BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ប្រមុខរាជរដ្ឋាភិបាល​ផ្តល់អនុសាសន៍​ដើម្បី​បញ្ចប់​ការ​ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មាន​មិន​ពិត និងព័ត៌មាន​បំពុលសង្គម

ថ្ងៃពុធ, 20 ខែធ្នូ 2023 14:56  មានជ័យ

223334434_1 (1) - choek sopon (1)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារ​លិខិត​ ផ្ញើជូន​វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នៅថ្ងៃទី២០ ខែធ្នូ នេះ បាន​​​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​វេទិកា​នេះ ដើម្បីជាមូលដ្ឋានក្នុងការពិភា​ក្សាដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​ពាក់​ព័ន្ធ​ការបំពានក្រមសីលធម៌ ​វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ​ការពិត មាន​ចរិត​បំពុល​សង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមាន​អរិភាព និងការបែក​បាក់​សាមគ្គី​ភាព​ជាតិ។

​​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ​២០២៣នេះ ដែលរៀបចំឡើង​ក្រោមប្រធានបទ “ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន” ពិត​ជា​មានសាសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ​របស់អ្នកសារព័ត៌មាន មួយ​ចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌​មានតាម​ប្រព័ន្ធ​អនឡាញ ដែលទាមទារ​ឱ្យ​មានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បី​បង្កើនសមត្ថភាពរបស់ អ្នកសារព័ត៌មាន និងបង្កើន​ទំនុក​ចិត្តដល់សាធារណជន។

223334434_1 (2) - choek sopon

សម្តេចប្រមុខរាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​ចំពោះស្ថាប័ន​សារ​ព័ត៌មាន និងអ្នក​សារព័ត៌​មាន​ទាំងអស់ ដែលបានគាំទ្រគោលនយោបាយរបស់រាជ​រដ្ឋាភិបាល​​ ដែលនេះ​ជាកម្លាំង​ចលករ​​ក្នុង​ការចូលរួម ចំណែកថែរក្សាសុខសន្តិភាព និងការកសាង​ប្រទេស​ឱ្យមានការរីក​ចម្រើន​ប្រកបដោយចីរភាព​។ ​​​សម្តេចបន្តថា សមិទ្ធផលដ៏ធំធេង និងជោគជ័យ​យ៉ាង​ត្រចះត្រ​ចង់ ដែលទទួលបាននាពេលកន្លងមក គឺមាន​ការចូលរួម យ៉ាងសកម្ម​ពីស្ថាប័នសារព័ត៌មាន និង​បងប្អូនអ្នកសារព័ត៌មាន។ នេះ​​បង្ហាញពីភាព​ជាដៃគូ ដែលមិនអាចខ្វះបាន រវាងរាជ​រដ្ឋាភិ​បាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន។ ​​

ជាមួយគ្នានោះ សម្តែចបាន​ផ្តល់អនុសាសន៍​ចំនួន៧ចំណុច ​​​ដើម្បី​ជាមូលដ្ឋានក្នុង​ការពិភាក្សា​ដោះស្រាយបញ្ហាប្រឈមដែល​ពាក់ព័ន្ធការ​បំពាន​ក្រម​សីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌​មាន​ក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរ​ប្រមាថ និងញុះញង់ បង្កឱ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ ដោយត្រូវ៖

ទី១- បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់​ជនឱកាស​និយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី​២- ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និង​ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និង​នាំ​ព័ត៌មានពី​ប្រជា​ពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមាន​ប្រសិទ្ធ​ភាព​ខ្ពស់។

ទី​៣- ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជ​រដ្ឋា​ភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់​របស់​រាជរដ្ឋាភិបាល។

ទី​៤- ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បី​កាត់​បន្ថយគ្រោះថ្នាក់​ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។

ទី៥- ​បន្ត​ចូល​រួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេ​ស​ជាតិ​ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។

ទី៦- ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង​ការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យខូចផល​ប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្ត​ពីសាធារណជន។​

ទី៧- បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី​លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័ន​សារ​ព័ត៌មាន​៕

 


ថ្ងៃពុធ, 20 ខែធ្នូ 2023 14:56  មានជ័យ