​។

2photo_2023-12-21_11-02-39 (4) - choek sopon

ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្មបាន​អរគុណ​ដល់សាធារណជនទាំងអស់ ចំពោះការផ្តល់​ព័ត៌​​មាននានា ទាក់ទងនឹង​អំពើល្មើសខាងលើ​ ក៏ដូចជាបទល្មើសដទៃទៀត។ ហើយក្រសួង ក៏បាន​និងកំពុង​ណែនាំដល់អនុព័ន្ធពាណិជ្ជកម្ម និងតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស បន្តការស្រាវជ្រាវ ​ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់​៕

2photo_2023-12-21_11-02-39 (7) - choek sopon

 

2photo_2023-12-21_11-02-39 (8) - choek sopon


 

 

 


ថ្ងៃព្រហស្បតិ៍, 21 ខែធ្នូ 2023 15:18  មានជ័យ